ព័ត៌មាន

បច្ចេកវិទ្យាឆ្លាតវៃចំនួន 3 ធំៗបានធ្វើឱ្យ Huawei Mate S ទទួលរហ័សនាមថាជា “កំពូលស្មាតហ្វូន” ធ្វើឱ្យជីវិតកាន់តែឆ្លាតវៃ

ភាពឆ្លាតវៃរបស់ Huawei Mate S គឺការរចនារូបរាងដែលល្អឥតខ្ចោះ។ បច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនដែលបានបំពាក់នៅលើស្មាតហ្វូន Huawei Mate S ត្រូវបានបង្កើតឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកមិនថានៅកន្លែងធ្វើការ (កម្មវិធីប្រើប្រាស់ដ៏ឆ្លាតវៃ បច្ចេកវិទ្យាកាន់តែទំនើប) ការធ្វើដំណើរកម្សាន្ត (ការថតរូបវីដេអូក្នុងកម្រិតច្បាស់លើសពីស្មាតហ្វូននាៗ) ឬការការកម្សាន្តនាៗ (ការលេងហ្គេម ការទស្សនាវីដេអូក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក សំឡេងលាន់រងំរណ្តំចិត្ត)។

image

image

នៅលើស្គ្រីនរបស់អេក្រង់ Huawei Mate S គឺធ្វើឱ្យអ្នកពេញចិត្តយ៉ាងខ្លាំង គ្រាន់តែបានប៉ះលើកដំបូងមានអារម្មណ៍ថាចង់ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃដែលជំនួយការដោះស្រាយការងាររបស់អ្នកនៅក្នុងវិធីវ័យឆ្លាតបំផុតដែលអ្នកនឹកស្មានមិនដល់ដូចជាមុខងារ Smart Wireless Printing, មុខងារ Document Correction និងមុខងារ Smart Recording ជាដើម។ តើអ្វីទៅជាមុខងារឆ្លាតវៃទាំងបី Smart Recording, Document Correction និង Smart Wireless Printing របស់ Huawei Mate S ?

បច្ចេកវិទ្យាឆ្លាតវៃ Smart Recording ត្រូវបានភ្ជាប់ជាមួយនឹងមីក្រូហ្វូន (Microphones) ចំនួន 3 នៅផ្នែកខាងក្រោម និងផ្នែកខាងលើនៃស្មាតហ្វូនដើម្បីប្រើប្រាស់សម្រាប់បែងចែកនូវសំឡេងអ្នកនិយាយ ក៏ដូចជាការថតសំឡេងបានច្បាស់មួយដោយកាត់បន្ថយសំឡេងរំខានកម្រិតមួយយ៉ាងល្អបំផុត។

image

បច្ចេកវិទ្យាឆ្លាតវៃ​ Document Correction បានជួយឱ្យលោកអ្នកអស់ក្តីកង្វល់ និងការរំខានទៀតហើយនៅពេលដែលឯកសារ ឬរូបភាពដែលអ្នកទើបតែថតហើយនោះវាក្រឡាប់ផ្ញារជើងឡើងលើ ឬបញ្រ្ចាស់ពីការចង់បានរបស់អ្នក។ មុខងារ Document Correction នឹងធ្វើការបង្វិលមុំនៃឯកសារ ឬរូបភាពទាំងនោះឱ្យមកសភាពត្រឹមត្រូវវិញដោយស្វ័យប្រវតិ្តតាមការបង្វិលចង់បានតាមចិត្តរបស់អ្នក និងប្រកបដោយភាពឆ្លាតវៃបំផុតនៅលើអេក្រង់ Mate S។

image

បច្ចេកវិទ្យាឆ្លាតវៃ Smart Wireless Printing គឺកាន់តែធ្វើឱ្យលោកអ្នកពេញចិត្ត និងផ្តល់នូវភាពងាយស្រួលបំផុត។ លោកអ្នកអស់ក្តីបារម្ភក្នុងការព្រីនឯកសារតាមរយៈស្មាតហ្វូនដ៏អស្ចារ្យមួយនេះ គ្រាន់តែប៉ះនៅលើឯកសារដែលអ្នកចង់ព្រីននៅលើអេក្រង់ អ្នកអាចធ្វើការព្រីនឯកសារទាំងនេះចេញមកក្រៅបានតាមរយៈព្រីនធ័រក្នុងល្បឿនលឿន និងរហ័សបំផុត។

image

លើសពីនេះទៅទៀត ជាមួយនឹងបច្ចេកវិទ្យាដែលអ្នកនឹកស្មានមិនដល់ដូចជា Fingerprint Sensor ដែលអ្នកអាចធ្វើការ​បញ្ជាទៅលើកម្មវិធីប្រើប្រាស់នៅក្នុងស្មាតហ្វូនរបស់អ្នក បច្ចេកវិទ្យា Knuckle សម្រាប់ប្រើប្រាស់ខ្នងម្រាមដៃដើម្បីធ្វើការថតរូបនិងការកាត់រូបភាពតាមសេចក្តីត្រូវការ និងអេក្រង់ FHD AMOLED ទំហំ 5.5 អ៊ីងដែលបង្ហាញនូវរូបភាពបានច្បាស់ត្រជាក់ភ្នែកលើសពីស្មាតហ្វូននាៗ។

ប្រភព៖ Huawei