ព័ត៌មាន

បែកធ្លាយតម្លៃលក់ Galaxy A8 នៅចិន និងកូរ៉េខាងត្បូងមុនគេ

image

 

សប្តាហ៍មុនក្រុមហ៊ុន Samsung ប្រកាសបង្ហាញ Samsung Galaxy A8 ហើយការចែកចាយលក់ស្មាតហ្វូននេះបានទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃ 24 ខែកក្កដា ខាងមុខនេះ។

 image

អ្នកគាំទ្រស្មាតហ្វូនគ្រប់បណ្តាប្រទេសបានពោលសរសើរ និងរង់ចាំការមកដល់របស់ Samsung Galaxy A8។ គ្រាន់តែមានវត្តមានលើវ៉ិបសាយ ស្មាតហ្វូន Samsung Galaxy A8​ មានប្រជាប្រិយភាពយ៉ាងខ្លាំងលើបណ្តាញសង្គម។​ រូបភាពរបស់ស្មាតហ្វូននេះបានបង្ហាញភាពស្រស់ស្អាត ជម្រើសព័ណ៌ពេញនិយម មានភាពស៊ិចស៊ីគ្រប់ជ្រុង បានអង្រួនដល់អ្នកប្រើប្រាស់ប្រាថ្នាចង់បានកាន់ក្នុងដៃ។ ស្មាតហ្វូនថែមទាំងមានសមត្ថភាពថតរូបភាពបានច្បាស់ដោយកាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5មេហ្គាភិចសែលសម្រាប់ថតរូបភាព និងវីដេអូរ។

 

 

Samsung Galaxy A8 នឹងត្រូវបានដាក់លក់ជាមួយនឹងជម្រើសព័ណ៌ពីរព័ណ៌ស​ និងមាស ក្នុងតម្លៃ $563។ ការដាក់លក់នឹងធ្វើឡើងនៅប្រទេសចិន និងកូរ៉េខាងត្បូងដំបូងគេ បន្ទាប់មកទៀតក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថានឹងដាក់លក់នៅប្រទេសណាបន្តទេ។

Samsung Galaxy A8 មានពីរ Version 16GB មានតម្លៃប្រហែល $515 និង Version 32GB មានតម្លៃប្រហែល $564 ៕ 

 

អត្តបទ៖ ក្រុមហ៊ុន SAMSUNG ពិតជាគ្រោងបង្ហាញស្មាតហ្វូន NOTE 5 ក្នុងខែសីហា