ព័ត៌មាន

Samsung ជាប់ឈ្មោះជាម៉ាកល្អបំផុតនៅអាស៊ីឆ្នាំ ២០១៥ ផ្ទួនៗ ៤ឆ្នាំជាប់គ្នា

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចត្រូវបានជាប់ឈ្មោះជាម៉ាកល្អបំផុតនៅអាស៊ីឆ្នាំ ២០១៥ សម្រាប់រង្វាន់ផ្ទួនៗ ៤ឆ្នាំជាប់គ្នា ដោយផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរបស់ Campaign Asia-Pacific រួមជាមួយសហប្រតិបត្តិការជាមួយនឹង Nielsen តាមរយៈអនឡាញដែលមានការចូលរួមពីបណ្តាម៉ាកល្បីៗប្រចាំអាស៊ី ទាំង១០០០ម៉ាក។ សាមសុងត្រូវបានជាប់ក្នុងចំណោមកំពូលម៉ាក់ល្បីទាំង៥ ដែលយ៉ាងហោចណាស់ក៏មានផលិតផល១៤ ប្រភេទរបស់សាមសុងត្រូវបានទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់។ ក្នុងនោះដែរ បន្ទាប់ពីស្មាតហ្វូន ក្នុងនេាះទូរស័ព្ទចល័ត ទូរទឹកកក ហើយនិងទូរទស្សន៍ ក៏ត្រូវទទួលស្គាល់ថា ជាផលិតផលដែលនាំមុខគេផងដែរ។

 image

ការចាត់ថ្នាក់គឺផ្អែកលើតម្រូវការប្រើប្រាស់ និងផ្តល់ជូននូវការវាស់វែងដ៏ច្បាស់លាស់នៃម៉ាកល្បីៗនាពេលបច្ចុប្បន្ននេះ ពង្រីកចក្ខុវិស័យទៅលើប្រភេទផលិតផលចំនួន១៤ធំៗ រាប់ទាំងផ្នែកយានយន្ត ហាងតូចៗ ភោនីយដ្ឋាន និង គ្រឿងអេឡិចត្រូនិចក្នុងផ្ទះ ។

លោកស្រី អែរែន​ ង៉ អនុប្រធានរបស់សាមសុងប្រចាំទ្វីប អាស៊ីអាគ្នេយ៍ និងទ្វីប អូសេអានី បានមានប្រសាសន៍ថា  «សាមសុងអេឡិចត្រូនិចមានមោទនភាពយ៉ាងខ្លាំងដែលត្រូវបានជាប់ឈ្មោះជាម៉ាកល្អបំផុត ផ្ទួន៤ឆ្នាំជាប់គ្នា។ កាលពី១០ឆ្នាំមុន យើងទទួលបានចំណាត់ថ្នាក់ទី១៥ ប៉ុណ្ណោះ។​ ប៉ុន្តែនៅពេលនេះ សាមសុងមានឱកាសឡើងដល់ចំណាត់ថ្នាក់កំពូលប្រចាំអាស៊ី។

 image

លោកស្រីបានបន្តថា «ម៉ាកផលិតផលរបស់យើងគឺជាម៉ាកផលិតផលដែលល្បីរន្ទឺ និងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ពីព្រោះយើងយកចិត្តទុកដាក់ក៏ដូចជាខំប្រឹងបំពេញនូវតម្រូវរបស់អតិថិជនបានយ៉ាងល្អ។

លោកស្រីបានបន្ថែមថា «យើងបានយល់យ៉ាងច្បាស់ដឹងពីតម្រូវការឥតឈប់ឈររបស់អ្នកប្រើប្រាស់ ដែលជាកម្លាំងជំរុញឲ្យយើងកាន់តែមានកម្លាំងចិត្តក្នុងការកែប្រែ បច្ចេកវិទ្យាថ្មីៗទៅលើផលិតផលរបស់ យើងឲ្យត្រូវតាមតម្រូវការទីផ្សារខុសៗគ្នាប្រចាំទ្វីបអាស៊ីអាគ្នេយ៍ ក៏ដូចជាទ្វីបអូសេអានី។»

 image

«អ្វីដែលធ្វើឲ្យការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Campaign Asia-Pacific ហើយនិង Neilson គឺជាការវាស់ស្ទង់ចំណាត់ថ្នាក់ដ៏មានសុពលភាព ព្រោះថាយុទ្ធការនោះ បានផ្តោតទៅលើមតិរបស់អ្នកប្រើប្រាស់។​ យើងមិនបានផ្តោតទៅលើតម្លៃនៃទីផ្សារភាគហ៊ុន ការប្រកួតប្រជែងក៏ដូចជាកម្រិតនៃការលក់នោះទេ។ នេះគឺជា ការប្រកួតប្រជែងទៅលើគុណភាពរបស់ម៉ាក់ផលិតផលនីមួយៗ ដោយបានធ្វើការស្រង់មតិរបស់អ្នកប្រើប្រាស់ ថាតើគាត់ពេញចិត្តទៅលើម៉ាកផលិតផលណាមួយ។»

