ព័ត៌មាន

ទីផ្សារចែកចាយនាឡិការ Apple Watch មានចំនួនត្រឹមតែ 75 ភាគរយប៉ុណ្នោះ

image

 

ក្រុមហ៊ុនអេឡិត្រូនិចផលិតនាឡិការដៃ Apple និងខ្សែពាក់ដៃមួយចំនួនទៀតបានប្រកាសដាកលក់ជាផ្លូវការខែមុន។ ក្នុងនោះ Apple Watch Sport  ដាក់លក់ក្នុងតម្លៃប្រមាណ $349  Apple Watch ដាក់លក់ក្នុងតម្លៃប្រមាណ $549  និងនាឡិការដៃ Apple Watch Edition មានតម្លៃរហូតដល់ទៅ $10,000។

នាឡិកាដៃ Apple Watch ត្រូវបានបញ្ចេញលក់ចំនួន 2.85 រយលានគ្រឿង ហើយបន្តកើនឡើងរហូតដល់ទៅ 5.7 រយលានគ្រឿង។ ទិន្ន័យប្រមូលបានដោយក្រុមវិភាគ Slice Intelligence បានឱ្យដឹងថា ក្រុមហ៊ុន Apple បានលក់នាឡិការដៃអស់ 2.79 រយលានគ្រឿងគិតចាប់ពីខែមេសា-មិថុនា។ ក្រុមដដែលបានបញ្ជាក់ថា មកដល់ខែកក្កដា ចំនួនលក់នាឡិការដៃថយចុះ90 ភាគរយ។ ខែមុន ក្រុមវិភាគ Strategy Analytics  បានឱ្យដឹងថា ការចែកចាយនាឡិការដៃចំនួន ​4 រយលានគ្រឿង ស្មើនឹង 75 ភាគរយនៃទីផ្សារនាឡិការដៃ។

មកទល់ពេលពេលនេះ នាឡិការដៃ Apple Watch ដែលដាកលក់លើ online និងហាងលក់រាយផ្សេងៗនៅមានចំនួនតិចតូច ដោយដំបូងអ្នកប្រើប្រាស់បញ្ជាទិញតាម online លើវ៉ិបសាយ Apple ហើយរហូតដល់ពាក់កណ្តាលខែមិថុនា ទើបបានមានការដាក់រាយតាមបណ្តាហាងតូចៗ៕

 

អត្ថបទ៖Phone City Magazine 

អានអត្ថបទថ្មីៗ៖ ទូរស័ព្ទ HONOR 7 ស្មាតហ្វូនដ៏ឡូយឆាយ រាងទាន់សម័យ ជីវិតកាន់តែហ៊ឺហា! (មានវីដេអូ