ព័ត៌មាន

Charging Dock Galaxy Gear ភ្ជាប់ជាមួយនឹងមុខងារសំខាន់ៗ រាងតូចងាយដាក់តាមខ្លួន

ប្រអប់សាកថ្ម Galaxy Gear ផ្តល់នូវទំហំតូចនិងទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួនសម្រាប់សាកថ្មគ្រប់ពេលវេលាគ្រប់ទីកន្លែង ។ ប្រអប់សាកថ្ម Galaxy Gear មានពីរពណ៌សំរាប់ជ្រើសរើស ដូច្នេះអ្នកអាចជ្រើសរើសពណ៌ណាមួយដែលសមស្របទៅតាម Galaxy Gear របស់អ្នក ។ 

image

លោកអ្នកគ្រាន់តែភ្ជាប់ជាមួយកុំព្យូទ័រ ឬភ្ជាប់ជាមួយនឹងខ្សែ 5 pin data ដើម្បីធ្វើការសាកថ្ម។ វាពិតជាមានលក្ខណះសាមញ្ញបំផុតប្រសិនបើអ្នកប្រើប្រាស់បច្ចេកទេស NFC អ្នកគ្រាន់តែភ្ជាប់ Galaxy Gear ជាមួយទូរសព្ទ័ដៃ Galaxy រឺ​ Tablet របស់អ្នកតែម្តងប៉ុណ្ណោះបន្ទាប់មក Galaxy Gear និងឧបករណ៍របស់អ្នកនឹងស្គាល់គ្នាដោយស្វ័យប្រវត្តិ​(ការបញ្ចូលថ្ម) ។ 

image

មុខងារសំខាន់ៗ

  • –       សាកថ្ម Galaxy Gear របស់អ្នក

  • –       អាចសាកថ្មចេញពីកុំព្យូទ័រ ឬឧបករណ៍ USB ផ្សេងៗទៀត

  • –       ភ្ជាប់ Gear របស់អ្នកជាមួយទូរសព្ទ័ដោយប្រើប្រព័ន្ធ NFC

  • –       យកប្រអប់សាកថ្មដែលមានរាងស្តើងនេះទៅបានគ្រប់ទីកន្លែង

image

ប្រភព​៖ samsung