ព័ត៌មាន

Huawei Angler ជា Nexus 6 2015 នឹងបង្ហាញខ្លួនថ្ងៃទី 29 ខែនេះ

   ស្មាតហ្វូន Nexus 5 ត្រូវបានក្រុមហ៊ុន LG ទទួលបានសិទ្ធិផលិតពីក្រុមហ៊ុន Motorola ចំនែក Huawei Angler ជា Nexus 6 2015  ដែលក្រុមហ៊ុន  Huawei ទទួលបានសិទ្ធិផលិតពីក្រុមហ៊ុន Google។

image

 

យោងតាមពាក្យចចាមអារ៉ាម Nexus 6 2015 នឹងត្រូវបានក្រុមហ៊ុនដាក់បង្ហាញនៅថ្ងៃទី 29 ខែកញ្ញានេះ។ សម្រាប់លក្ខណៈពិសេសរបស់វា ត្រូវបានវ៉ិបសាយព័ត៌មានពីរចុះផ្សាយGeekbenchGFXbench) ប៉ុន្តែជាព័ត៌មានមិនទាន់បញ្ជាក់ថាផ្លូវការនៅឡើយនោះទេ។

imageimage

លើវ៉ិបសាយ GeekBench​ បានសរសេរថា​​​  Huawei Angler  ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី 6 ” Marshmallow” ។ វ៉ិបសាយដដែលបានបញ្ជាក់ថាស្មាតហ្វូននេះគឺប្រើ Proccessor ប្រភេទ octa-core Qualcomm Snapdragon 810 ល្បឿន1.55GHz និងភ្ជាប់ RAM ទំហំ 3GB។

ទោះជាយ៉ាងណា ប្រភពព័ត៌មានមួយទៀតលើវ៉ិបសាយ GFXBench ​បានបង្ហាញថា ស្មាតហ្វូន Huawei &#039Angler&#039  នឹងបំពាក់អេក្រង់ទំហំ  5.7-អ៊ីង ប្រភេទ  QHD (1440×2560 pixels) និងកម្រិតម៉ត់របស់រូបភាពមានទំហំ 515ppi ។ ប្រភពព័ត៌មានដដែលក៏បានបង្ហាញពី  Snapdragon 810 processor (four Cortex A57 cores + four Cortex A53 cores) ល្បឿន 1.9GHz   និងប្រើ Adreno 430 OpenGL ES 3.1 3D API ដែលជា GPU របស់​ Qualcomm OpenGL ES 3.1 3D ។

image

Huawei &#039Angler&#039 ថ្មី ភ្ជាប់មេម៉ូរ៊ីក្នុងម៉ាស៊ីនទំហំ 32GB និងបំពាក់កាមេរ៉ាទំហំ 11-មេហ្គាភិចសែល  ប្រើកម្រិតបង្ហាញ  4K  និងកាមេរ៉ាមុខរហូតដល់ទៅ 7-មេហ្គាភិចសែលរួមជាមួយមុខងារសំខាន់ៗផ្សេងទៀតដែលភ្ជាប់មានដូចជា Bluetooth   compass    GPS   gyroscope    ambient light sensor    NFC  pedometer    proximity sensor   និង  Wi-Fi។

 

image