រូបភាពឯកសារមួយសន្លឹកត្រូវបានបែកធ្លាចេញក្រៅបង្ហាញពី Nexus ឆ្នាំ 2015 ដែលត្រូវបានគេហៅថា 5X។ ស្មាតហ្វូននេះភ្ជាប់សមត្ថភាព និងបំពាក់កាន់តែពិសេសប្លែកពីស្មាតហ្វូនជំនាន់មុនៗ។
យោងតាមរូបភាពបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nexus ត្រូវបានគេហៅថា Nexus 5x បំពាក់អេក្រង់ 5.2 អ៊ីង។ លក្ខណៈពិសេសរបស់វា បំពាក់កាមេរ៉ារហូតដល់ទៅ 12.3 មេហ្គាភិចសែលខ្លាំងជាងស្មាតហ្វូនថ្លៃ និងល្បីៗមួយចំនួនបំពាក់ត្រឹមតែ 12 មេហ្គាភិចសែល។ បើអ្នកមានស្មាតហ្វូននេះក្នុងដៃស្មើនឹងមានកាមេរ៉ាអាជីពមួយដូចគ្នាទាំងថតរូប និងវីដេអូរ។ ទោះបីជាអ្នកចង់បង្កើតវីដេអូរខ្លីៗ គឺមានភាពងាយស្រួល ហើយអ្នកក៏អាចផ្តិតយករូបភាពទាំងនោះដោយមានកម្រិតច្បាស់ ស្រស់ស្អាតដូចធម្មជាតិ។
ភាពខុសប្លែកមួយទៀតស្មាតហ្វូននេះភ្ជាប់ Sensor សម្រាប់បិទ និងបើកស្មាតហ្វូនបានយ៉ាងរហ័សដោយបំពាក់វានៅពីខាងក្រោមកាមេរ៉ាផ្ទាល់នៃផ្នែកខាងក្រោយរបស់ទូរស័ព្ទ ដោយរចនាចេញជាប៉ូតុងមូលអាចស្កែនម្រាមដៃមួយណាក៏បានអាស្រ័យលើការកំណត់ដំបូងរបស់អ្នក។
ផ្នែកអង្គចងចាំស្តង់ដាសម្រាប់ស្មាតហ្វូនបច្ចុប្បន្នមានទំហំ 3GB ប៉ុន្តែស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 2GB។ សម្រាប់ស្មាតហ្វូនមួយទៀត 6P នឹងនាំមកជាមួយសមត្ថភាព flagship នឹងមានវត្តមានដំណាល់ស្មាតហ្វូន Nexus 5x៕
អត្ថបទ៖លក្ខិណា
អានអត្ថបទ៖ ក្តៅៗ! SAMSUNG GALAXY TAB E បានដាក់លក់នៅលើ VERIZON ហើយ!