ព័ត៌មាន

នាឡិការដៃ Samsung ដ៏អស្ចារ្យអាចប្រជែងជាមួយ Apple Watch[វីដេូរពីរ]

ក្រុមហ៊ុន Samsung បានដាក់បង្ហាញនាឡិការថ្មី Gear S2 ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយនាឡិការដៃរបស់ Apple។ ក្នុងចំណោមឧបករណ៍របស់ក្រុមហ៊ុន Apple នាឡិការដៃរបស់ក្រុមហ៊ុន Samsung ទទួលបានការចាប់អារម្មណ៍ខ្ពស់ដូចគ្នា។

image

 Gear S2 ជានាឡិការដំបូងក្នុងឆ្នាំនេះរបស់ក្រុមហ៊ុន Samsung ដែលមានលក្ខណៈពិសេសជាងនាឡិកាដៃដែលធ្លាប់ដាក់លក់កាលឆ្នាំ ២០១៣។ ក្រៅពីមានរូបរាងរចនាមកពិសេសស្អាត រាងមូល និងទាក់ទាញ នាឡិការនេះប្រើអេក្រង់ទំហំត្រឹមតែ 1.2 អ៊ីងមូលអាចពង្រីក បង្រួមកម្មវិធីបានយ៉ាងងាយស្រួល។ ក្រៅពីអាចទាញកម្មវិធីចុះឡើង អ្នកក៏អាចបង្វិលគែមខាងនាឡិការដើម្បីជ្រើរើសកម្មវិធីដែលប្លែកមិនធ្លាបមាន។ លើនាឡិការដៃ  Samsung ក៏មានបំពាក់ប៉ូតុងចំនួនពីរគឺប៉ូតុង  Back  និងប៉ូតុង  Home ដែលស្ថិតនៅផ្នែកខាងស្តាំនៃនាឡិការដៃ នៅពេលដែលអ្នកពាក់នាឡិការដៃឆ្វេង។

 

image

 លើនាឡិការនេះអ្នកអាច៖

  • មើលអាកាសធាតុ
  • ពិនិត្យចលនាបេះដូង
  • ហៅទូរស័ព្ទ
  • ទទួលសារ និងឆ្លើយតបសារ ប៉ុន្តែនាឡិការដៃនេះមិនទាន់ត្រូវបានដាក់លក់ជាផ្លូវការទេ ប៉ុន្តែក្រុមហ៊ុនអេឡិចត្រូនិចបានដាក់បង្ហាញវាជាផ្លូវការជាស្រេច។

image

image

វីដេអូរខាងក្រោមបង្ហាញពីនាឡិការដៃ និងមុខងាររបស់វា៖