ព័ត៌មាន

ក្រុមហ៊ុន Huawei បញ្ចេញតម្លៃដ៏ទាក់ទាញរបស់ P8 និង P8lite ពណ៌មាស​ជាពិសេស​នៅ​កម្ពុជា

ទីបំផុតទៅ ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោកបានប្រកាសជាផ្លូវការពីតម្លៃរបស់ P8 និង P8lite ពណ៌មាសដែលជាស្មាតហ្វូន Flagship ប្រចាំឆ្នាំ 2015 របស់ខ្លួនហើយ។ តម្លៃជាផ្លូវការរបស់ P8 ពណ៌មាសគឺ $529  ចំណែក P8lite ពណ៌មាសគឺ $329 ដែលជាតម្លៃមួយទាបជាង​តម្លៃនៅ​ទីផ្សារ​ទីក្រុងហុងកុង និងទីក្រុងបាងកកប្រមាណ $50។

image

image

បើតាមគេហទំព័រហ្វេកប៊ុក Huawei Device Cambodia ស្មាតហ្វូន P8 ពណ៌មាសរបស់ក្រុមហ៊ុន Huawei ដែលមានកល្ខណៈស្រដៀងគ្នាទៅនឹង​ P8 ពណ៌ផ្សេងៗ ប៉ុន្តែមានទំហំ  CPU ធំ 2.2GHz ទំហំ RAM 3GB និង ROM 64GB ចំណែក P8 lite ពណ៌មាស​មិនមានអ្វីខុសគ្នាពី​ P8 lite ពណ៌ដទៃនោះទេគ្រាន់តែពណ៌មាសនេះមើលទៅហាក់ដូចជាកាលីបជាងពណ៌ផ្សេងៗ​បន្តិច។

image

លោក ល៉ីវ ស៊ីយ៉ាង ហៅ ជេ សុន នាយកផ្នែកលក់ស្មាតហ្វូន ​Huawei ប្រចាំប្រទេស​កម្ពុជាបាន ឲ្យដឹ​ង​ថា P8 និង P8lite ពណ៌មាសទាំងពីរស៊េរីគឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ 2015 នេះ។ ហើយការចេញលក់ស្មាតហ្វូនពណ៌មាសទាំងពីរស៊េរីនេះគឺអមជាមួយនឹងប្រូម៉ូសិនពិសេស។

image

 

លោក ជេ សុន បញ្ជាក់ថា សម្រាប់​រាល់​ការ​ជាវ P8 ពណ៌មាសមួយគ្រឿង ក្រុមហ៊ុន Huawei នឹងផ្ដល់ជូន​ស្រោមទូរស័ព្ទ​អរីជីណល ឧបករណ៍​បំពង​សម្លេងឥតខ្សែស៊េរីថ្មី និង Free ស៊ីម Smart លេខល្អ ទឹកប្រាក់ $5 ក្នុងប្រព័ន្ធម្ដង និង $10 ក្រៅប្រព័ន្ធ ព្រម​ទាំង​អ៊ីនធើណេត 4GB ជារៀងរាល់ខែចំនួន 12 ខែ។ ចំណែក P8lite ពណ៌​មាស​អតិថិជន​ទទួល​បាន​ប្រូម៉ូសិន​ដូចគ្នាគ្រាន់តែដកឧបករណ៍​បំពង​សម្លេង​ឥតខ្សែចេញ។

image

សម្រាប់ P8 ពណ៌មាសនេះអតិថិជននឹងទទួលបានការជួសជុល VIP ដូចគ្នាទៅនឹង P8 ពណ៌ដទៃដែរ។ ការជួសជុល VIP ដែលផ្ដល់ការជួសជុលឲ្យអតិថិជនឲ្យហើយ ត្រឹមតែរយៈពេលមួយម៉ោង និង​ប្ដូរ​ម៉ាស៊ីន​​ថ្មីជូនអតិថិជនវិញក្នុងករណីទិញក្រោមមួយសប្ដាហ៍ហើយមានបញ្ហា​មិន​អាច​ជុស​ជួល​បាន​។

image

គួរបញ្ជាក់ថា ស្របពេលដែល​ P8 និង P8 lite ដែលមានលេខ 8 ជាលេឋហុងស៊ុយជាគោលនេះកំពុងតែទាក់ទាញប្រជាប្រិយភាពពីអ្នកប្រើប្រាស់ស្រាប់តែមានក្រុមហ៊ុនទូរស័ព្ទមួយទៀតកូពីលេខ 8 ដែលជាលេខហុងស៊ុយនេះទៅធ្វើជាម៉ូដែលរបស់ទូរស័ព្ទដែលជិតចេញលក់របស់ខ្លួនភ្លាមដែរតែម្ដង។