ទីបំផុតទៅ P8max សិស្សច្បងធំរបស់ P8 កំពូលស្មាតហ្វូនក្រុមហ៊ុន Huawei បានមកដល់ទីផ្សារកម្ពុជាហើយជាមួយតម្លៃត្រឹមតែ $559 ប៉ុណ្ណោះទាបជាងការរំពឹងទុកប្រមាណជាង $100 ដុល្លារ។
P8max ជាផលិតផលរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខបីពិភពលោក មានអេក្រង់ទំហំ 6.8 អ៊ីញធំជាងសិស្សប្អូន P8 ដែលមានអេក្រង់ត្រឹមតែ 5.2 អ៊ីញ។ ចំណែកថាមពលថ្មរបស់ P8max មានកម្លាំងរហូតដល់ 4360mAh ស័ក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តអេក្រង់ធំ និងមិនចូលចិត្តសាកថ្មច្រើនដងក្នុងមួយថ្ងៃ។
ក្រៅពីមាឌធំ P8max ក៏មានអង្គប្រតិបត្តិការប្រភេទ Hisilicon Kirin 935 Octa-core 2.2GHz4 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 5.0 និង EMUI 3.1 ចុងក្រោយបំផុតរបស់ Huawei ដែលមានលក្ខណៈងាយស្រួលបំផុតក្នុងការប្រើប្រាស់។
បើនិយាយពីបច្ចេកវិទ្យា ភាពឆ្លាត និងភាពច្នៃប្រឌិតវិញ ក្បាច់គុណរបស់ P8max គឺប្រហាក់ប្រហែលគ្នាទៅនឹង P8 ដែរ។ P8max មានមុខងារថតចលនាពន្លឺ (Light Painting) ដែលអាចថតចលនាពន្លឺ ចលនាទឹកហូរ និងគន្លងតារាបានយ៉ាងស្អាត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ P8max ក៏មានកម្មវិធី Director Mode ដែលអាចភ្ជាប់ជាមួយស្មាតហ្វូន Android បីផ្សេងទៀត ដើម្បីថតសកម្មភាពពីច្រើនជ្រុងផ្សេងគ្នាក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ មួយក្បាច់ទៀតរបស់ P8max មិនបាច់ប្រាប់ក៏ដឹងថារៀនពីគ្រូតែមួយជាមួយ P8 ដែរ គឺក្បាច់ Clever Screen Shot ដោយប្រើខ្នងម្រាមដៃគោះពីរដង Knock Knock នៅលើអេក្រង់។
សរុបមក អ្នកប្រុសធំរបស់ Huawei ដែលទើបតែមកដល់ទីផ្សារកម្ពុជា មិនត្រឹមតែសង្ហាប៉ុណ្ណោះទេ ថែមទាំងពូកែទាំងផ្នែកបច្ចេកវិទ្យា និងភាពច្នៃប្រឌិតផងដែរ។ ជាមួយតម្លៃ $559 នេះអតិថិជនដែលជាង P8max នឹងទទួលបាន Bluetooth Speaker, ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធម្ដង ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4G ជារៀងរាល់ខែរយៈពេល 1ឆ្នាំ។។
គួរបញ្ជាក់ថាបើប្រៀបធៀបអ្នកប្រុសធំ P8max របស់ Huawei ជាមួយស្មាតហ្វូនដទៃទៀតដែលទើបតែចេញលក់ P8max មានអេក្រង់ធំជាង ថាមពលថ្មខ្លាំងជាង មុខងារកាមេរ៉ាពិសេសជាង តម្លៃក៏ធូរថ្លៃជាងដែរ។
បើសិនជាលោកអ្នកចង់ដឹងថាតើ P8max មានរូបរាងសង្ហា និងវិជ្ជាគុណខ្លាំងប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