ព័ត៌មាន

មើលGalaxy Note 5 ចេញជាផ្លូវការយប់មិញ{វីដេអូរ}

យប់មិញ ក្រុមហ៊ុន Samsung បានប្រកាស Galaxy Note 5  និង Galaxy S6 Edge+ ជាសាធារណៈ  ដែលជាស្មាតហ្វូនបំពាក់អេក្រង់ធំដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនពីក្រុមហ៊ុន Apple មកវិញ។

ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូនពីរគ្រឿងដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាប៉ុន្តែ   Galaxy Note 5   បំពាក់អេក្រង់ 5.7 អ៊ីង ប្រភេទ Quad HD មិនមានភ្ជាប់ជាមួយកាត microSD ។ Galaxy Note 5    នឹងដាក់លក់នៅថ្ងៃទី 21 ​ខែសីហានេះ។ Note 5 មានព័ណ៌ខ្មៅ មាស ហើយប៊ិកប្រើស៊កចូលបណ្តោយទូរស័ព្ទ នៅពេលចង់យកចេញគ្រាន់តែចុចក្បាលប៊ិបបន្តិចជាការស្រេច។ Galaxy Note 5 ភ្ជាប់មុខងារ Capture  ជាស្រេច នៅផ្នែកខាងក្រោមលើអេក្រង់ដោយមិនចាំបាច់ប្រើប៉ូតុងដើម្បីCapture ទេ។​

 image

S6 Edge+   ជាម៉ូដែលលេងគែម បំពាក់អក្រង់ទំហំ 5.7- អ៊ីង ភ្លឺរលោងដោយកញ្ចក់។ គែមខាងសម្រួលដល់ការប្រើប្រាស់កម្មវិធីរបស់អ្នកបានកាន់តែលឿន។ លើគែមនោះមានដូចជា contact  និងកម្មវិធីផ្សេងៗទៀតដែលអ្នកអាចកំណត់ដាក់លើអេក្រង់បាន។