ព័ត៌មាន

ក្តៅៗ! Samsung Galaxy Tab E បានដាក់លក់នៅលើ Verizon ហើយ!

ពេលនេះ Samsung Galaxy Tab E បានបង្ហាញខ្លួនជាផ្លូវការហើយនៅលើ Verizon Wireless ដែលជាអ្នកផ្គត់ផ្គង់ផ្នែកលក់ធំជាងគេនៅអាមេរិចខាងជើងនៅក្នុងតម្លៃប្រហែល $329.99 ។ បើធ្វើការប្រៀបធៀបជាមួយនឹង Galaxy Tab S2 គឺវាមានសមត្ថភាពល្អប្រសើរជាង Galaxy Tab E ប៉ុន្តែវាក៏មានតម្លៃថ្លៃជាងផងដែរ។

 image

Galaxy Tab E ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ជាមួយនឹងមុខងារ Multi User Mode ផ្តល់ភាពងាយស្រួលក្នុងការតម្លើងនូវ Profiles ច្រើនតាមសមាជិកគ្រួសាររបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងមាន Shortcuts ចូលទៅកាន់ Netflix និង Hulu ទៀតផង។

 image

Galaxy Tab E នេះមានអេក្រង់ទំហំ 9.6​ អ៊ីង 800 x 1280 ភិចសែល បំពាក់ជាមួយនឹង CPU ប្រភេទ Quad Core កាមេរ៉ាមុខទំហំ 2MP និងកាមេរ៉ាខាងក្រោយទំហំ 5MP អង្គចងចាំទំហំ 1.5GB អង្គផ្ទុកទិន្នន័យទំហំ 16GB រន្ធដោត microSD កាត និងថ្មដែលមានកម្លាំងថាមពលដល់ទៅ 7300mAh ៕

 ប្រភព៖ Verizon