ព័ត៌មាន

សមត្ថភាពខ្លាំងទាំង 7 ដ៏អស្ចារ្យរបស់ LEAGOO Lead 7 ដែលអ្នកគួរតែទិញស្មាតហ្វូនមួយនេះ!

LEAGOO ជាក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីឈ្មោះដែលបានទទួលការគាំទ្រ និងជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារដោយសារតែក្រុមហ៊ុនមួយនេះបានអភិវឌ្ឍ និងផលិតស្មាតហ្វូនជាច្រើនម៉ូដែលដែលមានទាំងសមត្ថភាព គុណភាព និងតម្លៃសមរម្យ។

 image

ពេលនេះ ក្រុមហ៊ុន LEAGOO សូមបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា “LEAGOO Lead 7” ដែលមានរូបរាងយ៉ាងស្រស់ស្អាត ល្អឥតខ្ចោះ និងមានសមត្ថភាពខ្លាំងដែលអ្នកនឹកស្មានមិនដល់។ អ្វីដែលកាន់តែពិសេសជាងនេះទៀត Lead 7 មានតម្លៃកាន់តែពិសេសគឺត្រឹមតែ $129 តែប៉ុណ្ណោះ។

image

ខាងក្រោមនេះជាសមត្ថភាពធំៗទាំង ៧ របស់ LEAGOO Lead 7 ៖

១. ថាមពលថ្មខ្លាំងដល់ទៅ 4500mAh

 image

អ្វីដែលអ្នកនឹកស្មានមិនដល់នោះគឺថា ស្មាតហ្វូន Lead 7 នេះមានកម្លាំងថាមពលខ្លាំងដល់ទៅ 4500mAh ដែលជាទូទៅស្មាតហ្វូនដែលមានកម្លាំងថាមពលថ្មខ្លាំងបែបនេះមានតម្លៃប្រហែល $200 -$300 ។ Lead 7 បានបំពាក់នូវថ្មដែលមានកម្លាំងខ្លាំងដែលលោកអ្នកអស់ក្តីបារម្ភពីការអស់ថ្មទៀតហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Lead 7 បញ្ជូលថ្មបានលឿនគឺក្រោមមួយម៉ោងអាចបញ្ចូលថ្មបានដល់ទៅ 80% ។ វាពិតជាអស្ចារ្យមែនទែន។

  image

Lead 7 ជាស្មាតហ្វូនដែលកាន់ថ្មបានយូរ ហើយអ្នកអាចនិយាយបានដល់ទៅ 23 ម៉ោងដោយមិនភ័យព្រួយពីកាអស់ថ្មនោះទេ។ ប្រសិនបើអ្នកស្តាប់ចម្រៀងវិញគឺបានរយៈពេលដល់ទៅ 30 ម៉ោង ហើយសម្រាប់ការមើលវីដេអូវិញបានរយៈពេល 16 ម៉ោង។ ចំនែក Standby Mode វិញ Leagoo Lead 7 ប្រើប្រាស់បាន 450 ម៉ោង។ ចំនុចពិសេសមួយទៀតគឺ Lead 7 អាចដើរតួជា Power Bank សម្រាប់បញ្ជូលថ្មទៅកាន់ស្មាតហ្វូនដទៃទៀតបានផងដែរ។

 ២. ល្បឿនលឿនគ្មានគូប្រៀប

 image

Lead 7 បានបំពាក់ជាមួយនឹងអង្គប្រតិបត្តិការ MTK6582 Quad-core processor ដែលមានល្បឿនលឿនដល់ទៅ 1.3GHz អង្គចងចាំ RAM ទំហំ 1GB និង Mali 400MP multi-core GPU ដែលលោកអ្នកអាចដំណើរការកម្មវិធីធំៗ និងហ្គេមដែលមានក្រាហ្វិកធំបានយ៉ាងរលូន។

៣. អេក្រង់ទំហំធំ កញ្ចក់ភ្លឺច្បាស់

 image

Lead 7 បំពាក់មកជាមួយនឹងអេក្រង់ទំហំធំដល់ទៅ 5.0 អ៊ីង JDI display ប្រើប្រាស់បច្ចេកវិទ្យា Poly-silicon ដែលកាត់បន្ថយកម្តៅស្មាតហ្វូនបានដល់ទៅ 30% ។ JDI ជាពាក្យកាត់របស់ក្រុមហ៊ុន Japan Display Inc ដែលជាដៃគូសហការរបស់ក្រុមហ៊ុន Sony, Tosiba និង Hitachi ។ នេះបញ្ជាក់ថា អេក្រង់ដែលជារបស់ JDI គឺពិតជាមានគុណភាពខ្ពស់ស្តង់ដាររបស់ប្រទេសជប៉ុន។ Lead 7 មានអេក្រង់ធំផ្តល់ភាពងាយស្រួលក្នុងការមើលវីដេអូ ការកម្សាន្តកាន់តែងាយស្រួល ការលេងហ្គេមយ៉ាងរលូននៅលើអេក្រង់កម្រិតភាពច្បាស់ HD 1280 x 720p។

