ព័ត៌មាន

ពីរចំំណុចកាន់តែប្លែកGalaxy S6 Edge Plus មានអេក្រង់កាន់តែធំ និងផតថ្មី

image

 

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Samsung បានបញ្ចេញម៉ូដែលទំនើបៗមានលក្ខណៈពិសេសជាងម៉ូដែលធម្មតាជាច្រើនជាបន្តបន្ទាប់។ ពេលនេះលេចធ្លាយព័ត៌មានពីលក្ខណៈពិសេសរបស់ម៉ូដែលចុងក្រោយ Galaxy S6 Edge Plus ថាកាន់តែធំ និងផ្លាស់ប្តូរមុខងារច្រើន។

image 

Galaxy S6 Edge Plus ជាម៉ូដែលជំនាន់ក្រោយបន្ទាប់មានមុខងារថ្មី ការភ្ជាប់ និងបំពាក់សមត្ថភាពថ្មី។ S6 Edge Plus  នឹងមានទំហំ 154.45×75.80×6.85mm បំពាក់អេក្រង់ទំហំ 5.5-អ៊ីង កាន់តែធំទូលាយជាងម៉ូដែលបច្ចុប្បន្នមានទំហំត្រឹមតែ  5.1-អ៊ីង។

 

image

ក្រៅពីនេះ  ទូរស័ព្ទថ្មីមានភ្ជាប់ផតប្រភេទ USB Type-C កាន់តែធំ ដែលមានដំណើរការដោយប្រព័ន្ធកម្មវិធី Snapdragon 808 CPU រួមជាមួយ CPU របស់ក្រុមហ៊ុន Samsung ប្រភេទ Exynos 7420។

image

អត្តបទ៖លក្ខិណា​

អាន៖តារាល្បីៗ​ក្នុងទីផ្សារប្រទេសដែលមានអត្រាប្រើស្មាតហ្វូនខ្ពស់ ផ្អើលប្រើ HUAWEI គ្រប់ៗគ្នា! (វីដេអូ)

ប្រភព៖ Samsung