ព័ត៌មាន

ក្រុមហ៊ុនសាមសុងនាំមុខគេលើទីផ្សារស្មាតហ្វូនអេក្រង់ធំកញ្ចក់កោង

ទូរស័ព្ទស្មាតហ្វូន Galaxy S6 edge+ មានផ្ទៃអេក្រង់កោងសម្រាប់ការកំសាន្តសម្បូរបែប

 Galaxy Note5ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយផ្តល់មុខងារលើសពីទូរស័ព្ទធម្មតា

 ក្រុមហ៊ុនសាមសុង អេឡិចត្រូនិក បានប្រកាសជាសកល កាលពីយប់ថ្ងៃទី 13 សីហា នៃការបើកបង្ហាញរូបរាងទូរស័ព្ទជំនាន់ថ្មី Samsung Galaxy S6 edge+ និង Galaxy Note 5 ដែលត្រៀមដណ្តើមយកចំណែកទីផ្សារទូរស័ព្ទដៃអេក្រង់ធំបន្តទៀតបន្ទាប់ពីនាំមុខគេលើទីផ្សារចាប់តាំងពីឆ្នាំ2011 មកម្លេះ ។

 image

Samsung Galaxy S6 edge+ និង Galaxy Note 5 គឺជាការច្របាច់បញ្ចូលគ្នាទាំងរូបរាងទាំងមុខងារសំខាន់ៗឈានមុខគេលើទីផ្សាររួមមានបច្ចេកវិទ្យាអេក្រង់ធំ គុណភាពកាមេរ៉ាដែលផ្តល់នូវវីដេអូ និងរូបភាពច្បាស់ បច្ចេកវិទ្យាសាកថ្ម (ទាំងប្រើខ្សែ និងឥតខ្សែ) និងប្រព័ន្ធដំណើរការដែលមានល្បឿនលឿន។ ជាមួយការបន្ថែមទំហំអង្គចងចាំរហូតដល់ 4GB RAM ទៅលើទូរស័ព្ទដៃទាំងពីរនេះនឹងធ្វើឲ្យសមត្ថភាពដំណើរការរបស់វាកាន់តែខ្លាំងជាងទូរស័ព្ទនានានៅលើទីផ្សារ។ វាក៏អាចឲ្យអ្នកប្រើប្រាស់ ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយទោះបីជាកំពុងតែផ្ញើសារ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម  ឫលេងហ្គេមព្រមគ្នា ដោយមិនភ័យខ្លាចថាវាគាំងនោះទេ។ 

 ជាមួយកញ្ចក់កោងទំហំ 5,7 អ៊ីញជ៍ អេក្រង់ Quad HD Super AMOLED នឹងធ្វើឲ្យទូរស័ព្ទ Galaxy S6 edge+ ផ្តល់នូវបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យនិងសម្បូរបែប។ ជាមួយនឹងការរចនារូបរាងថ្មី Galaxy Note5 ផ្តល់នូវមុខងារគ្មានគូប្រៀបជាច្រើនដូចជា SideSync  ប៊ិក S Pen ជំនាន់ទី 5 ដែលមានសមត្ថភាពធ្វើការច្រើនក្នុងពេលតែមួយកាន់តែ អស្ចារ្យខ្លាំងជាងមុន។ 

 image

Samsung Pay ដែលកម្មវិធីងាយរបស់សាមសុង សម្រាប់ការទូទាត់វិក័យបត្រគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវថ្ងៃទី 20 សីហា នៅប្រទេស កូរ៉េ  និងថ្ងៃទី 28 កញ្ញា នៅសហរដ្ឋអាមេរិកខាងមុខនេះ ។ តាមរយៈប្រព័ន្ធសុវត្ថិភាពទិន្នន័យ Samsung KNOX កម្មវិធីស្គែនម្រាមដៃ  និងការចម្លងទិន្នន័យឌីជីថលធ្វើឲ្យ Samsung Pay អាច ដំណើរការបានទាំងលើបច្ចេកវិទ្យា MST (Magnetic Security Transmission) និងលើ NFC (Near Field Communication) ដែលនាំអ្នកប្រើប្រាស់ឆ្ពោះទៅកាន់ពិភពមួយដែលមិនចាំបាច់យកលុយ ឫកាតធានាគាតាមខ្លួន។

