ព័ត៌មាន

សាមសុង បង្ហាញរូបរាង Galaxy Tab S2 ដែលជាថែបប្លែតពិសេស​សម្រាប់ការអាននិងទស្សនា

ថែបប្លែត ត្រកូល Galaxy ចុងក្រោយ រួមបញ្ចូលមុខងារទស្សនាកម្រិតខ្ពស់​គ្មានគូប្រៀប

ទីបំផុតក្រុមហ៊ុន​ សាមសុងអេឡិចត្រូនិច បានបង្ហាញរូបរាងជាផ្លូវការរបស់ Galaxy Tab S2 ដែល​សកល​លោកកំពុងតែទន្ទឹងរង់ចាំជាយូរមកហើយ។ Galaxy Tab​ ជំនាន់ថ្មីរបស់ សាមសុងនៅតែបន្តផ្តល់ភាពអស្ចារ្យ​របស់អេក្រង់​ប្រភេទ Super AMOLED ដែលធ្វើឲ្យ​ការអាន​ និងការមើលកម្មវិធីឌីជីថល​កាន់តែ​​ប្រសើរឥតខ្ចោះ។ Galaxy Tab S2 ត្រូវបានរចនាឡើងពីលោហៈធាតុយ៉ាងប្រណិតស្តើងហើយស្រាល និងមាន​លក្ខណៈពិសេសក្នុងការបង្កើនសមត្ថភាពប្រើប្រាស់​​ស្របនឹង​តម្រូវការទីផ្សារ​របស់​អតិថិជន។

 image

លោក ជេខេ ​ស៊ីន នាយកប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទដៃរបស់ក្រុមហ៊ុន សាមសុង បានមានប្រសាសន៍ថា «Galaxy Tab S2 មិនត្រឹមតែជាថែបប្លែត​ដែលមាន​រាងស្តើងហើយស្រាលប៉ុណ្ណោះទេវាថែមទាំងផ្តល់នូវដំណើរការប្រើប្រាស់​ដ៏ឆាប់​រហ័ស និងធ្វើឲ្យលោកអ្នកមានភាពងាយស្រួល​ក្នុងការទស្សនាក៏ដូចជាប្រតិបត្តិការ​ទៅលើ​មុខងារផ្សេងៗបានយ៉ាងអស្ចារ្យ»។ ​លោកបន្តថា «យើងជឿជាក់ថា Samsung Galaxy Tab S2 គឺជាថែបប្លែតដែលរចនាឡើងសម្រាប់ការទស្សនាហើយអ្នកប្រើអាចយកតាមខ្លួន​​បានគ្រប់ទីកន្លែង។»

 image

អេក្រង់ប្រភេទ Super AMOLED ថ្មីអស្ចារ្យ​ល្អបំផុត​សម្រាប់ការអាន និងទស្សនា

កម្រាស់ស្តើងត្រឹមតែ 5.6 មីលីម៉ែត្រ និងទម្ងន់ 389 ក្រាម (ទំហំ 9.7 អ៊ីញ) និង 265 អ៊ីញ (ទំហំ 8.0 អ៊ីញ) ។​ Galaxy Tab S2 រចនាឥតខ្ជោះសម្រាប់ការអាននៅលើអេក្រង់ Super AMOLED ដ៏អសា្ចរ្យ។ តាមរយៈការបង្កើតឡើងវិញជាមួយ​បទពិសោធន៏ដូចគ្នាក្នុងការអាន​ឯកសារបោះពុម្ពជំនាន់មុន​ ។ Galaxy Tab S2 អាចផ្តល់នូវ​ភាពងាយស្រួលក្នុងការអាន​ឯកសារប្រភេទឌីជីថល ដូចជា e-books ទស្សនាវដ្តីគេហទំព័រ ព័ត៌មានថ្មីៗ។ ការអាននេះផ្តល់នូវបទពិសោធន៍រីករាយដែល​ធ្វើឲ្យអ្នក​កាន់​តែងាយហើយអាចឲ្យអ្នក​អូសរំលងនូវចំណុចដែលមិនចាំបាច់​បានលឿន។​

 image

ថែបប្លែតមួយនេះក៏បង្ហាញជម្រៅរូបភាពភ្លឺច្បាស់​ និងភាពលម្អិតដែលផ្តល់តាមរយៈបទពិសោធន៍នៃការអាននៅលើអេក្រង់ Super AMOLED មានពណ៌ដូចធម្មជាតិ​ដល់ទៅ 94 ភាគរយ។  ឥឡូវនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយពណ៌រូបភាពដូចធម្មជាតិពិតៗ ហើយអាចបញ្ជាទិញទំនិញតាមអនឡាញដោយមិនបារម្ភពីការទិញទំនិញខុសពណ៌​ជាមួយនឹងរូបភាពនៅលើអេក្រង់ Galaxy Tab S2 ។

