ព័ត៌មាន

ZTE Nobia Z9 mini ល្បីល្បាញ ប៉ះជាមួយ Huawei P8 Max មួយណាខ្លាំងជាង?

ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនកាន់តែមាមាញឹក ព្រោះបច្ចុប្បន្នទូរស័ព្ទទំនើបកាន់តែមានសមត្ថភាព។ ក្នុងចំណោមទូរស័ព្ទដែលល្បីៗក្នុងនោះក្រុមហ៊ុន ZTE មានទូរស័ព្ទម៉ាក ZTE Nobia Z9 mini ដែលទទួលបានការគាំទ្រខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សម័យថ្មី ប៉ុន្តែសម្រាប់ក្រុមហ៊ុនល្បីល្បាញ Huawei វិញក៏មានទូរស័ព្ទទំនើបមានសមត្ថភាពពិសេសសម្រាប់ប្រកួតប្រជែងសមត្ថភាពប្រើប្រាស់នាសម័យបច្ចុប្បន្ននេះ Huawei P8 Max។

Huawei P8 Max 

image                 image

 

ថ្វីត្បិតតែ ZTE Nubai Z9 បំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ CGS+OGS LCD /Gorilla Glass ដែលជាបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែសម្រាប់Huawei P8 Maxមានអេក្រង់ទំហំ 6.8 អ៊ីង ប្រភេទ LTPS LCD/Gorilla Glass 3 ធំជាង ZTE Nubai Z9 រហូតដល់ទៅទំហំ 1.3 អ៊ីង។

Huawei P8 Max                                                                                        ZTE Nubai Z9 

image               image

 

សម្រាប់កាមេរ៉ា ZTE ភ្ជាប់ប្រើទំហំ 8 មេហ្គាភិចសែល ធំជាងកាមេរ៉ារបស់ទូរស័ព្ទ Huawei P8 ទំហំ 3 មេហ្គាភិចសែល។ ប៉ុន្តែ មេម៉ូរ៉ីរបស់ទូរស័ព្ទ ZTE មានទំហំត្រឹមតែ 16 GB ខណៈពេលដែល Huawei P8 ភ្ជាប់មេម៉ូរ៉ីរហូតដល់ទៅទំហំ 64 GB ។

Huawei P8 Max                                                                                            ZTE Nubai Z9                        

image                image

សម្រាប់សមត្ថភាពថតរូប ទូរស័ព្ទ ZTE Nubia z9 បំពាក់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល ប៉ុន្តែHuawei P8 Max បំពាក់កាមេរ៉ាទំហំត្រឹមតែ 13មេហ្គាភិចសែល។

ZTE Nubia Z9 ប្រើថ្ម 2900 mAh  មិនងាយស្រួលយកតាមខ្លួនដូចទូរស័ព្ទ Huawei P8 ដែលប្រើថ្មមានថាមពលរហូតដល់ទៅ 4 360mAh។

អត្តបទ៖លក្ខិណា

ប្រភព៖Compare

អាន៖តើនៅស្ទាក់ស្ទើទៀតទេបើឃើញ HUAWEI P8 MAX ដាក់ក្បែរ OPPO N3?