ព័ត៌មាន

អាថ័កំបាំងចំណុចខ្វះខាតពីក្រោយ Lenovo Tab 2 A8 ក្រៅពី..

 

 

 

Lenovo Tab 2 A8 របស់ក្រុមហ៊ុន Lenovo ល្បីថាមានភាពសមញ្ញ ហើយតម្លៃសមរម្យក្នុងចំណោម  Tab ល្បីផ្សេងទៀត ក្រៅពីនេះនៅមានអាថ័កំបាំងមួយចំនួននៅពីក្រោយវត្តមានរបស់ Lenovo Tab 2 A8។ 

Lenovo Tab 2 A8 ជា Tablet ដែលប្រើប្រាស់បើកវ៉ិបសាយបានរហ័សគួបផ្សំជាមួយការបើក email និងstream វីដេអូរយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះវាមានកម្មវិធី Dolby app ដែលអាចចាក់ចម្រៀងមានគុណភាពខ្ពស់ ហើយថែមទាំងមានជើងមេម៉ូរ៉ីដែលអាចបន្ថែមមេម៉ូរ៉ីខាងក្រៅម៉ាស៊ីនបន្ថែមទៀតបាន។ ចំណុចខ្វះខាត៖​ Lenovo Tab 2 A8 ជា Tablet មានកម្រាស់ក្រាស់ពិបាកកាន់ប្រើប្រាស់  ហើយថែមទាំងមាន resolution ត្រឹមតែ 1,280×800 ដែលវាជាកម្រិតបង្ហាញទាបណាស់បើប្រៀបធៀបជាមួយម៉ូដែលល្បីៗបច្ចុប្បន្ន។ Lenovo Tab 2 A8 ត្រូវបានរចនាមកមានរូបរាងសមញ្ញបំផុត មិនសូវជាមានភាពទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ប៉ុន្តែតម្លៃរបស់វាត្រូវបានគេកំណត់អាស្រ័យលើតំបន់ដែលគេនាំចេញទៅលក់ដូចជានៅអាមេរិចគេដាក់លក់វាក្នុងតម្លៃ$129 និងនៅប្រទេសអូស្ត្រាលីក្នុងតម្លៃ $229៕

imageimageimageimage