ព័ត៌មាន

Samsung Galaxy S7 អាចនឹងបង្ហាញខ្លួននៅខែកុម្ភៈ ឆ្នាំ 2016

បើតាមប្រភពមកពីក្រុមហ៊ុន​ Samsung របស់កូរ៉េខាងត្បូងបានឱ្យដឹងថា Samsung Galaxy S7 នឹងបង្ហាញខ្លួនជាផ្លូវការនៅខែមករា ហើយនឹងដាក់លក់នៅក្នុងខែកុម្ភៈឆ្នាំ​ 2016 ។​ បើវិភាគទៅលើទូរស័ព្ទ Galaxy S5 និង Galaxy S6 សុទ្ធតែបង្ហាញខ្លួននៅក្នុងកម្មវិធី World Mobile Congress នៅទីក្រុង Barcelona ដែលតែងតែធ្វើនៅខែកុម្ភៈ ឬដើមខែមីនា ហើយនឹងដាក់លក់ជាផ្លូវការនៅក្នុងខែមេសា។

 image

តើអាចទេដែលពេលនេះក្រុមហ៊ុន​ Samsung ផ្លាស់ប្តូរកាលបរិច្ឆេទកាន់តែលឿនជាងមុន? បើមើលពី Galaxy Note 5 គឺបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA ដែលមិនទាន់ទាំងបានប៉ុន្មានផង ពេលនេះស្រាប់តែលឺថា Galaxy S7 រៀបនឹងបង្ហាញខ្លួនថែមទៀត។

 image

តាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា Samsung Galaxy S7 នឹងបំពាក់នូវ Snapdragon 820 / Exynos M1/8890 Chipset អេក្រង់កោងមានកញ្ចក់ទំហំធំធម្មតា និងប្រភេទ Phablet សម្រាប់ជ្រើសរើស។ ប្រសិនបើ Galaxy S7 ពិតជាមានពីរស៊េរីសម្រាប់ជ្រើសរើសមែននោះ ការប្រកួតប្រជែងទីផ្សាររបស់ Apple និង Samsung គឺកាន់តែក្តៅគគុកហើយ៕

ប្រភព៖ GforGames