ព័ត៌មាន

LEAGOO LEAD 2S រូបរាងកាន់តែឡូយ កាលីបទាន់សម័យ តម្លៃសមរម្យ!

ក្រុមហ៊ុន LEAGOO ជាក្រុមហ៊ុនល្បីល្បាញដែលទើបតែនឹងឈានជើងប្រកួតប្រជែងក្នុងទីផ្សារបានត្រឹមរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែសង្កេតឃើញថាបានទទួលជោគជ័យយ៉ាងខ្លាំង។ ថ្មីៗនេះ ក្រុមហ៊ុន LEAGOO បាននាំយកនូវស្មាតហ្វូនស៊េរីទំនើបម៉ូដែល ELITE 2 មកកាន់ប្រទេសកម្ពុជានឹងបានទទួលការគាំទ្រយ៉ាងខ្លាំងទៅលើការរចនាម៉ូដ រូបរាងរលើបរលោងដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបៗ។

image

ពេលនេះ ក្រុមហ៊ុន LEAGOO បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល LEAD 2S ដែលមានរូបរាងកាន់តែឡួយ សមត្ថភាពខ្លាំង កាលីបទាន់សម័យមិនចាញ់ ELITE 2 នោះទេ។ វាមានរូបរាងស្តើង ទំហំសមល្មមក្នុងការប្រើប្រាស់ និងមានសមត្ថភាពកាន់តែឆ្លាតវៃដែលអ្នកនឹកស្មានមិនដល់។

ការរចនាម៉ូដដ៏ល្អឥតខ្ចោះ

 image

គ្រាន់តែក្រឡេកមើលភ្លាម យើងឃើញថា LEAGOO LEAD 2S ពិតជាមានរូបរាងយ៉ាងទាក់ទាញ ស៊ីវិល័យ និងទាន់សម័យបំផុត។ ស្មាតហ្វូនស៊េរីថ្មីនេះមានរូបរាងស្តើងសមល្មមនឹងទំហំដៃ រូបរាងស្រស់ស្អាតរឹងមាំ ផ្នែកខាងក្រោយមិនឆ្កូត និងមានស៊ុមអាលុយមីញ៉ូមរុំព័ន្ធនៅជុំវិញយ៉ាងទាក់ទាញដែលមើលទៅពិតជាថ្លៃថ្នូរបំផុត ពិសេសវាធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែស្និទ្ធិស្នាល។

 ស្មាតហ្វូនមួយនេះមានកម្រាស់ស្តើងត្រឹមតែ 5 មីលីម៉ែត្រ ទំងន់ស្រាលត្រឹមតែ 135 ក្រាមដែលមិនធ្វើឱ្យលោកអ្នករោយដៃនៅពេលប្រើប្រាស់វានោះទេ។ វាមានវិមាត្រ 145.3 x 71.2 x 6.9 មីលីម៉ែត្ររួមជាមួយនឹងអេក្រង់ទំហំ 5 អ៊ីង IPS Screen ផ្តល់នូវរូបភាពច្បាស់ ត្រជាក់ភ្នែក។

 image

ប៊ូតុង Power (នៅផ្នែកខាងស្តាំ) និងប៊ូតុងបន្ថយតម្លើងសម្លេង (នៅផ្នែកខាងឆ្វេង) ពិតជាផ្តល់ភាពងាយស្រួលក្នុងការបញ្ជា និងរូបរាងកាន់តែស្រស់ស្អាតបំផុត។

អេក្រង់ដ៏ស្រស់ស្អាត កញ្ចក់ភ្លឺច្បាស់

 image

សម្រាប់អ្នកប្រើប្រាស់ដែលស្វែងរកស្មាតហ្វូនដែលមានអេក្រង់ធំល្មម LEAD S2 គឺពិតជាជម្រើសដ៏សក្តិសមបំផុត។ វាមានអេក្រង់ទំហំ 5 អ៊ីង IPS កម្រិត HD 1280 x 720p ដែលអាចថតរូបភាព និងវីដេអូបានច្បាស់ និងស្រស់ស្អាតបំផុតមិនចាញ់កាមេរ៉ាអាជីពឡើយ។

អង្គប្រតិបត្តិការលឿន សមត្ថភាពកាន់តែខ្លាំង

LEAGOO LEAD 2S មានអង្គប្រតិបត្តិការ Quad Core MediaTek ល្បឿន 1.3 GHz ជាមួយនឹងអង្គចងចាំទំហំ 1GB និង GPU Mali 400 ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរការកម្មវិធីបានច្រើនយ៉ាងរលូន ពិសេសការដំណើរការហ្គេមដែលមានក្រាហ្វិកធំមិនឱ្យមានភាពរអាក់រអួល។ឧទាហរណ៍ ហ្គេម Modern Combat 4 ដែលជាហ្គេមមានក្រាហ្វិកធំ ប៉ុន្តែ LEAD 2S ដំណើរការបានជាធម្មតាយ៉ាងរលូនបំផុតឥតទាក់។

