ព័ត៌មាន

SUHD TV ការកម្សាន្តគ្មានដែនកំណត់

នាពេលបច្ចុប្បន្ននេះទូរទស្សន៍មិនត្រឹមតែសម្រាប់ការទស្សនាប៉ុណ្ណោះទេ ទូរទស្សន៍ជំនាន់ថ្មីអាចឲ្យយើងទទួលបានការកម្សាន្តដោយគ្មានដែនកំណត់ដូចជាឆែកអ៊ីម៉ែល ពិភាក្សាអំពីខ្សែភាពយន្តនៅលើហ្វេសប៊ុក ទ្វីតធឺ ឬអានអត្ថបទតាមអនឡាញ ដើម្បីឲ្យដឹងថាមានអ្វីកើតឡើងនៅជុំវិញពិភពលោកនេះ? ហើយយើងក៏អាចទស្សនាវីដេអូពីការសម្ភាសន៍ ឬឈុតក្រៅឆាករបស់តារាល្បីៗនៅលើ YouTube ទៀតផង។ 

image

អ្វីទាំងអស់នេះ លោកអ្នកអាចធ្វើបាននៅលើទូរទស្សន៍ទំនើប SUHD ដែលភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Tizen ដែលអាចឲ្យលោកអ្នករីករាយដោយគ្មានការរំខាន។

ក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ5យ៉ាងដែលលោកអ្នកអាចប្រើប្រាស់បាននៅលើទូរទស្សន៍ប្រភេទស្មាតធីវី៖

1. Multitasking and simple usability មានមុខងារច្រើនយ៉ាងនិងប្រើប្រាស់យ៉ាងសាមញ្ញ

ឥលូវនេះលោកអ្នកប្រហែលជាឃើញមនុស្សមួយចំនួនមើលទូរទស្សន៍បណ្តើរកាន់កំព្យូទ័រយួរដៃ ឬក៏ទូរស័ព្ទដៃបណ្តើរ។ ការប្រើប្រាស់ឧបករណ៍ផ្សេងៗជាច្រើនក្នុងពេលតែមួយអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនងាយស្រួល។ ចុះហេតុអ្វីបានជាលោកអ្នកមិនធ្វើការងារទាំងនោះនៅលើកញ្ចក់ទូរទស្សន៍មួយតែម្តង? ជាមួយនឹងទូរទស្សន៍ SUHD អ្នកអាចមើលទូរទស្សន៍ ឆែកអ៊ីនធឺណែត បង្ហោះសារនៅលើបណ្តាញសង្គម និងធ្វើសកម្មភាពផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណែតបានយ៉ាងងាយស្រួល។ ជំនួសឲ្យការបិទកម្មវិធីមួយហើយទៅបើកកម្មវិធីទៀត សព្វថ្ងៃលោកអ្នកមើលកម្មវិធីទូរទស្សន៍ផង ព្រមទាំងឆែកអ៊ីនធឺណែតលើអេក្រង់តែមួយបានយ៉ាងរលូន។ ឧទាហរណ៍៖ លោកអ្នកអាចមើលកម្មវិធីទូរទស្សន៍ផង និងសរសេរ comment ទៅមិត្តភក្តិនៅក្នុង Facebook បានផងដែរ។

