Samsung Galaxy A កាន់តែពេញនិយមជាមួយដងថត Selfie ទំនើប
បច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងតែផ្លាស់ប្តូរទម្លាប់ប្លែកៗទៅតាមរបត់សង្គម ដូចជារយៈពេល ពីរ ឬ បីឆ្នាំចុងក្រោយនេះ មនុស្សនាំគ្នានិយមការថតរូបខ្លួនឯង ឬ selfie មិនថាតែ យុវវ័យទេសូម្បីតែតារាហូលីវូតល្បីៗ ឬអ្នកដឹកនាំធំៗក៏និយមថត selfie ដោយប្រើទូរស័ព្ទដៃរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A series បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យកម្ពុជាដែលនិយមថត sefie រួចបង្ហោះ Facebook ក៏ដូចចែកចាយដល់មិត្តភក្តិលើបណ្តាញសង្គមផ្សេងៗដោយសារស្មាតហ្វូនប្រភេទនេះមានមុខងារខាង selfie បានល្អឥតខ្ចោះ និងទើបចេញលក់លើទីផ្សារកម្ពុជាក្នុងឆ្នាំ2015នេះ។
ដោយមើលឃើញពីតម្រូវការរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានធ្វើការថែមជូនដង selfie តម្លៃ 25$ មួយដោយឥតគិតថ្លៃ រាល់ការជាវ Samsung Galaxy A ណាមួយក៏ដោយ។
លោក ហ្គីហាន់ លី អគ្គនាយកក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានមាន ប្រសាសន៍ ថា «ការលក់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A Series ដណ្តើមបាន ចំណែកទីផ្សារ គួរឲ្យកត់សម្គាល់ទោះបីជាទូរស័ព្ទប្រភេទ Samsung Galaxy A នេះ ទើបតែចេញលក់លើទីផ្សារក្នុងឆ្នាំ 2015 នេះក៏ដោយ»។
លោក ហ្គីហាន់ លី បានឲ្យដឹងថា ទូរស័ព្ទស្មាតហ្វូន Galaxy A3, Galaxy A5 និង Galaxy A7 ជាប្រភេទទូរស័ព្ទដៃទំនើបដែលមានភ្ជាប់ជាមួយនូវកម្មវិធីថតរូប Selfie ប្លែកៗច្រើនម៉ូដ ក្នុងនោះការប្រើដៃជាសញ្ញាដើម្បីថតដោយមានកាម៉េរ៉ាមុខរហូតដល់ 5MP ពិសេសបំផុតសម្រាប់យុវវ័យដែលចូលចិត្តបង្ហាញស្ទីលកាលីបប្លែកៗរបស់ខ្លួន។
ប្អូនប្រុស ជា សត្យា ដែលកំពុងតែចាំទិញទូរស័ព្ទដៃ Samsung Galaxy A7 នៅហាង KLDis សាខាពេទ្យចិនបានឲ្យដឹងថា «បន្ទាប់ពីខ្ញុំបានឆែកឃើញព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ របស់ Samsung Galaxy A ភ្លាម ខ្ញុំក៏ចាប់អារម្មណ៍ភ្លាមតែម្តង ព្រោះខ្ញុំចូលចិត្តកម្មវិធីថត selfie ប្លែកៗហើយម្យ៉ាងមានថែមដង selfie មួយទៀតផងនោះ ខ្ញុំក៏សម្រេចចិត្តមកទិញតែម្តង»។
ក្រុមហ៊ុន Samsung កំពុងធ្វើការផ្តល់ជូនដ៏ពិសេសនេះនៅតាមបណ្តាហាងទូរស័ព្ទនានានៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ កំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ក្រុងព្រះសីហនុ និងកំពង់ស្ពឺ រយៈពេល10ថ្ងៃ ចាប់ពី ថ្ងៃទី 22 មិថុនា រហូតដល់ថ្ងៃទី 31 ខែកក្កដានេះ។
ក្រុមហ៊ុននៅមិនទាន់បិទបញ្ចប់ការផ្តល់ជូនដងថតដ៏ស្រស់ស្អាតនេះនៅឡើយទេ ដូច្នេះរាល់អតិថិជនដែលចាប់អារម្មណ៍ សូមកុំភ្លេចទៅកាន់ហាងទូរស័ព្ទ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីរកទិញទូរស័ព្ទ Samsung Galaxy A ស៊េរីណាមួយដែលលោកអ្នកពេញចិត្ត។