ព័ត៌មាន

ពី iPhone 7 ..យប់នេះក្រុមហ៊ុន Apple នឹង…

image

 

រូបភាពមួយសន្លឹកបណ្តាលឱ្យមានការវែកញែកពី”iPhone 7″  នៅពេលដែល iPhone 6s Plus នឹងបង្ហាញខ្លួន ដោយ iPhone 7 ទើបចាប់ផ្តើមចេញជារូបរាង។  

ការពិតណាស់ កម្រាស់អេក្រង់ជារឿងដែលបែកធ្លាយមុនគេសម្រាប់ម៉ូដែលទំនើបនីមួយៗរបស់ក្រុមហ៊ុន Apple ដូចជាម៉ូដែលថ្មីនឹងបង្ហាញនៅយប់នេះ iPhone 6s មានកម្រាស់ 6.9mm  និង  iPhone 6 Plus មានកម្រាស់ 7.1mm ។

ប៉ុន្តែផ្ទុយមកវិញ យោងតាមអត្ថបទចច៉ាអារ៉ាមបានឱ្យដឹងថា iPhone 7 នឹងមានកម្រាស់ចន្លោះ6.0mm ទៅ 6.5mm វាអាចមានកម្រាក់ប្រហាក់ប្រហែល iPod touch។ របាយការណ៍ពីលោក Ming-Chi Kuo ក្រុមវិភាគសុវត្ថិភាពបានឱ្យដឹងថា iPhone 7 នឹងភ្ជាប់ Force Touch ជាម៉ូដែល iPhone ជំនាន់ថ្មីឆ្នាំ 2016 ។ សម្រាប់អេក្រង់របស់វាគេនឹងបំពាក់កញ្ចក់ស្វិតជាបច្ចេកទេស glass-on-glass ដើម្បីពង្រឹងគុណភាពបង្ហាញ ព្រោះកម្រិត  4k ឬខ្ពស់ជាងនេះមិនត្រូវបានក្រុមហ៊ុន Apple យកមើលប្រើទេ៕

 

យប់នេះ ក្រុមហ៊ុន Apple នឹងបញ្ចេញម៉ូដែលទំនើបបីគ្រឿងរបស់ខ្លួនមានដូចជា iPhoen 6s iPhoen 6s Plus និង iPad Pro រួមជាមួយ Apple TV ទំនើប។

 

អត្ថបទ៖លក្ខិណា

អាន៖ តើ IPAD អេក្រង់ទំហំ 12.9 អ៊ីងនោះពិសេសជាងម៉ូដែលមុនយ៉ាងណា?រង់ចាំ