ព័ត៌មាន

ព័ត៌មានថ្មីបំផុត! Huawei Nexus នឹងមានអង្គផ្ទុកទិន្នន័យទំហំ 128GB

អ្នកទាំងអស់គ្នាប្រហែលជាបានដឹងអំពីកាលបរិច្ឆេទ និងពេលវេលាដែលក្រុមហ៊ុន Google នឹងធ្វើការប្រកាសនូវស្មាតហ្វូន Nexus ស៊េរីថ្មីសម្រាប់ឆ្នាំនេះ (ថ្ងៃទី ២៩ ខែកញ្ញា នៅម៉ោង 1PM PST) ហើយយើងបានឃើញនូវរូបភាពរបស់វាកាន់តែច្បាស់ ពិសេសឈ្មោះរបស់វាគឺ Huawei Nexus 6P (ពត៌មានចុងក្រោយដែលទើបនឹងទទួលបាន)។ អ្វីដែលថ្មីទៀតសម្រាប់ស្មាតហ្វូន​ Huawei Nexus នោះគឺការផ្តោតសំខាន់ទៅលើអង្គផ្ទុកទិន្នន័យខាងក្នុង។

image

តាមរបាយការណ៍ថ្មីដែលទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា Huawei Nexus ជាស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់នូវអង្គផ្ទុកទិន្នន័យ (Internal Storage) ទំហំធំដល់ទៅ 128 GB ។ Huawei Nexus នឹងមានបីទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 32GB, 64GB និង 128GB ។

image

យ៉ាងណាមិញ មិនទាន់មានប្រភពណាមួយដែលបញ្ជាក់ពីតម្លៃរបស់ Huawei Nexus នៅឡើយនោះទេ។ កាលពីឆ្នាំមុន Nexus 6 ទំហំ 64GB ថ្លៃជាងទំហំ 32GB ដល់ទៅ $50 ។ ប្រសិនបើ Huawei Nexus ពិតជាមានទំហំ 128GB ពិតមែននោះវាមិនចាំបាច់ចំណាយលុយដើម្បីទិញ microSD កាតបន្ថែមនោះទេ ព្រោះ Google បានបន្ថែមនូវ Cloud Service សម្រាប់ជួយផ្ទុកទិន្នន័យរបស់អ្នកបានកាន់តែមានសុវត្តិភាព។ ចំនែក LG Nexus 5X វិញគឺអាចត្រឹមមានទំហំត្រឹមតែ 16GB និង 32GBតែប៉ុណ្ណោះ៕

ប្រភព៖ Android Police