ព័ត៌មាន

ហេតុអ្វីបានជាកាមេរ៉ារបស់ស្មាតហ្វូន HUAWEI Mate S ទទួលស្គាល់ថាជា “កាមេរ៉ាលំដាប់អាជីព”?

តើអ្វីទៅជា “កាមេរ៉ាលំដាប់អាជីព”? កាមេរ៉ាលំដាប់អាជីពគឺមានន័យថា សមត្ថភាពរបស់វាគឺអាចថតរូបបានច្បាស់ក្នុងកម្រិតមួយដែលល្អបំផុតបានគ្រប់កាលៈទេសៈ (មិនថាយប់ឬថ្ងៃ) ជំនួយជាមួយនឹង Lens និងភ្លើងហ្លាស់ (Flash) អាចកំណត់មុខងារជាច្រើនសម្រាប់ធ្វើការថតរូបកម្រិតអាជីពដែលរូបភាពគ្រប់សន្លឹកមានគុណភាពល្អច្បាស់ក្នុងកម្រិតខ្ពស់បំផុត ដែលកាមេរ៉ាធម្មតាមិនអាចធ្វើបាននោះទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ កម្មវិធីប្រើប្រាស់ទំនើបៗ ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ អេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែកនិងកាមេរ៉ាថតរូបបានច្បាស់~ស្រស់ស្អាត ត្រូវបានគេចាត់ទុកថាជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវិតរស់នៅដ៏ឆ្លាតវៃប្រចាំថ្ងៃរបស់ពួកគេ។

image

ពាក្យថា “MAKE IT POSSIBLE” របស់ក្រុមហ៊ុន​ HUAWEI បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតជាមួយនឹងវត្តមានរបស់ស្មាតហ្វូន  “HUAWEI Mate S” អេក្រង់ 5.5 អ៊ីង FHD AMOLED ដែលបានឆ្លើយតបបំពេញតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ និងបានទទួលរហ័សនាមថា “កំពូលស្មាតហ្វូនដែលធ្វើឱ្យជីវិតកាន់តែឆ្លាតវៃ” ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប រូបរាងរលើបរលោងកាន់តែស្រស់ស្អាតល្អឥតខ្ចោះ​ ពិសេសគឺ កាមេរ៉ាលំដាប់អាជីព” ទៀតផង។   

image

ត្រង់ចំណុចនេះ បានធ្វើឱ្យក្រុមហ៊ុន HUAWEI ដែលជាក្រុមហ៊ុនលំដាប់កំពូលឈានមុខគេផ្នែកបច្ចេកវិទ្យាទំនើបបានខិតខំប្រឹងប្រែងផលិតនូវស្មាតហ្វូន ថេបប្លេតជាច្រើនដែលមានសមត្ថភាពប្រព័ន្ធកាមេរ៉ាល្អឥតខ្ចោះ និងអាចថតរូបបានច្បាស់សមត្ថភាពមិនចាញ់ “កាមេរ៉ាលំដាប់អាជីព” ឡើយហើយថែមទាំងបន្ថែមនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតលើសពីស្មាតហ្វូននាៗដើម្បីជួយសម្រួលការងារប្រចាំថ្ងៃរបស់អ្នកក្នុងវិធីដ៏ឆ្លាតវៃបំផុត។

image

HUAWEI Mate S ជាស្មាតហ្វូនឆ្លាតវៃដែលអាចថតរូបបានក្នុងកម្រិតស្តង់ដារកាមេរ៉ាអាជីព ដែលផ្តល់នូវកម្រិតរូបភាពដែលមានគុណភាពខ្ពស់យ៉ាងស្រស់ស្អាតបំផុត។ គ្រាន់តែចុចនៅត្រង់កាមេរ៉ាភ្លាម មុខងារកាមេរ៉ាអាជីពជាច្រើនត្រូវបានបង្ហាញនៅលើអេក្រង់ច្បាស់ត្រជាក់ភ្នែកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ Shutter Speed, Exposure និងការគ្រប់គ្រងពន្លឺពណ៌សខ្មៅដែលលោកអ្នកនឹងទទួលបានរូបភាពកម្រិតច្បាស់បំផុត។  

image

image

ស្មាតហ្វូន Mate S បានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 13 មេហ្គាភិចសែលមុខងារ Optical Image Stabilization ធ្វើឱ្យរូបភាពដែលថតច្បាស់គ្មានគូប្រៀប ហើយជាប្រភេទកាមេរ៉ាកញ្ចក់ត្បូងកណ្តៀង (Sapphire Camera Lens) ដែលធន់ខ្លាំងនឹងការកោសវាស មិនឆ្កូត ហើយបន្ថែមពន្លឺយ៉ាងស្រស់ស្អាតនៅពេលដែលចាប់ផ្តើមថតរូប។ បើនិយាយពីការថតរូប Selfie វិញគឺពិតជាអស្ចារ្យជាមួយនឹងកាមេរ៉ាទំហំ 8 មេហ្គាភិចសែលព្រោះគ្រាន់តែថតរូបភ្លាម នឹងទទួលបាននូវរូបភាពមួយសន្លឹកដែលច្បាស់ស្រស់ស្អាតបំផុតដូចកាមេរ៉ាអាជីព មិនមែនរូបថតងងឹតៗ ស្លេកៗ ស្លាំងៗនោះទេ។

image

image

មុខងារពណ៌ពន្លឺ HDR+ (High Dynamic Range) សម្រាប់បន្ថែមភ្លើងពន្លឺពណ៌នៃផ្ទៃខាងមុខ និងផ្ទៃខាងក្រោយសម្រាប់ទទួលបាននូវរូបភាពច្បាស់ និងទាក់ទាញបំផុតនៅពេលដែលអ្នកកំពុងតែប្រើប្រាស់ភ្លើងហ្លាស់ (Flash) ។ មិនតែប៉ុណ្ណោះអ្នកអាចចាក់ពណ៌ស ខ្មៅជាមួយនឹង Settings ចំនួន 3 សំខាន់ៗគឺ Mountain Road, Neutral Density Gray និង Black & White ដែលសុទ្ធតែផ្តល់នូវពណ៌យ៉ាងស្រស់ស្អាតលំដាប់កាមេរ៉ាអាជីព៕

ប្រភព៖ huawei

កែសម្រួល៖ សុផា