ការសាកថ្មទូរស័ព្ទរបស់អ្នកនឹងមានភាពប្រសើរជាងមុន ជាមួយបន្ទះសាកថ្មឥតខ្សែ Samsung Wireless Charger។ អ្នកមិនចាំបាត់តភ្ជាប់ជាមួយខ្សែសាកថ្មទៅនឹងទូរស័ព្ទអ្នកទៀតទេ។ អ្នកគ្រាន់តែដាក់ទូរស័ព្ទរបស់អ្នកនៅលើបន្ទះសាកថ្មគឺរួចជាស្រេច វាពិតជាងាយស្រួលណាស់!
Samsung Wireless Charging pad គឺជាដៃគូរដ៏ល្អបំផុតសម្រាប់ទូរស័ព្ទសាកថ្មឥតខ្សែ។ ហើយវាកាន់តែប្រសើរសម្រាប់ទូរស័ព្ទ Galaxy S6 និង Galaxy S6 edge ដោយគ្រាន់តែដាក់វានៅលើបន្ទះសាកថ្មជាការស្រេច។ ពន្លឺ Ambient LED របស់វានឹងផ្តល់ដំណឹងទៅអ្នក ពីពណ៌ខៀវទៅពណ៌បៃតងនៅពេលថ្មពេញ។
បន្ទះសាកថ្ម Samsung Wireless Charging pad នឹងជួយឱ្យអ្នករក្សាភាពមិនរញ៉េរញ៉ៃ។ បន្ទះសាកថ្មនេះមានរូបរាងស្អាតទោះជាអ្នកដាក់វានៅទីណាក៏ដោយមិនថានៅក្នុងបន្ទប់ទទួលភ្ញៀវ នៅបន្ទប់ធ្វើការ ឬបន្ទប់ដេកក៏ដោយ។
បន្ទះឆ្នាំងសាកថ្ម Samsung Wireless Charging Pad គឺមានរាងប្លែកនិងស្រស់ស្អាតបំផុត មានភាពទាក់ទាញ និងមានពណ៌ត្រូវគ្នាសក្តិសមប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្សេងៗ។
ប្រភព៖ samsung