ព័ត៌មាន

រឿងពិតនឹកស្មានមិនដល់ដែលស្មាតហ្វូន Huawei បានជួយសង្គ្រោះជីវិតមនុស្ស

ទាហានម្នាក់ឈ្មោះ Fritz មានដែកកេះប្រភេទ Zippo មួយនៅក្នុងហោប៉ៅអាវ កាលពីឆ្នាំ 1969។​ ពេលនោះកងអនុសេនាតូចរបស់គាត់ត្រូវបានស្ទាក់វាយប្រហារដោយក្រុមសត្រូវ ហើយ​​​​​​​​​​គ្រាប់​កាំភ្លើង​មួយគ្រាប់បានបោះសំដៅបេះដូងរបស់គាត់ ប៉ុន្តែសំណាងល្អ គាត់​បានរួច​​ផុត​​​ពីការ​ស្លាប់ ​ដោយសារគ្រាប់កាំភ្លើងនោះត្រូវចំដែកកេះជំនួសឲ្យបេះដូង។

មាន​ករណីជាច្រើនដែលដែកកេះប្រភេទ Zippo នៅក្នុងហោប៉ៅរបស់ទាហាន បានជួយ​សង្គ្រោះ​​​ជីវិត និងជួយបញ្ជៀសការរងរបួសដែលបង្កឡើងដោយគ្រាប់កាំភ្លើង និង​អំបែង​គ្រាប់។

 image

រឿងទាំងនោះបានកើតឡើងតាំងពីសតវត្សមុនមកម្លេះ។ ងាកមកមើលរឿង​ចៃដន្យ​នឹកស្មាន​មិន​ដល់​តែបានជួយជីវិតមនុស្សនៅក្នុងពេលបច្ចុប្បន្នវិញ៖

ខែធ្នូ ឆ្នាំ 2014បុរសម្នាក់បានជាប់នៅលើភ្នំទឹកកកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅភាគ​ខាងជើងប្រទេសមីយ៉ាន់ម៉ា។ កាលនោះមានទូរស័ព្ទតែមួយគ្រឿងគត់ដែលនៅមានសេវា​នៅ​ក្នុង​កាលៈទេសៈដ៏អាក្រក់បែបនោះ។ ទីផុតបុរសនោះ​ក៏បានហៅ​ទូរស័ព្ទចេញឲ្យ​គេមក​ជួយ​សង្គ្រោះ​បានទាន់ពេលវេលា។ ហើយទូរស័ព្ទមួយគ្រឿងដែលជួយជីវិតគាត់គឺ Huawei។

 ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2015 នៅប្រទេសហ្គាតេម៉ាឡា រូបភាពដែលថតចេញការ​ថត​អេក្រង់​ទូរស័ព្ទ​មួយត្រូវបានគេបង្ហោះចែករំលែកពាសពេញអ៊ីនធើណេតយ៉ាង​លឿនជាមួយ​ចំណង​ជើងថា៖ “ជីវិតមិត្តភក្តិរបស់សិស្សខ្ញុំម្នាក់ត្រូវបានជួយសង្គ្រោះដោយ P7 ខណៈពេលគ្រាប់​កាំភ្លើង​មួយគ្រាប់ដែលហោះសំដៅបេះដូងរបស់គេ តែត្រូវចំទូរស័ព្ទក្នុងហោប៉ៅអាវ ហើយភ្លាតទៅចំជើងរបស់គេវិញ…” ទូរស័ព្ទនោះគឺ HUAWEI P7។

 image

អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ2013 ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែកចាយទៅដល់ជាង 170 ប្រទេស បម្រើឲ្យអតិថិជនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុននាំចេញប្រភេទទូរស័ព្ទស្មាត​ហ្វូន​ធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ 2014។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ(R & D) 16 កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួលចែកចាយនូវផលិតផលនានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍អ៊ីនធើណេតតាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារដែលពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យា​ចុងក្រោយបំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