 image

ជាងនេះទៅទៀត Galaxy Tab S2 បន្តផ្តល់នូវបច្ចេកវិទ្យាចុងក្រោយរបស់អេក្រង់ក្នុងការទទួលនូវបទពិសោធន៍រូបភាពកាន់តែអស្ចារ្យ។​  ជាមួយអេក្រង់ដែលប្តូរពន្លឺបានតាមកម្រិតពណ៌ និងកម្រិតពន្លឺមិនថានៅទីងងឹត ឬនៅក្រោមពន្លឺថ្ងៃនោះលោកអ្នកនឹងអាចមើលឃើញបានកាន់តែច្បាស់។ វាក៏ជួយអ្នកឲ្យអានអត្ថបទនៅលើ​អេក្រង់ក្នុងរយៈពេលយូរដោយមិនស្រវាំងភ្នែកផងដែរ។ ដោយមានស៊ុំព័ទ្ធពីលោហៈស្តើង និងស្រាលបំផុត អ្នកអាចកាន់ Samsung Tab S2 ពេញមួយថ្ងៃទៅគ្រប់ទីកន្លែង។ ការរចនារូបរាងដ៏ទំនើបសមស្របគ្រប់តម្រូវការក្នុងការមើលរូបភាព និងអានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

 ផលិតភាពអស្ចារ្យ និង ការភ្ជាប់មុខងារជាមួយកម្មវិធី Users On-The-Go

Galaxy Tab S2 នាំមកនូវភាពបន់បែនគ្មានគូប្រដូចដើម្បីផ្តល់នូវប្រសិទ្ធិភាព និងផលិតភាព​ខ្ពស់បំផុតដល់អ្នក​ប្រើប្រាស់។ ថែបប្លែតនេះភ្ជាប់​មកជាស្រេចនូវកម្មវិធី Microsoft Office Solutions** ដើម្បីបង្កើត និងកែសម្រួល​ឯកសារនៅពេលអ្នកកំពុងធ្វើដំណើរជាមួយនឹងសមត្ថភាពផ្ទុកឯកសារដ៏គួរឲ្យទុកចិត្តនៅ​លើកម្មវិធី OneDrive រហូតដល់100GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល2 ឆ្នាំ។ វាអាចប្រើជាមួយនឹងក្តារចុច​ប្រភេទ ​Book Cover ដែលអាចផ្តល់នូវទំនុកចិត្ត​បាន​ដូចជាក្តារចុចរបស់កំព្យូទ័រទូទៅបាន​ជាមួយនឹង trackpad ។

 image

សមត្ថភាពគ្រប់គ្រងកាន់តែអស្ចារ្យរបស់ Galaxy Tab S2 គឺភ្ជាប់ជាមួយមុខងារដ៏ងាយស្រួលសម្រាប់ការស្កេនម្រាមដៃ ។​​ ​ប្រព័ន្ធរក្សាសុវត្ថិភាព​​កម្រិត​ខ្ពស់នេះផ្តល់នូវលក្ខណៈ​ងាយស្រួលដើម្បីចូលទៅកាន់​ថែបប្លែត​ផ្ទាល់​ខ្លួន​​បាន​​យ៉ាង​ងាយស្រួលដោយគ្រាន់តែចុចលើប៊ូតុងដើម។ Galaxy Tab S2 ភ្ជាប់ជាមួយនូវមុខងារគ្រប់គ្រងវ័យឆ្លាតដែល​បង្ហាញ​អំពីការកំណត់មុខងារដោយស្វ័យប្រវត្តិរួមទាំងកម្រិតនៃថាមពលថ្ម ទីតាំងផ្ទុកទិន្នន័យ និង RAM  សម្រាប់អ្នកប្រើប្រាស់ដើម្បីគ្រប់គ្រងថែបប្លែតរបស់ពួកគេ​ប្រកបដោយ​ប្រសិទ្ធិភាព។ វាក៏មានភ្ជាប់ជាស្រេចជាមួយនឹងកម្មវិធីកំចាត់មេរោគដែលជាការ​ការពារ​​បន្ថែមមួយស្រទាប់ទៀត។

 លើសពីនេះទៅទៀត Galaxy Tab S2 ផ្តល់នូវមុខងារច្រើនដែលអាចឲ្យអ្នកប្រើប្រាស់​អាចចូលមើល និងដំណើរការកម្មវិធីពីរដំណាលគ្នាបាន។ ជាមួយនឹងផ្ទាំងផុសឡើងអ្នកប្រើប្រាស់អាចបើកកម្មវិធីជាច្រើនក្នុងពេលតែមួយ។ Galaxy Tab S2 ផ្តល់នូវ​រចនា​សម្ព័ន្ធនៃទីតាំងផ្ទុកឯកសារកាន់តែប្រសើរដែលធ្វើឲ្យឯកសារកាន់តែមានរបៀបជាងមុន។

 image

Samsung Galaxy Tab S2 នឹងភ្ជាប់មកជាមួយនូវជម្រើសក្នុងការភ្ជាប់ទីតាំងផ្ទុកឯកសារ។  Galaxy Tab S2 មានពីរប្រភេទ៖ ប្រភេទទំហំ 9.7 អ៊ីញ និង 8.0 អ៊ីញ មាន Wi-Fi និង LTE ឬក៏មានតែ Wi-Fi  ជាមួយ​អង្គចងចាំក្នុងម៉ាស៊ីន 32GB ឬ 64GB និងអាចបន្ថែម Micro SD​ Card រហូតដល់ 128GB បន្ថែមទៀត។ Galaxy Tab S2 នឹងមានវត្តមាននៅលើទីផ្សារចាប់ពី​ខែសីហា ឆ្នាំ2015 ខាងមុខនេះ។