 image

លោក JK Shin អគ្គនាយកប្រត្តិបត្ត និងជាប្រធានផ្នែកទូរស័ព្ទដៃនិងព័ត៌មានវិទ្យា នៅក្រុមហ៊ុនសាមសុង បានមានប្រសាសន៍ថា៖  «នៅសាមសុង យើងជឿជាក់យ៉ាងម៉ុតម៉ាំថា ទូរស័ព្ទអេក្រង់ធំអាចឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការទស្សនា និងការធ្វើការងារគ្រប់ទីកន្លែង។ ជាមួយការបង្ហាញជាផ្លូវការ Samsung Galaxy S6 edge+ និង Galaxy Note5 នេះ យើងសង្ឃឹមថាការតាំងចិត្តដោយមិនខ្លាចភាពនឿយហត់ក្នុងការបង្កើតថ្មីរបស់យើងសុទ្ធសឹងតែជាតម្រូវការរបស់អ្នកប្រើប្រាស់។

 Galaxy S6 edge+ ល្អបំផុតសម្រាប់ការកម្សាន្ត

Galaxy S6 edge+ ជាការអភិវឌ្ឍដ៏ជោគជ័យនៃ Galaxy S6 edge ដែលធ្វើឲ្យកាន់តែប្លែក និងល្អផ្តាច់គេព្រមទាំងមានរូបរាងកាន់តែសង្ហា និងត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ។ វាមានកម្មវិធី Apps edge ដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចូលទៅកាន់កម្មវិធីដែលលោកអ្នកគួរពេញចិត្តដោយគ្រាន់តែអូសសម្រាមដៃនៅគែមទូរស័ព្ទ។ ចំណែកកម្មវិធី People edge ជួយធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែងាយស្រួល ។ ផ្នែកកោងនៃអេក្រង់អ្នកប្រើប្រាស់អាចអូសម្រាមដៃនៅលើគែមទូរស័ព្ទ ដើម្បីស្វែងរកលេខ ទូរស័ព្ទ ផ្ញើរសារ និងតេទូរស័ព្ទបានភ្លាមៗតែម្តង។

 image

Galaxy Note 5 ល្អឥតខ្ចោះសម្រាប់អ្នកការប្រើប្រាស់កម្មវិធីច្រើនព្រមគ្នា

Galaxy Note 5 ក៏ជាការវិវត្តថ្មីនៃ Galaxy Note ដែលមានកញ្ចក់រាបស្មើងាយស្រួលក្នុងការសរសេរ និងមានរាងកោងងាយស្រួលកាន់ដោយប្រើដៃតែម្ខាងពេលនិយាយទូរស័ព្ទ។ ជាមួយគ្នានេះផងដែរប៊ិក S Pen ថ្មីមានរាងមាំ និងមានតុល្យភាពពេលកាន់ក្នុងដៃដែលងាយស្រួលសំរាប់សរសេរ និងអាចប្រើបានច្រើនជាងមុន ។​ អ្នកគ្រាន់តែចុចក្បាលប៊ិក S Pen បន្តិចប៉ុណ្ណោះ វានឹងលោតចេញមកក្រៅហើយអាចប្រើបានដោយងាយ។ អ្នកអាចកត់ត្រាព័ត៌មានផ្សេងៗដោយមិនចាំបាច់ដោះសោរទូរស័ព្ទរបស់អ្នកផងដែរ។ មុខងាររបស់ Air Command ក៏កាន់តែមានភាពឆ្លាតវៃ និង ងាយស្រួលជាងមុនដែលវាបង្ហាញចេញលើអេក្រង់ភ្លាមនៅពេលអ្នកប្រើ S Pen ហើយអ្នកអាចសរសេរអក្សរនៅលើ ឯកសារ PDF និងអាចថតចំលងអត្ថបទវែងពីគេហទំព័រ និងរូបភាពផ្សែងដោយប្រើ Scroll capture។

