ព័ត៌មាន

Samsung Gear Fit រាងកាលីប សក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី

Gear Fit បាន​រចនា​ឡើង​មិន​ត្រឹមតែ​សម្រាប់​ពេល​ហាត់នោះទេ វា​ក៏អាច​ពាក់បានសម្រាប់​ស្ថាន​ភាព​ណា​ក៏បាន ទាំង​យប់​ទាំង​ថ្ងៃ។ អេក្រង់​កោង​របស់​វា​បាន​បង្កើត​ភាព​ស្និតស្នាល​នៅលើ​ដៃ​របស់​អ្នក ហើយ​អ្នក​ក៏​អាចផ្លាស់​ប្តូរ​ខ្សែនាឡិកា​ជាច្រើន​ពណ៌ផងដែរ។

image

Gear Fit មិន​មែន​ជា​នាឡិកា​តាម​ដាន​សុខភាពធម្មតាដែល​អ្នក​ដឹង​នោះ​ទេ។ អ្នក​អាច​ប្រើ​វា​ដើម្បី​មើល​អ៊ីម៉ែល មើល​សារ​និង​​ alerts ផ្សេងៗ​នៅលើ​អេក្រង់ 1.84 អ៊ីញ Super AMOLED ដែល​អ្នក​អាច​រក្សា​​ការ​ update ខណៈ​អ្នក​កំពុង​ហាត់​ប្រាណ។ អ្នក​ក៏អាច​បិទការ​ទទួ​លហៅចូល​ឬ​ alerts ផ្សេងៗដោយ​គ្រាន់​តែ​ប៉ះវា​បន្តិច ហើយ​អ្នកក៏អាច​រៀបចំការ​ alerts ដោយ​ខ្លួន​ឯង​ផ្ទាល់ផង​ដែរ។

image

វា​បាន​ភ្ជាប់ជា​មួយ​ Mobile S Health Partner ដែល​មានមុខងារតាម​ដាន​សកម្មភាពរបស់​អ្នក ពិសេសការងារប្រចាំថ្ងៃរបស់អ្នក។​ មុខងារតាម​ដាន​ចង្វាក់​បេះ​ដូង​របស់​អ្នក នាឡិកា Gear Fit នឹង​នៅក្បែរ​អ្នក​ជានិច្ច​ដើម្បីធ្វើឲ្យអ្នកទទួលបានសុខភាពល្អជានិច្ច។​

ប្រភព៖ samsung