ព័ត៌មាន

បច្ចេកវិទ្យា Livestream និងការថតរូប 4 ប្លង់របស់ Galaxy S6 Edge+ ផ្តល់នូវការចងចាំដែលមិនអាចបំភ្លេចបាន

ការជួបជុំ​ ការចែករំលែកភាពសប្បាយរីករាយក្នុងពេលជាមួយគ្នាជាអ្វីដែលមនុស្សភាគច្រើនត្រូវការ។ មុខងារថ្មី Livestream ដែលបានបំពាក់នៅលើ Galaxy S6 Edge+ បានប្រើប្រាស់នូវមុខងាររបស់កាមេរ៉ាសម្រាប់ធ្វើការ Live Broadcast បញ្ជូនបន្តរក្នុងល្បឿនលឿនជាមួយនឹងអង្គចងចាំទំហំ 4GB RAM ក៏ដូចជាបច្ចេកវិទ្យា LTE Cat.9 ដែលទ្រទ្រង់មិនឱ្យមានភាពរអាក់រអួលក្នុងពេល Livestream ។

image

ជាមួយនឹងមុខងារ Collage Mode របស់កាមេរ៉ា Galaxy S6 Edge+ អ្នកអាចថតយករូបភាព ឬវីដេអូក្លីបបានយ៉ាងស្រស់ស្អាតដល់ទៅ 4 ប្លង់ដែលសឹងតែមិនជឿ។ វាផ្តល់នូវវីដេអូដែលមានភាពស្រស់ស្អាត និងប្លែកបំផុតសម្រាប់ចែករំលែកជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។

image

ពេលនេះ អ្នកអស់ក្តីកង្វល់ពីការថតរូបញ័រ ឬវីដេអូញ័រទៀតហើយ។ មុខងារ Video Digital Imaging Stabilization និង Optical Image Stabilization នឹងផ្តល់នូវកម្រិតរូបភាព វីដេអូច្បាស់គ្រប់ពេលវេលា ស្រស់ស្អាតបំផុត។ ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល អ្នកអាចធ្វើការថតរូបក្នុងល្បឿនលឿនបំផុតត្រឹមតែ 0.7 វិនាទី (f1.9 aperture)។

image

ប្រភព៖ samsung