ព័ត៌មាន

Galaxy S6 Edge+ រចនាកាន់តែស្រស់ស្អាត បច្ចេកវិទ្យាកាន់តែអស្ចារ្យ

ទូរស័ព្ទ Galaxy S6 Edge+ បំពាក់ជាមួយនឹងកញ្ចក់ Gorilla Glass ដ៏រឹងម៉ាំធន់នឹងការធ្លាក់ជាយថហេតុដែលបណ្តាលឱ្យខូច ឬបាក់បែក។ មិនត្រឹមតែប៉ុណ្ណោះ កញ្ចក់របស់វាជាប្រភេទ QHD Super AMOLED ដែលផ្តល់នូវរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែកនៅលើអេក្រង់ទំហំ 5.7’’ ។

image

ការរចនាកាន់តែទាក់ទាញ ទំហំអេក្រង់កាន់តែធំជាងមុន ក៏ដូចជារាងកោងត្រង់គែមបន្តិចបានធ្វើឱ្យ Galaxy S6 Edge+ កាន់តែមានភាពស្រស់ស្អាត។ អ្នកនឹងទទួលបានភាពរីករាយជាមួយនឹងការកម្សាន្ត ការមើលវីដេអូ ឬការលេងហ្គេមដែលផ្តល់នូវរូបភាព ក្រាហ្វិកត្រជាក់ភ្នែកដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបំផុត។ អ្នកអាចធ្វើការរៀបចំពណ៌ និងកម្មវិធីមួយចំនួនទៅតាមចិត្តដែលត្រូវការនៅលើកញ្ចក់អេក្រង់ SUPER AMOLED ដោយគ្រាន់តែធ្វើការវាសដៃ​(Swiping) ពីគែមអេក្រង់ទូរស័ព្ទរបស់អ្នក។

image

ការផ្ញើរសារទៅកាន់ដៃគូរបស់អ្នកវាពិតជាមិនគ្រប់គ្រាន់នោះទេ អ្នកអាចធ្វើការផ្ញើរ Poke ឬក៏ជារូបភាព (Emoticon) ទៅកាន់មនុស្សដែលស្ថិតនៅក្នុងបញ្ជីទូរស័ព្ទរបស់អ្នក (People Edge Contacts) ។ OnCircle ជាមុខងារថ្មីដែលបង្ហាញរាល់ការទំនាក់ទំនងរបស់អ្នកកាន់តែងាយស្រួល និងរហ័សបំផុត។

image

ប្រភព៖ Samsung