ព័ត៌មាន

សាមសុងអាចនឹងទទួលបានចំណាត់ថ្នាក់លេខ 1 លើពិភពលោកផ្នែកទូរទស្សន៍ 10 ឆ្នាំជាប់គ្នា

ក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុននាំមុខគេលើសម្ភារអេឡិចត្រូនិកសម្រាប់ការកម្សាន្តក្នុងគេហដ្ឋានអសប់រយៈពេល 9 ឆ្នាំជាប់គ្នា ថ្មីៗនេះក្នុង 2015 ក្រុមហ៊ុនសាមសុងបានទទួលពានរង្វាន់ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ជាម៉ាកល្បីចំណាត់ថ្នាក់លេខ 1 ទូទាំងអាស៊ី ក៏ដូចជាបានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់លើទូរទស្សន៍ HDTV នៃ J.D. Power ។ ភាពលេចធ្លោទាំងអស់នេះហើយដែលត្រូវាបានគេទស្សន៍ទាយថា សាមសុង នឹងដណ្តើមបានចំណាត់ថ្នាក់លេខ 1 បន្តទៀតជាទូរទស្សន៍ដែលលក់ដាច់ជាងគេលំដាប់ថ្នាក់ពិភពលោកក្នុងឆ្នាំ 2015 ផងដែរសម្រាប់រយៈពេល 10 ឆ្នាំជាប់គ្នា ។​

image

យោងទៅតាមបណ្តាញសារព័ត៌មាន BusinessKorea បានឲ្យដឹងថា UHD TV ត្រូវបានលក់ចេញជាង 13 លានគ្រឿងកាលពីឆ្នាំទៅដែលជម្រុញឲ្យការលក់មានការកើនឡើង ជាងឆ្នាំមុនៗរហូតដល់ទៅ 8 ដង។ នៅឆ្នាំនេះសាមសុងបានផលិតនូវទូរទស្សន៍យ៉ាងទំនើបប្រភេទ SUHD TV ដែលរចនានូវអេក្រង់រាងកោងយ៉ាងល្អប្រណិត។

image

ក្រុមហ៊ុនសាមសុងជឿជាក់ថា ការលក់ចេញរបស់ទូរទស្សន៍ SUHD TV​ និងទូរទស្សន៍ដទៃទៀតនឹងជម្រុញឲ្យការលក់ចេញរបស់សាមសុងកើនឡើង 10 ភាគរយ ដែលនឹងធ្វើឲ្យប្រាក់ចំណូលរបស់ខ្លួនមានការកើនឡើងដល់ទៅ 30​ ភាគរយបន្ថែមទៀត។

តាមរបាយការណ៍របស់ Display Search ចេញផ្សាយដោយក្រុមហ៊ុន សាមសុង បានបង្ហាញទិន្នន័យនៃការកើនឡើងរហូតដល់ 232.51 លានគ្រឿងស្មើនឹង 3.3% ។ ទូរទស្សន៍ប្រភេទ LCD TV (បូករួមទាំងទូរទស្សន៍ ប្រភេទLED-TV ) មានការកើនឡើងដល់ទៅ 7.5% ធៀបនឹងឆ្នាំមុនៗ ។

 image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុងបានរក្សាតំណែងឈានមុខគេផ្នែកទូរទស្សន៍កញ្ចក់ត្រង់រាបស្មើរយៈពេល 9 ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ 2006 មកម្លេះ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុនបានណែនាំទូរទស្សន៍ប្រភេទ UHD TV ដែលជាការផ្តល់ជូននូវអត្ថប្រយោជន៍ថ្មីដល់អតិថិជន។ ទូរទស្សន៍ Samsung UHD TV គឺជាបដិវត្តន៍ទូរទស្សន៍ជំនាន់ថ្មីដែលមិនត្រឹមតែផ្តល់នូវរូបភាពច្បាស់ប៉ុណ្ណោះទេថែមទាំងស្តង់នៃការផ្សាយកម្រិត UHD តាមរយៈ Evolution Kit  ថែមទាំងទូរទស្សន៍ប្រភេទកញ្ចក់កោងដែលមើលបានគ្រប់ជ្រុងដែលនឹងជម្រុញវិសាលភាពនៃការលក់ទូរទស្សន៍របស់សាមសុងកាន់តែកើនឡើង។

image

ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនខ្លាំងជាងគេផ្នែកទូរទស្សន៍ដែលនាំមុខគូប្រគួតប្រជែងរយៈពេល 9 ឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំ 2014 ហើយក្រុមហ៊ុនសាមសុងក៏កំពុងតែត្រៀមដណ្តើមយកចំណែកទីផ្សារក្នុងលំដាប់ថ្នាក់លេខ 1 បន្តទៀតជាបណ្តើរៗហើយក្នុងឆ្នាំ 2015 នេះ។