ព័ត៌មាន

Angler Nexus នឹងផលិតដោយក្រុមហ៊ុន Huawei

image

ពាក្យចចាមអារ៉ាមលើវ៉ិបសាយពីរផ្សេងគ្នាបានចុះផ្សាយថា ក្រុមហ៊ុន Huawei នឹងទទួលបានសិទ្ធក្នុងការផលិតស្មាតហ្វូន Nexus ពីក្រុមហ៊ុន Google ដែលមានឈ្មោះថា Huawei Angler។

លើវ៉ិបសាយ GeekBench​ បានសរសេរថា​​​  Huawei Angler  ប្រើប្រព័ន្ធដំណើរការ Android ជំនាន់ទី 6 ” Marshmallow” ។ វ៉ិបសាយដដែលបានបញ្ជាក់ថាស្មាតហ្វូននេះគឺប្រើ Proccessor ប្រភេទ octa-core Qualcomm Snapdragon 810 ល្បឿន1.55GHz និងភ្ជាប់ RAM ទំហំ 3GB។

ទោះជាយ៉ាងណា ប្រភពព័ត៌មានមួយទៀតលើវ៉ិបសាយ GFXBench ​បានបង្ហាញថា ស្មាតហ្វូន Huawei &#039Angler&#039  នឹងបំពាក់អេក្រង់ទំហំ  5.7-អ៊ីង ប្រភេទ  QHD (1440×2560 pixels) និងកម្រិតម៉ត់របស់រូបភាពមានទំហំ 515ppi ។ ប្រភពព័ត៌មានដដែលក៏បានបង្ហាញពី  Snapdragon 810 processor (four Cortex A57 cores + four Cortex A53 cores) ល្បឿន 1.9GHz   និងប្រើ Adreno 430 OpenGL ES 3.1 3D API ដែលជា GPU របស់​ Qualcomm OpenGL ES 3.1 3D ។

Huawei &#039Angler&#039 ថ្មី ភ្ជាប់មេម៉ូរ៊ីក្នុងម៉ាស៊ីនទំហំ 32GB និងបំពាក់កាមេរ៉ាទំហំ 11-មេហ្គាភិចសែល  ប្រើកម្រិតបង្ហាញ  4K  និងកាមេរ៉ាមុខរហូតដល់ទៅ 7-មេហ្គាភិចសែលរួមជាមួយមុខងារសំខាន់ៗផ្សេងទៀតដែលភ្ជាប់មានដូចជា Bluetooth   compass    GPS   gyroscope    ambient light sensor    NFC  pedometer    proximity sensor   និង  Wi-Fi។

image

តាមប្រភពចចាមអារ៉ាមដដែលបានឱ្យដឹងថា​ ក្រុមហ៊ុន  Huaweiក្រុមហ៊ុន LG ផលិតស្មាតហ្វូន Nexus  នឹងដាក់បង្ហាញថ្ងៃទី  29  ខែកញ្ញា និងដាក់លក់នៅខែតុលា៕ 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ តើលើ IPHONE 6S និង IPHONE 6 មួយណាធ្ងន់ជាង?