ព័ត៌មាន

ZTE Axon មិនខ្លាចស្ទៈទីផ្សារដូច Samsung

 

image 

ក្រោយពីក្រុមហ៊ុន Samsung ប្រកាសមិនបញ្ចេញលក់ម៉ូដែលទំនើបរបស់ខ្លួនព្រោះខ្លាចស្ទះទីផ្សារលក់ចេញ ចំណែកក្រុមហ៊ុន​ ZTE មិនបង្អង់ដៃឡើយប្រកាសត្រៀមបញ្ចេញម៉ូដែលថ្មីរបស់ខ្លួនម៉ាក ZTE Axon។

 

image

ZTE Axon ជាម៉ូដែលទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុន ZTE ដែលមានសមត្ថភាពប្រើ Support ជាមួយវីដេអូរមានកម្រិត 4K ភ្ជាប់អង្គចងចាំទំហំ 4GB (RAM) ដែលស្ថិតក្នុងលំដាប់ខ្ពស់ក្នុងចំណោមទូរស័ព្ទដៃ។ ម៉្យាងទៀត  ZTE នឹងបំពាក់កាមេរ៉ា dual-lens  មិនចាញ់ iPhone ជំនាន់ថ្មី។ សម្រាប់ប្រព័ន្ធដំណើរការម៉ូដែលនេះនឹងប្រើ Android Lollipop ។

 image

សរុបមក ZTE Axon  ជាទូរស័ព្ទលំដាប់ពិសេសមួយដែលភ្ជាប់អង្គចងចាំរហូតដល់ទៅទំហំ 4GB (RAM) ប្រើកាមេរ៉ា  Dual-Lens នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 14 ខែកក្កដា៕

 

image

 

អត្ថបទ៖លក្ខិណា

អាន៖ឆ្នាំនេះ ខកចិត្តដែលរង់ចាំម៉ូដែល SAMSUNG GALAXY S7

ប្រភព៖ ZTE