លោក ជែកសុន វីនឃើណាស អ្នករៀបរៀងកម្មវិធី Campaign Asia-Pacific​ បានមានប្រសាសន៍ថា យើងចង់ដឹងថាតើម៉ាកផលិតផលណាមួយដែលជាម៉ាកកំពូលប្រចាំអាស៊ី យើងបានធ្វើការសាកសួរមតិយោបល់ទៅអ្នកប្រើប្រាស់ផ្នែកខាងអាស៊ី។​ លោក ជែកសុន វីនឃើណាស, អ្នករៀបរៀងកម្មវិធី Campaign Asia-Pacific​ បានមានប្រសាសន៍ថា រយៈពេល៤ឆ្នាំកន្លងមកនេះ សាមសុងបានជាប់ឈ្មោះជាម៉ាកផលិតផលដែលល្អជាងគេបំផុតប្រចាំអាស៊ី ដោយយោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ប៉ែកខាងអាស៊ី។

កំណែប្រែនាំមុខ ការយល់ច្បាស់ និងការឆ្លើយតបរាល់តម្រូវការរបស់អតិថិជន

ការវិវត្តន៍របស់សាមសុង បានប្រែក្លាយម៉ាកផលិតផលរបស់អាស៊ីឲ្យក្លាយទៅជាម៉ាកផលិតផល ដែលទទួលបានភាពជឿជាក់ផ្នែកគុណភាព ដោយផ្អែកទៅការរចនា​ និងការកែប្រែនូវរូបរាងថ្មីនៃផលិតផល និងសេវាកម្មដែលជាគោលដៅក្នុងការផ្តល់ជូនអតិថិជនទទួលបាននូវបទពិសោធន៍ថ្មីៗ និងជាផលិតផលដែលជាតម្រូវការ។ គោលការណ៍ដែលជាស្នូលរបស់យើងដែលផ្អែកទៅលើកេរ្តិ៍ឈ្មោះដែលយើងទទួលបានជាកំពូលម៉ាកផលិតផលប្រចាំអាស៊ី យើងបានប្តេជ្ញាថានឹងនាំមកនូវអ្វីដែលថ្មីឈានមុខគេបំផុតដល់អតិថិជនដែលជាកិច្ចតបស្នងនូវ ការគាំទ្ររបស់អតិថិជន។

1. គំនិតថ្មីឈានមុខគេ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន សាមសុង បានធ្វើការបោះទុនទៅការស្រាវជ្រាវ និង ពិសោធ (R&D) រកអ្វីដែលថ្មីប្រកបដោយគុណភាព។ ការបណ្តាក់ទុននេះត្រូវបានចំណាយប្រាក់រហូតដល់ ៤០លានដុល្លាក្នុងមួយថ្ងៃជាមួយនឹងបុគ្គល ចំនួន ៧០០០នាក់នៅជុំវិញពិភពលោក។ ក្រុមហ៊ុនសាមសុងបាននាំយកនូវអ្វីដែលថ្មីសម្រាប់ទីផ្សារដែលក្តីសបញ្ចាក់ឲ្យឃើញថា យើងពិតជាខិតខំស្រាវជ្រាវរកអ្វីដែលឥតខ្ជោះជូនតាមតម្រូវរបស់អតិថិជន។​ ឧទាហណ៍ដូចជា៖

ទូរទស្សន៍ SUHD TVs ដែលការឈានជំហានឆ្ពោះទៅរកអនាគតដ៏អស្ចារ្យជាមួយនឹងការបញ្ជូនរូបភាពដែលមានគុណភាពច្បាស់ល្អកម្រិតនៃពណ៏កាន់តែមានភាពទាក់ទាញ ការបែងចែកពណ៌កាន់តែមានប្រសិទ្ធិភាពខ្ពស់រួមទាំងកម្រិតនៃ UHD (Ultra High Definition) កាន់តែមានភាពលំអិតជាងមុន។ កំពូលទូរទស្សន៍ JS9500 SUHD TV​ ត្រូវបានទទួលពាន់រង្វាន់ច្រើនជាង៨ពាន រង្វាន់នៅពិព័រណ៍ពាណិជ្ជកម្មពិភពលោក Consumer Electronics Show (CES) ប្រចាំឆ្នាំ2015។