លើសពីនេះទៅទៀត វាមានអង្គផ្ទុកទិន្នន័យទំហំ 8GB សម្រាប់ផ្ទុករូបភាព ចម្រៀង វីដេអូ និងឯកសារចាំបាច់មួយចំនួនទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ថា វាមិនទាន់គ្រប់គ្រាន់តាមសេចក្តីត្រូវការបស់អ្នកនោះទេ អ្នកអាចបន្ថែម MicroSD កាតដែលមានទំហំធំដល់ទៅ 64GB ។

កាមេរ៉ាច្បាស់

កាមេរ៉ាត្រូវបានចាត់ទុកថាជាផ្នែកសំខាន់បំផុតដែលអ្នកប្រើប្រាស់តែងតែពិនិត្យមើលដំបូងគេនៅពេលដែលទិញទូរស័ព្ទថ្មី។ LEAGOO LEAD 2S ពិតជាមិនធ្វើឱ្យអ្នកខកចិត្តនោះទេ។ វាបានប្រើប្រាស់នូវកាមេរ៉ាក្រោយប្រភេទ Sony Exmor ទំហំ 13 មេហ្គាភិចសែលដែលអាចថតរូបបានច្បាស់ក្នុងកម្រិតខ្ពស់ដល់ទៅ 4128 x 3120 ភិចសែល។ មិនតែប៉ុណ្ណោះ អ្នកអាចថតវីដេអូបានក្នុងកម្រិត 720 p HD (60 fps) ពិសេសមានកាមេរ៉ាខាងមុខទំហំដល់ទៅ 5 មេហ្គាភិចសែលងាយស្រួលក្នុងការឆ្លងឆ្លើយវីដេអូខល និងការថតរូប Selfies បានយ៉ាងងាយស្រួល។  

 image

ការភ្ជាប់ទំនាក់ទំនង និងថាមពលថ្ម

LEAD 2S មានមុខងារសំខាន់ៗជាច្រើនដូចជា Wi-Fi, GPS, A-GPS, Micro USB, HSPA+, Bluetooth 4.0 និង WCDMA / GSM នឹងមាន sensors ដូចជា proximity, accelerometer ក៏ដូចជា ambient light sensors ផងដែរ។ ថាមពលថ្មរបស់ LEAD 2S គឺខ្លាំងកម្លាំងដល់ទៅ 2500mAh ដែលអ្នកអាចប្រើប្រាស់បានគ្រប់កិច្ចការងាររយៈពេលមួយថ្ងៃពេញដោយមិនបារម្ភពីការអស់ថ្មព្រោះវាបានប្រើប្រាស់នូវ Cortex A7 Processors សម្រាប់កាត់បន្ថយការស៊ីថ្ម និងបង្កើនសមត្ថភាពថ្មប្រើប្រាស់បានកាន់តែយូរ។

 image

កម្មវិធីឡូយៗ បច្ចេកវិទ្យាទំនើបៗ

Lead 2S ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.4.2 Kitkat ដែលអ្នកអាចមើលអក្សរខ្មែរបានដោយស្វ័យប្រវត្តិ មិនចាំបាត់ដំឡើងនោះទេ។ អ្នកកាន់តែមានអារម្មណ៍ស្រឡាញ់ជាមួយនឹងបច្ចេកវិទ្យា Wake Gesture ដែលអ្នកអាចគូរវាសអក្សរណាមួយដើម្បីចូលទៅបើកកម្មវិធីដោយអ្នកមិនចាំបាច់ចុចបើកសោរនោះទេ។ ឧទាហរណ៍នៅពេលអ្នកគូសអក្សរ C នៅលើអេក្រង់ដែលចាក់សោរនោះ វានឹងបើកកម្មវិធីកាមេរ៉ា ហើយប្រសិនបើអ្នកគូសវាសអក្សរ M វានឹងបើកកម្មវិធីចាក់ចម្រៀងយ៉ាងរហ័ស លឿនទាន់ចិត្ត។ អ្នកអាចកំណត់នូវតួអក្សរណាមួយដេលអ្នកកត់ចំណាំដើម្បីបើកចូលទៅកម្មវិធីដែលអ្នកពេញចិត្តបានដោយសេរី។

image

ពេលនេះ LEAGOO LEAD 2S បានដាក់លក់ហើយនៅក្នុងតម្លៃយ៉ាងពិសេស និងសមរម្យបំផុតគឺត្រឹមតែ $119 តែប៉ុណ្ណោះ។ អ្នកនឹងទទួលបាននូវស្មាតហ្វូនដែលមានសមត្ថភាពខ្លាំង រូបរាងស្រស់ស្អាត និងមិនធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្តាយក្រោយឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬចូលទៅកាន់ Facebook Page តាមរយៈតំណរ  www.facebook.com/leagoo.cambodia ឬខលទៅកាន់លេខទូរស័ព្ទ 017 388811, 081 498811 សម្រាប់ព័ត៌មានបន្ថែម៕

កែសម្រួល៖ សុផា