image

2. Easy convergence មានភាពងាយស្រួលក្នុងការប្រើប្រាស់

ប្រសិនបើអ្នកចូលចិត្តប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើន លោកអ្នកប្រាកដជាពេញចិត្តជាមួយស្មាតធីវីប្រភេទនេះ។ ជាមួយនឹងមុខងារភ្ជាប់ដ៏លឿន (Quick Connect) អ្នកអាចចែកចាយឯកសារ ឬការធ្វើការស្រាវជ្រាវរកឯកសារផ្សេងៗពីទូរទស្សន៍ទៅទូរស័ព្ទដៃ និងពីទូរស័ព្ទដៃទៅទូរទស្សន៍បានងាយស្រួល។ ប្រសិនបើកំពុងតែមើលកម្មវិធីទូរទស្សន៍ អ្នកមិនចាំបាច់បិទកម្មវិធីទូរទស្សន៍នេះនៅពេលដែលអ្នកចាកចេញពីបន្ទប់នោះទេ អ្នកអាចភ្ជាប់មកមើលកម្មវិធីនេះបន្តនៅលើទូរស័ព្ទដៃវិញម្តង។ ដរាបណាអ្នកនៅក្នុងទីកន្លែងណាមួយដែលមាន wireless  អ្នកអាចបន្តមើលកម្មវិធីទូរទស្សន៍នោះពីកៀន ឬជ្រុងណាមួយនៃផ្ទះរបស់លោកអ្នកក៏បាន។

3. Briefing on TV កំណត់ពេលមើលព័ត៌មាន

ទូរទស្សន៍ SUHD អាចឲ្យអ្នកទទួលបានព័ត៌មានថ្មីៗ និងការរំលឹកនៅលើទូរស័ព្ទរបស់លោកអ្នក ។ នៅពេលទូរស័ព្ទរបស់អ្នករោទិ៍ ទូរទស្សន៍ក៏នឹងបើកឲ្យស្វ័យប្រវត្តិព្រមទាំងបង្ហាញនូវព័ត៌មាន និងការព្យាករណ៍អាកាសធាតុថ្មីតាមរយៈ Google calendar ដូច្នេះអ្នកអាចការពារ ឬត្រៀមខ្លួនសម្រាប់រដូវភ្លៀងធ្លាក់ជោគជាំ។

4. CONTENT NEEDS មានកម្មវិធីកម្សាន្តច្រើនដែលលោកអ្នកត្រូវការ

នៅពេលដែលអ្នកចង់ស្វែងរកកម្មវិធីកម្សាន្តផ្សេងៗនៅលើទូរទស្សន៍ SUHD វានឹងបង្ហាញកម្មវិធីជាច្រើនតាមអ្វីដែលលោកអ្នកត្រូវការ។ អ្នកអាចទស្សនាកម្សាន្តដោយគ្មានដែនកំណត់បានយ៉ាងរីករាយ។ ក្រៅពីវីដេអូនៅលើអ៊ីនធឺណែត លោកអ្នកក៏អាចចូលទៅកាន់ការកម្សាន្តផ្សេងៗដែលភ្ជាប់ជាស្រេចជាមួយទូរទស្សន៍ SUHD។

5. Future-readiness ភាពទាន់សម័យកាល

ជាមួយនឹង One Connect Box ទូរទស្សន៍ SUHD ត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្តូរថ្ងៃអនាគត។ បច្ចេកវិទ្យាឈានមុខគេរបស់ One Connect Box លោកអ្នកអាច update កម្មវិធីថ្មីៗហើយមិនបាច់ប្តូរទូរទស្សន៍ពីរបីឆ្នាំម្តង។

 សម្រាប់ទូរទស្សន៍ប្រភេទ SUHD ស៊េរី JS9500 ក៏មានភ្ជាប់ជាមួយកាម៉េរ៉ា សម្រាប់ការនិយាយតាម Skype និងវីដេអូ conference ជាដើម។ សាមសុងស្មាតធីវីមានភ្ជាប់នូវមុខងារបញ្ជាដោយកាយវិការ (motion-sensor) និងកាម៉េរ៉ា និងផ្តល់នូវទំនុកចិត្តបន្ថែមដើម្បីបញ្ជាមុខងារមួយចំនួននៅលើទូរទស្សន៍របស់អ្នកដោយគ្រាន់តែប្រើដៃជាសញ្ញាតែប៉ុណ្ណោះ។

ប្រភព៖ http://www.samsung.com/ae/discover/smart-living/five-ways-you-can-enjoy-a-smart-tv-experience/