ទូរសព្ទ័ស្មាតហ្វូត Galaxy S6 4G+ and Galaxy S6 edge 4G+​ គឺទូរសព្ទ័ចល័តដែលរចនាឡើងដោយផ្តោតសំខាន់ទៅលើរូបរាងដែលល្អឥតខ្ជោះបូករួមទាំងសមត្ថភាពនៃការប្រើប្រាស់យ៉ាងអស្ចារ្យ។

Activ dualwash គឺម៉ាស៊ីនបោកសម្លៀកបំពាក់ដែលបន្ថែមមកជាមួយនូវទម្រ និងប្រព័ន្ធបង្ហូរទឹកដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សម្រាប់ធ្វើការបោកជម្រះសម្លៀកបំពាក់ដែលប្រលាក់ខ្លាំងមុនពេលដាក់បោកក្នុងម៉ាស៊ីន។ វាបានជួយដល់អ្នកបោកគក់ដោយមិនធ្វើឲ្យឡើងសាច់ដុំដៃ ជួយសម្រាលការបោកគក់បានរហូតដល់ទៅ43 ភាគរយ បើប្រៀបទៅនឹងការបោកគក់ដោយដៃ។

2. ការផ្តោតទៅលើតម្រូវការរបស់អតិថិជន

ការកំណត់អត្តសញ្ញាណ និងការបម្រើសេចក្តីត្រូវការរបស់អតិថិជនដោយក្តីពេញចិត្ត។​ ក្រុមហ៊ុនសាមសុង សូមធានា និងយកចិត្តទុកដាក់ទៅលើតម្រូវការរបស់អតិថិជន​តាមតំបន់ដែលមានវប្បធម៌ផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ ក្រុមហ៊ុនសាមសុងបានធ្វើការស្រាវជ្រាវតាមស្តង់ដារកម្រិតពិភពលោកទៅលើសម្ភារៈបរិក្ខារដែលមានដូចជា 36 R&D Centres, six Design Centres​, បន្ទប់ពិសោធន៍ទៅតាមលក្ខណៈនៃការរស់នៅរបស់អ្នកប្រើប្រាស់ដែលមាន៧ប្រភេទ​ និងក្រុមបង្កើតនូវផលិតផលថ្មីៗទាំង៧ជុំវិញពិភពលោក។

ចំពោះប៉ែកខាងអាស៊ី សាមសុងបានបង្កើតនូវមជ្ឈមណ្ឌលរបស់ខ្លួននៅតាមប្រទេសមួយចំនួន ដែលមានដូចជា សៀងហៃ ជប៉ុន កូរ៉េ ក៏ដូចជាបន្ទប់ពិសោធន៍ទៅលក្ខណៈនៃការរស់នៅរបស់អ្នកប្រើប្រាស់នៅក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុង ប៉េកាំង ទីក្រុងសេអូល ហើយនិងក្រុមបង្កើតផលិតផលថ្មីៗនៅក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុងប៉េកាំង ទីក្រុងសេអូល។

ក្រុមប្រតិបត្តិការទាំងនោះត្រូវបានបង្កើតឡើងដើម្បីបង្កើតនូវអ្វីដែលថ្មីជាមួយនឹងបច្ចេកវិទ្យាឈានមុខគេក្នុងការជម្រុញទីផ្សារបានយ៉ាងល្អ។ ពួកគាត់ធ្វើការសិក្សាទៅលើនិន្នាការ និងវប្បធម៌ប្រចាំតំបន់ ហើយនិងធ្វើការផ្លាស់ប្តូរនូវរបៀបរស់នៅ និងការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នកប្រើប្រាស់។ ផ្តល់នូវការយល់ដឹងដើម្បីជា ការគាំទ្រ ការច្នៃប្រឌិត ផលិតផលដែលបង្កើតថ្មីទៅលើប្រភេទផលិតផលនីមួយៗរបស់សាមសុង។

