ព័ត៌មាន

Huawei ថ្លែងអំណរគុណអ្នកសារព័ត៌មានដោយផ្ដល់ជូនស្មាតហ្វូនស៊េរីចុងក្រោយឲ្យប្រើប្រាស់ 3 ខែ

ស្មាតហ្វូន Huawei ស៊េរីថ្មីៗបំផុតជាច្រើនគ្រឿងត្រូវបានបង្ហាញ​ខ្លួនក្នុងកម្មវិធី​ថ្លែង​អំណរគុណ​អ្នកសារព័ត៌​មានរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់​លេខ 3 ពិភពលោក Huawei នៅសណ្ឋាគារ Frangipani នាថ្ងៃទី 12 ខែសីហា​ ឆ្នាំ2015 ។

 image

លោក អែម​ យុទ្ធូ នាយកផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន​ស្មាតហ្វូន Huawei ប្រចាំកម្ពុជា​បាន​ឲ្យ​ដឹងថា កម្មវិធីនេះត្រូវបាន​ឡើងដើម្បីថ្លែង​អំណរគុណ​ដល់​បណ្ដាសារព័ត៌មាន​ទាំងឡាយ ដែល​បាន​ជួយចុះផ្សាយព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗរបស់ Huawei ជាហូរហែកន្លងមក និងដើម្បី​​ផ្ដល់​ឱកាសឲ្យអ្នកសារព័ត៌មានសាកល្បងប្រើប្រាស់ Huawei ស្មាតហ្វូនស៊េរី​ថ្មីបំផុតរបស់ Huawei ក្នុងរយៈពេលវែង។

image

ក្រៅពីការពិសារភោជនីយាហារ និងសំណេះសំណាលគ្នា ក្រុមហ៊ុន Huawei ក៏បានរៀប​ចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងទូរស័ព្ទ 3 គ្រឿងជូនអ្នកចូលរួមផងដែរ។ ហើយអ្នកដែលមាន​សំណាងទាំងបីរូបគឺទីមួយលោក ឌី ប៊ុណ្ណារ៉ា មកពីគេហទំព័រសារព័ត៌មាន Sabay ទទួល​បាន​រង្វាន់ Huawei Honor 6 Plus ដែលមានតម្លៃ ប្រហែល $449 អ្នកស្រី វ៉ាយ វត្តី មកពី​សារព័ត៌មាន​កម្ពុជាថ្មី ទទួលបាន Huawei P8lite ដែលមានតម្លៃប្រហែល $239 និងលោក គីម ប៊ុន មក​ពី​សារព័ត៌មាន​រស្មីកម្ពុជាទទួលបាន G Play Mini ដែលមានតម្លៃប្រហែល $165។

image