ចាប់ពីពេលនេះតទៅអ្នកនឹងមិនចាំបាច់ដើររកតេឡេទូរទស្សន៍ទៀតទេ ដោយសារពេលនេះអ្នកអាចបញ្ជាទូរទស្សន៍របស់អ្នកនៅលើដៃអ្នកផ្ទាល់តែម្តង ដោយប្រើ មុខងារ WatchON និង IR Blaster ដែលបានភ្ជាប់មកជាមួយនៅក្នុង Gear 2 Neo។
អ្នកអាចយកចម្រៀងដែលអ្នកពេញចិត្តតាមខ្លួនអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ ជាមួយនឹងឧបករណ៍ Gear 2 ដែលមានមុខងារចាក់ចម្រៀងភ្ជាប់មករួចជាស្រេចនៅក្នុងឧបករណ៍នេះ។ ឥឡូវនេះ អ្នកអាចទុកទូរស័ព្ទរបស់អ្នកនៅផ្ទះ នៅពេលដែលអ្នកចេញទៅរត់ហាត់ប្រាណដោយស្តាប់ចម្រៀងផ្ទាល់ពីឧបករណ៍នេះតែម្តង។
ជាមួយនឹងមុខងារ Voice Command នៅលើ Gear 2 Neo អ្នកនឹងអាចធ្វើការហៅចេញនិងទទួលការហៅចូល នៅលើដៃរបស់អ្នកតែម្តង។ វាក៏មានភាពងាយស្រួលសម្រាប់ការឆ្លើយតបសារ ការឆែកមើលអ៊ីម៉ែល និងការងារជាច្រើនទៀតដែលមាននៅលើអេក្រង់ដ៏ស្រស់ស្អាត 1.63 អ៊ីញ Super AMOLED។
ប្រភព៖ samsung