3.ការផ្តល់ជូនសង្គមតាមរយៈគំនិតផ្តួចផ្តើមក្នុងនាមជាពលរដ្ឋល្អ

ក្នុងនាមជាពលរដ្ឋសកលមួយសាមសុងបានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផលិតអ្វីដែលល្អ និងព្យាយាមបង្កើតនូវអនាគតដ៏ត្រចះត្រចង់សម្រាប់អ្នកទាំងអស់គ្នាក៏ដូចជានាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមានដល់សង្គម តាមរយៈការផ្តួចផ្តើមភាពជាពលរដ្ឋ។ ការផ្តួចផ្តើមនេះបានផ្តោតទៅលើការអប់រំ ការងារ និង សុខភាព។

តាមតំបន់នីមួយៗ  សាមសុងបានផ្តោតទៅលើកម្មវិធីអប់រំ ដែលផ្គត់ផ្គង់ទៅលើ ការអប់រំយុវជន ហើយនិងការវគ្គបណ្តុះបណ្តាលការងារផ្អែកបច្ចេកវិទ្យា​ ផ្នែក សេវាកម្ម និងក្លាយជាអ្នកជំនាញការរបស់សាមសុង។ បច្ចេកវិទ្យារបស់សាមសុង មាននៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួរ ប្រទេសថៃ វៀតណាម នូវែល ហ្សេឡង់ និងតៃវ៉ាន់។​ វិទ្យាស្ថានបច្ចេកវិទ្យារបស់សាមសុង គឺជាវិទ្យាស្ថានផ្នែកវិជ្ជាជីវៈដែលផ្តល់នូវជំនាញដែលជាក់លាក់មួយក្នុងវគ្គបណ្តុះបណ្តាលនៅ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី, ប្រទេសឡាវ, ម៉ាឡេស៊ី, ប្រទេសភូមា​, ហ្វីលីពីន, ស៊ីងហ្គាពួរ ហើយនិងតៃវ៉ាន់។

សាមសុងមាន សាលា សូណូជាច្រើននៅតាមបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រទេសថៃ និងវៀតណាម។ វគ្គបណ្តុះបណ្តាលទាំងនោះជួយសម្រួលដល់ផ្នែកវេជ្ជសាស្រ្តដែលផ្តោតលើការធ្វើរោគវិនិច្ឆ័យទៅលើអុលត្រាសោន, ផ្នែកសម្ភពនិងរោគស្ត្រីដើម្បីកាត់បន្ថយអត្រាស្លាប់របស់ទារកនៅតំបន់អាស៊ីអាគ្នេយ៍ ហើយនិងពង្រឹងគុណភាពនៃការថែទាំសុខភាពនៅតាមមូលដ្ឋានសហគមន៍ជាច្រើន។

វិធីសាស្ត្រស្ទង់មតិ

ក្រុមហ៊ុនល្បីៗនៅអាស៊ីចំនួន១០០០ក្រុមហ៊ុនប្រមូលព័ត៌មានពីការស្ទង់មតិ ដែលធ្វើឡើងដោយយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីភិច ព័ត៌មានសកល និងអ្នកផ្តល់ចក្ខុវិស័យ Nielsen ។ ការសិក្សាបានរកឃើញពីឥរិយាបថនៅ១៣ប្រទេស៖ អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម។ ការស្រាវជ្រាវបានធ្វើទៅលើមនុស្សចំនួន៤០០នាក់ នៅតាមផ្សារនីមួយៗលើកលែងតែឥណ្ឌា និងចិន ដែលធ្វើទៅលើមនុស្សចំនួន ៨០០ និង១២០០។ ដើម្បីក្លាយជាអ្នកតំណាងនៃចំនួនអ្នកផ្សារកូតារបស់ស្ទង់មតិ ផ្អែកទៅលើអាយុ ភេទ និងចំណូលប្រចាំខែ។

ការសិក្សារាប់ទាំងប្រភេទផលិតផល និងសេវាធំៗ (ដូចជាស្រា សេវា ហិរញ្ញវត្ថុ ហាងតូចៗ ភោជនីយដ្ឋាន អាហារ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ កំព្យូទ័រ កម្មវិធីកំព្យូទ័រ សេវាកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ ដំណើរកម្សាន្ត ការសម្រាក លម្ហែ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និងការថែទាំផ្ទាល់ខ្លួន) និងប្រភេទផលិតផល និងសេវាកម្មតូចៗចំនួន ៧៣ ផ្សេងទៀត។