ព័ត៌មាន

ក្រុមហ៊ុន​Samsung កំពុងត្រៀមខ្លួនបង្ហាញនូវ Samsung Galaxy O7 ផ្តោតសំខាន់លើ 3D ក្រាហ្វិក

កាលពីមួយខែមុននេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែដំណើរការផលិតនូវស្មាតហ្វូនស៊េរីថ្មី “Galaxy Grand On” និង “Galaxy Mega On” ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Samsung កំពុងតែផលិតនូវស្មាតហ្វូនថ្មីមួយទៀតឈ្មោះថា​ Galaxy O7 (SM-G600x) ។

image

ស្មាតហ្វូន Galaxy O7 បំពាក់ជាមួយនឹងអេក្រង់បង្ហាញកម្រិត HD 720p អង្គប្រតិបត្តិការ Quad-Core Qualcomm Snapdragon 410 អង្គចងចាំទំហំ 1GB ទំហំ Storage 8GB កាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP និង GPU ប្រភេទ Adreno 306 ។

តាមប្រភពដដែលបានឱ្យដឹងថា Galaxy O7 នឹងមានអេក្រង់ទំហំ 5.5 អ៊ីងដែលល្មមសមស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ខាងក្រោមនេះជាលក្ខណៈសំខាន់ទូទៅរបស់ Samsung Galaxy O7 ។

image

ប្រភព៖ GGXBench