image

លក្ខណៈពិសេសចម្បងរបស់ទូរស័ព្ទដៃស៊េរី Galaxy នេះ

ទូរស័ព្ទ Galaxy S6 edge+ ហើយនិង Note 5 គឺជាទូរស័ព្ទដែលមានសមត្ថភាពខ្ពស់សម្រាប់ការកម្សាន្ត មានអេក្រង់ច្បាស់ឥតខ្ចោះប្រភេទ Quad HD Super AMOLED ទំហំ 5,7 អ៊ីញដែលមិនធ្លាប់មានពីមុនមក។ ទូរស័ព្ទ Galaxy S6 edge+ ហើយនឹង Note 5 ភ្ជាប់មកនូវ 4K (UHD) ដែលអាចថតវីដេអូក្នុងការផ្សាយបន្តផ្ទាល់ដែលអាចឲ្យយើងផ្សាយវីដេអូ HD បន្តផ្ទាល់ពីទូរស័ព្ទដៃបានភ្លាមៗ ដើម្បីឱ្យសាធារណៈជនមើលឃើញក្នុង YouTube ជាដើម។ អ្នកដែលទទួលបាន Link YouTube ពី Galaxy S6 edge+ ឫ Note 5 អាចមើលឃើញដោយផ្ទាល់តាមរយៈ ស្មាតហ្វូន ថែបប្លែត កុំព្យូទ័រ ឬក៏ស្មាត TV ដែលមានភ្ជាប់ YouTube ។

 អ្នកប្រើប្រាស់ Galaxy S6 edge+ និង Note 5 នឹងទទួលបានអត្ថប្រយោជន៍ពីបចេ្ចកវិទ្យាឈានមុខនៃប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យរបស់សាមសុងដែលមានដូចជា Quick Launch (ចុចពីរដងទៅលើប៊ូតុង Home ដើម្បីធ្វើការថតនៅក្នុងរយៈពេលតិចជាងមួយវិនាទី*) Auto Real-time High Dynamic Range (HDR) ហើយនិងការរក្សាលំនឹង Smart Optical Image Stabilization (OIS) ជាមួយនិងរបកគំហើញនៃបចេ្ចកវិទ្យាថ្មីៗ។

 image

ទូរស័ព្ទ Galaxy S6 edge+ និង Galaxy Note5 បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់​ ក្នុងការសាកថ្មឆាប់ពេញទាំងប្រើខ្សែនិងឥតខ្សែ។ វាមាន​ភាពងាយស្រួលបំផុតដោយគ្រាន់តែដាក់នៅលើបន្ទះសាកថ្មដើម្បីសាកជាការស្រេច។ ការសាកថ្មដោយប្រើឆ្នាំងសាកមានខ្សែ ទូរស័ព្ទទាំងពីរ​នេះ​សាកពេញក្នុងរយៈពេល 90 នាទី និង 120 នាទីជាមួយការសាកថ្មឥតខ្សែ។

 ការដាក់លក់ទូរស័ព្ទទំាងពីរជាផ្លូវការអាស្រ័យលើក្រុមហ៊ុនជាដៃគូ និងទីផ្សារតាមប្រទេសនិមួយៗ ។ ទូរស័ព្ទទំាងពីរនឹងមានវត្តមាននៅលើទីផ្សារពិភពលោកចាប់ពីខែ សីហា ២០១៥ នេះតទៅ ជាមួយទំហំផ្ទុកទិន្នន័យ 32GB ឬ 64GB  និងមានពណ៌ជាច្រើនដូចជាពណ៌គុជខ្យង, ពណ៌ត្បូងនិល, ពណ៌មាសផ្លាទីន និងពណ៌ប្រាក់ទីតាញ៉ូម។

image

 សម្រាប់ព័ត៌មានលម្អិតអំពីលក្ខណៈពិសេស សូមចូលទៅកាន់៖ www.samsungmobilepress.com ឬ www.samsung.com/galaxy.com

ដើម្បីមើលវីដេអូជាផ្លូវក្នុងការបង្ហាញណែនាំទូរស័ព្ទ Galaxy S6 edge+ សូមចូលទៅកាន់៖https://www.youtube.com/watch?v=_Q-p-zkydLQ  និងសម្រាប់ទូរស័ព្ទ Galaxy Note5 សូមចូលទៅកាន់ http://youtu.be/CppgLnNM1PE

*ល្បឿនថតជាមធ្យម តាមការសាកល្បងដោយ ក្រុមហ៊ុនសាមសុង ។ រយៈពេលថតយូរអាចប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ទូរស័ព្ទ។

លក្ខណៈពិសេស Samsung Galaxy S6 edge+ and Galaxy Note5 

image

 *គ្រប់មុខងារលក្ខណៈពិសេសព័ត៌មានលម្អិតនិងព័ត៌មាននៃផលិតផលដែលផ្តល់នៅក្នុងឯកសារនេះប៉ុន្តែមិនកំណត់អំពីអត្ថប្រយោជន៍ការរចនាម៉ូតតម្លៃធាតុផ្សំការបំពេញមុខងារទីតាំងទំនេរនិងសមត្ថភាពរបស់ផលិតផល​នឹងអាចត្រូវកែប្រែដោយមិនមានការបញ្ជាក់ជាមុន ។