ព័ត៌មាន

ខ្លីបវីដែអូរខ្លីអស្ចារ្យប្រូម៉ូត Sony RX100 IV និង Sony Xperia Z5​ ថ្មី មានក្នុងរឿង ” Spectre”

image

ក្រុមហ៊ុន Sony Pictures Entertainment  បានយកតួសម្តែង Naomie Harris ដើរតួជា Moneypenny​ក្នុងភាពយន្ត “Made for Bond”” Spectre”  ជាមួយនឹងការប្រម៉ូតកាមេរ៉ាទូរស័ព្ទទំនើប Sony RX100 IV និង Sony Xperia Z5

ខ្លីបវីដេអូរមានរយៈពេល 60 វិនាទី ប្រូម៉ូតទូរស័ព្ទទាំងពីរក្នុងភាពយន្តថ្មីរបស់ក្រុមហ៊ុន Sony មានចំណងជើងថា  Bond ។

ការថតផ្សាយរឿងថ្មីនេះដឹកនាំដោយលោ​ក  Danny Kleinman  ដែលជាអ្នកនិពន្ធសាច់រឿង GoldenEye រឿង Tomorrow Never Dies និងរឿង Skyfall (skipping QoS)។ វីដេអូរនេះថតដោយកាមេរ៉ាទូរស័ព្ទ Sony F65 កម្រិត4K​ ភ្លឺច្បាស់ដូចកាមេរ៉ាអាជីព។

វីដេអូរប្រូម៉ូសិននេះនឹងចាក់បញ្ចាំងតាមទូរទស្សន៍នៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី 01 ខែតុលា ដល់ថ្ងៃទី 08 ខែវិច្ឆកា។ ភាពយន្តរឿង Spectre នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 26 ខែតុលានៅចក្រភពអង់គ្លេស ហើយស្មាតហ្វូន Xperia Z5 នឹងត្រូវបានដាក់បង្ហាញដើមខែតុលា  និងចុងក្រោយ Sony RX100 IV នឹងត្រូវបានដាក់បង្ហាញក្រោយគេ៕

image

សូមទស្សនាខ្លីបវីដេអូរខ្លី៖

 

អត្ថបទ៖លក្ខិណា

អាន៖ ANGLER NEXUS នឹងផលិតដោយក្រុមហ៊ុន HUAWE