ព័ត៌មាន

Vibe Shot រចនារូបរាងកាន់តែសម្បូរបែបទាក់ទាញបង្ហាញខ្លួន{វីដេអូរ}

image

 

 

តើអ្នកស្គាល់ឧបករណ៍អ្វីខ្លះ Lenovo ? អ្នកប្រាកដជានឹកឃើញកុំព្យូទ័រដៃ និងកុំព្យូទ័រលើតុ ហើយបន្ទាប់មកទៀតប្រកដជាស្មាតហ្វូន។ ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនកាន់តែខ្លាំង បានធ្វើឱ្យក្រុមហ៊ុន Lenovo បន្ថែមការភ្ជាប់លើស្មាតហ្វូនកាន់តែពិសេស។

ក្រុមហ៊ុន Lenovo បានដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី Vibe Shot  ប្រចាំឆ្នាំ 2015 ជាផ្លូវការ ក្នុងសប្តាហ៍នេះ ដោយស្មាតហ្វូនថ្មីប្រើកញ្ចក់ Gorilla Glass រឹងមាំអាចការពារបានទាំងខាងមុខ និងខាងក្រោយ។ វាភ្ជាប់ RAM ទំហំ3GB  សមល្មមនឹងផ្ទុកឯកសារកម្មវិធីបានយ៉ាងច្រើន និងប្រើ CPU ប្រភេទ 64-bit quad-core កាន់តែលឿន។

ខាងក្នុងកាមេរ៉ា ក្រុមហ៊ុនបានបង្កប់បច្ចេកវិទ្យា USP និងមានកាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលប្រើពន្លឺតិច ប៉ុន្តែទទួលបានរូបភាពច្បាស់ ហើយថែមទាំងទទួលបានកម្រិតរូបភាពប្រភេទអ៊ុបទិក។

imageimage

 Vibe Shot  បានបំពាក់ប៉ូតុងបិទនៅផ្នែកខាងស្តាំ មានបួនព័ណ៌ឱ្យជ្រើសរើស ប្រផេះ ស និងក្រហម ។ ក្រុមហ៊ុនបានកំណត់តម្លៃលក់ 349 ដុល្លានៅប្រទេសឥណ្ឌាពេលដាក់បង្ហាញដំបូង៕

image

 

អត្ថបទ៖លក្ខិណា​

អាន៖  S6 EDGE PLUS & NOTE 5 ទទួលបានការបោះឆ្នោតពេញចិត្តច្រើនជាងគេនៅកម្ពុជា