 សម្រាប់ព័ត៌មានលម្អិតនិងរូបភាពផលិតផល  សូមចូលទៅកាន់  www.samsungmobilepress.com

*ទម្ងន់របស់ថែបប្លែតខាងក្រោមតែចំពោះ Galaxy Tab S2 ទំហំ9.7-inch និង 8.0-inchប្រភេទWi-Fi ប៉ុណ្ណោះ

**កម្មវិធី Microsoft Word, Excel, PowerPoint និង OneNote ដែលផ្តល់ឲ្យនិងអាចខុសគ្នា​ទៅតាមតំបន់ផ្សេងៗគ្នា។

 ព័ត៌មានលម្អិតបន្ថែម និងរូបភាពផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com

 ព័ត៌មានលម្អិតនៃ Galaxy Tab S2 ទំហំ 9.7 អ៊ីញ

 

Network

LTE : 700/ 800/ 850/ 900/ 1800/ 1900/ 2100/ 2600

3G : 850/ 900/ 1900/ 2100

2G : 850/ 900/ 1800/ 1900

AP

Quad 1.9GHz + Quad 1.3GHz, Octacore application processor

Display

9.7” 2048×1536(QXGA) Super AMOLED

OS

Android 5.0 (Lollipop)

Camera

8MP AF(rear), 2.1MP(front)

Video

H.263, H.264(AVC), MPEG4, VC-1, WMV7, WMV8, VP8

Recording: QHD(2560×1440)@30fps

Playback: UHD(3840×2160)@30fps

Audio

MP3, AAC, AAC+, eAAC+, WMA, Vorbis, FLAC

Google Mobile Service

Chrome, Gmail, Google Search, Maps, YouTube, Hangouts, Play Store, Play Movies & TV, Play Music, Drive, Photos

Connectivity

Wi-Fi 802.11 a/b/g/n/ac MIMO (2.4GHz/5GHz), Wi-Fi Direct, Bluetooth®4.1 BLE

GPS

GPS, GLONASS

Sensor

Accelerometer, Finger Scanner, Gyroscope, Compass, Hall Sensor, RGB Sensor 

Memory

3GB(RAM) + 32/64GB internal memory

microSD up to 128GB

Dimension / Weight

169 x 237.3 x 5.6mm, 389g(Wifi)/392g(LTE)

Battery

5,870mAh

 

ព័ត៌មានលម្អិតនៃ Galaxy Tab S2 ទំហំ8.0 អ៊ីញ

 

Network

LTE : 700/ 800/ 850/ 900/ 1800/ 1900/ 2100/ 2600

3G : 850/ 900/ 1900/ 2100

2G : 850/ 900/ 1800/ 1900

AP

Quad 1.9GHz + Quad 1.3GHz, Octacore application processor

Display

8.0” 2048×1536(QXGA) Super AMOLED

OS

Android 5.0 (Lollipop)

Camera

8MP AF(rear), 2.1MP(front)

Video

H.263, H.264(AVC), MPEG4, VC-1, WMV7, WMV8, VP8

Recording: QHD (2560×1440) @30 fps

Playback: UHD (3840×2160) @ 30fps

Audio

MP3, AAC, AAC+, eAAC+, WMA, Vorbis, FLAC

Google Mobile Service

Chrome, Gmail, Google Search, Maps, YouTube, Hangouts, Play Store, Play Movies & TV, Play Music, Drive, Photos

Connectivity

Wi-Fi 802.11 a/b/g/n/ac MIMO (2.4GHz/5GHz), Wi-Fi Direct, Bluetooth®4.1 BLE

GPS

GPS, GLONASS

Sensor

Accelerometer, Finger Scanner, Gyroscope, Compass, Hall Sensor, RGB Sensor

Memory

3GB (RAM) + 32/64GB internal memory

microSD up to 128GB

Dimension / Weight

134.8 x 198.6 x 5.6mm, 265g(Wifi)/ 272g(LTE)

Battery

4,000mAh

 

*គ្រប់មុខងារលក្ខណៈពិសេសព័ត៌មានលម្អិតនិងព័ត៌មាននៃផលិតផលដែលផ្តល់នៅក្នុងឯកសារនេះប៉ុន្តែមិនកំណត់អំពីអត្ថប្រយោជន៍ការរចនាម៉ូតតម្លៃធាតុផ្សំការបំពេញមុខងារទីតាំងទំនេរនិងសមត្ថភាពរបស់ផលិតផល​នឹងអាចត្រូវកែប្រែដោយមិនមានការបញ្ជាក់ជាមុន