ព័ត៌មាន

មិនយល់ពីក្រុមហ៊ុន Apple សោះ តែយ៉ាងណាដឹងថាមានប្រាំចំណុចដែល iPhone ថ្មីនឹង………………………….

image

 

 

ការប្រមាញ់ម៉ូដែល iPhone បន្ទាប់នៅតែតែមិនទាន់បានគ្រប់ជ្រុងជ្រោយទោះបីជាជិតដល់ពេលបង្ហាញ។ iPhone បន្ទាប់របស់ក្រុមហ៊ុន Apple ហាក់នៅមានលក្ខណៈស្រពិចស្រពិលនៅឡើយដែលជាហេតុបណ្តាលឱ្យក្រុមអ្នកយកព័ត៌មានមានការខ្វែងមតិគ្នាលើម៉ូដែលទំនើបថ្មី។

ក្រុមអ្នកសារព័ត៌មានខ្លះបានអះអាងថា ក្រុមហ៊ុន Apple  នឹងរចនាម៉ូដែល iPhone ប្រើទំហំអេក្រង់ 4.7  អ៊ីង និង 5.5-អ៊ីង។ ក្រៅពីការអះអាងលើផ្នែកអេក្រង់ version មួយត្រូវក្រុមអ្នកសារព័ត៌មានបញ្ជាក់ថាមានឈ្មោះ iPhone 6s  និង  iPhone 6s Plus។

 image

ដំបូងក្រុមហ៊ុន Apple បញ្ចេញរូបភាពមួយចំនួនពីម៉ូដែលPhone 6c លើវ៉ិបសាយរបស់ខ្លួន ហើយបើពិនិត្យឱ្យច្បាស់ វាមានលក្ខណៈដូចម៉ូដែល iPhone 5c យកមក Update ជាមួយ Touch ID ដើម្បីបង្កើតបាន Phone 6c   ប៉ុន្តែក្រោយមករូបភាពនោះត្រូវបានលុបចេញពីវ៉ិបសាយយ៉ាងរហ័ស។  ក្រោយមកទៀតមានរូបភាពថ្មីមកមួយទៀតដែលមានឈ្មោះថា  iPhone 7 មានវត្តមានឡើងសារជាថ្មីគួឱ្យភ្ញាក់ផ្អើល។

 image

ម៉ូដែលថ្មីមានលក្ខណៈពិសេសខុសម៉ូដែលមុនៗមួយចំនួនទាំងស្រុងដូចជា៖

 

  1. ប្រើបច្ចេកវិទ្យា Force Touch លែងប្រើប៉ូតុង Home

  2.  ប៉ូតុង Forward សារក្នុងកម្មវិធីវីដេអូមានលក្ខណៈលឿន ថែមទាំងមានពន្លឺភ្លឺច្បាស់ជាងមុន

  3. កាមេរ៉ាលោតដល់ DSLR ប្រើបណ្តាញ len ឌុប ដើម្បីដម្លើងកាមេរ៉ារហូតដល់ទំហំ12 មេហ្គាភិចសែល។

  4. ប្រព័ន្ធដំណើរការថ្មី  A9 ប្រវែង14nm ដែលម៉ូដែលបច្ចុប្បន្នប្រើត្រឹមតែ A8 ប្រវែង 20nm

  5. បច្ចេកវិទ្យាបង្ហាញប្រើ Touch ID ជំនួសប៉ូតុង Home ទាំងស្រុង

សរុបមក វាជាម៉ូដែល iPhone 6s  និង  iPhone 6s Plus ឬ iPhone 7 ចាំតាមដានមើលតទៅទៀត៕

 

អត្តបទ៖លក្ខិណា

អាន៖

 បាត់សម្លេងភ្លឹកភ្លើក iPhone ទាត់ប៉ូតុង “home” ចោលតែម្តង

 


ប្រភព៖ Apple