៤. កាមេរ៉ាទំហំធំផ្តិតយករូបភាពយ៉ាងស្រស់ស្អាត

 image

Lead 7 បំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំធំដល់ទៅ 13MP​​ (f/2.2 aperture) ដែលអាចផ្តិតយករូបភាពបានលឿន ច្បាស់ និងស្រស់ស្អាតបំផុត។ លើសពីនេះទៀត កាមេរ៉ានេះបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា CMOS sensor របស់ Sony ដែលធ្វើឱ្យរូបភាពកាន់តែច្បាស់ មានពន្លឺគ្រប់គ្រាន់មិនថាអ្នកថតនៅពេលយប់ឬពេលថ្ងៃនោះទេ។

ចំនែក កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលវិញពិតជាអស្ចារ្យជាមួយនឹងសមត្ថភាពកាន់តែប្រសើរដោយផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងវីដេអូខល និងការថតរូប Selfies បានយ៉ាងស្រស់ស្អាតបំផុត។

៥. មុខងារកាន់តែពិសេស៖ OTG, 3G, Google play store, multi-language

  image

នៅពេលដែលអ្នកទិញស្មាតហ្វូន Lead 7 នេះ មុខងារពិសេសៗដែលមានភ្ជាប់នៅលើស្មាតហ្វូននេះមានដូចជា OTG, Google Play Store និងទ្រទ្រង់ច្រើនភាសា (multi-language) ទៀតផង។ មុខងារ OTG មានសារៈសំខាន់ក្នុងការផ្ទេរថាមពលថាមពលថ្មទៅកាន់ស្មាតហ្វូនមួយទៀត។ Google Play store ផ្តល់នូវកម្មវិធី ហ្គេម សម្រាប់ទាញយករាប់លានដោយឥតគិតថ្លៃ និងមួយចំនួនទៀតជាកម្មវិធីគិតថ្លៃ។ អ្វីដែលអស្ចារ្យជាងនេះទៀត វាទ្រទ្រង់មុខងារ multi-language ដែលអ្នកប្រើប្រាស់អាចផ្លាស់ប្តូរភាសានៅលើស្មាតហ្វូនទៅតាមភាសាដើមរបស់ពួកគេ។

៦. ការរចនារូបរាងកាន់តែទាក់ទាញ

 image

Lead 7 ត្រូវបានរចនាជាមួយនឹងរូបរាងថ្មីយ៉ាងស្រស់ស្អាតរលើបរលោង និងទាក់ភ្នែកបំផុត។ ផ្នែកខាងលើ និងផ្នែកខាងក្រោមមានរាងកោងបន្តិច ទាក់ទាញចិត្តអ្នកប្រើប្រាស់ដែលនិយមស្មាតហ្វូនទំនើបអេក្រង់ធំ។

 ៧. មុខងារ Smart UI និងបច្ចេកវិទ្យាLEAGOO XENDER

image

 LEAGOO Lead 7 បំពាក់ជាមួយនឹង UI 3.0 ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនត្រឹមតែពេញចិត្តជាមួយនឹងពណ៌កូល័រយ៉ាងស្រស់ស្អាតនោះទេ ថែមទាំងឱ្យអ្នកប្រើប្រាស់ងាយស្រួលបញ្ជាទៅលើស្មាតហ្វូននេះទៀតផង។ Lead 7 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ហើយអ្នកអាចប្រើប្រាស់នូវម្រាមដៃពីរដើម្បីធ្វើការ switch UI និងប្រើប្រាស់ម្រាមដៃបីដើម្បីធ្វើការ Screenshot ផងដែរ។

  image

LEAGOO LEAD 7 XENDER ជាបច្ចេកវិទ្យាថ្មិសម្រាប់ធ្វើការផ្ទេរទិន្នន័យនៅលើ Platform ផ្ទាល់តែម្តងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន LEAGOO និង AnMobi ។ បច្ចេកវិទ្យាកំពូលមួយនេះអនុញ្ញាតឱ្យអ្នកធ្វើការផ្ទេរទិន្នន័យទៅ ឬមកកាន់ទូរស័ព្ទរបស់អ្នកក្នុងល្បឿនលឿនជាងការប្រើប្រាស់តាមប្រព័ន្ធ Bluetooth connection ដល់ទៅ 50 ដង។  

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬចូលទៅកាន់ Facebook Page តាមរយៈតំណរ  www.facebook.com/leagoo.cambodia ឬខលទៅកាន់លេខទូរស័ព្ទ 017 388811, 081 498811៕