ព័ត៌មាន

ការកក់ទិញ Huawei Mate S កំពុងមានកំនើនខ្លាំងនៅសប្តាហ៍នេះ

ក្រុមហ៊ុន Huawei បានប្រកាសនូវស្មាត្វូន Mate S ស៊េរីទំនើបថ្មីបំផុតជាផ្លូវការកាលពីដើមខែនេះនៅក្នុងព្រឹត្តិការណ៍ IFA ហើយពេលនេះស្មាតហ្វូនដ៏អស្ចារ្យនេះកំពុងទទួលបានការកក់ទិញយ៉ាងខ្លាំងនៅទីផ្សារអ៊ឺរ៉ុប។ នៅក្នុងសប្តាហ៍នេះ Huawei អនុញ្ញាត្តឱ្យអ្នកធ្វើការកក់ទិញ Mate S នៅលើគេហទំព័រផ្លូវការ ហើយភាគច្រើនការកក់ទិញនេះមកពីប្រទេសបែលស្សិច ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសអ៊ីតាលី ប្រទេសហូឡង់ ប្រទេសប៉រទុយហ្គាល់ ប្រទេសអេស្ប៉ាញ ប្រទេសស្វីស្សឺឡែន និងចក្រភពអង់គ្លេស។

image

ការកក់ទិញនេះមានកំនើនខ្លាំង ហើយអ្នកនឹងទទួលបាននៅស្មាតហ្វូន Huawei Mate S រយៈពេល 3 ទៅបួនសប្តាហ៍ក្រោយបន្ទាប់ពីកក់ទិញ។ Huawei Mate S ជាស្មាតហ្វូនមានអេក្រង់ទំហំ 5.5 អ៊ីង 1080p AMOLED Touchscreen កាមេរ៉ាខាងក្រោយទំហំ 13MP (OIS និង LED Flash) កាមេរ៉ាខាងមុខទំហំ 8MP សម្រាប់ថតរូប Selfie និងវីដេអូខល។

image

Huawei Mate S មានអង្គចងចាំ RAM ទំហំ 3GB អង្គផ្ទុកទិន្នន័យទំហំ 32GB ប្រព័ន្ធ Fingerprint Scanner នៅខាងក្រោយ និងថ្មដែលមានកម្លាំងថាមពល 2700 mAh ។ មិនតែប៉ុណ្ណោះ វាបំពាក់នូវ Kirin 935 Chipset (Octa-Core CPU ល្បឿន 2.2GHz ) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop និង Emotion UI 3.1 ៕

image

ប្រភព៖ gsmarena