ព័ត៌មាន

បើកប្រអប់ Apple TV និងសមត្ថភាពពិតជាសាកសម[វីដេអូរពីរ]

image

 

លើបណ្តាញសង្គម ក្នុង YouTube មានការបង្ហាញពី Apple TV ហើយបានពោលសរសើរទាំងសមត្ថភាពរបស់វា ពេលនេះអ្នកគាំទ្រផលិតផលរបស់ Apple បានបើកប្រអប់របស់ Apple TV។

 

imageimage

 

ក្នុង YouTube បានបើកប្រអប់ និងបង្ហាញឧបករណ៍ដើម្បីដំណើរការ Apple TV។ បើកប្រអប់ធំមកមាន Apple TV box និង Siri Remote។ ក្រៅពីនេះមានខ្សែភ្លើងសម្រាប់ភ្ជាប់សាកថ្ម remote ។ ទូរទស្សន៍ជំនាន់ទីបួននេះ Apple TV នេះ មិនទាន់បានដាក់លក់ជាផ្លូវការនៅឡើយទេ។ តម្លៃដែលក្រុមហ៊ុន Apple បានកំណត់តម្លៃលក់ $149.99  ទំហំ 32 GB  និង $199.99 សម្រាប់ទំហំ  64 GB ។

 

តើក្នុងប្រអប់ Apple TV មានអ្វីខ្លះ? សូមមើលការបើកប្រអប់ក្នុងវីដេអូរ៖ 

 

សមត្ថភាពរបស់វាបង្ហាញលើវេទិការ

 

អានអត្ថបទថ្មី៖ HUAWEI ថ្លែងអំណរគុណអ្នកសារព័ត៌មានដោយផ្ដល់ជូនស្មាតហ្វូនស៊េរីចុងក្រោយឲ្យប្រើប្រាស់ 3 ខែ