ព័ត៌មាន

Leagoo Elite 1 សមត្ថភាពខ្លាំង រូបរាងរឹងមាំ កាលីបទាន់សម័យ

តើលោកអ្នកកំពុងតែស្វែងរកនូវស្មាតហ្វូនដែលមានសមត្ថភាពខ្លាំង ដំណើរការលឿន និងអាចបំពេញការងារតាមសេចក្តីត្រូវការរបស់អ្នកមែនដែរឬទេ? Leagoo Elite 1 ជាស្មាតហ្វូនដែលបំពាក់នូវអង្គដំណើរការដែលមានសមត្ថភាពខ្ពស់ជាទីគាប់ចិត្តដែលនឹងធ្វើឱ្យអ្នកពេញចិត្តជាមួយនឹងសមត្ថភាពខ្លាំង និងការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះរបស់វា។ ស្មាតហ្វូនមួយនេះមិនត្រឹមតែមានការរចនារូបរាងយ៉ាងល្អប្រណិតនោះទេ ថែមទាំងបំពាក់នូវមុខងារសំខាន់ៗអស្ចារ្យជាច្រើនដែលអ្នកនឹកស្មានមិនដល់។

image

ការរចនារូបរាងដ៏ល្អឥតខ្ចោះ

 Elite 1 មានការរចនាយ៉ាងទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ភ្លាមគ្រាន់តែបានឃើញលើកដំបូង។ ភាពទាក់ទាញដំបូងបង្អស់នោះ អ្នកប្រហែលជាគិតថាវាជាជំនាន់បន្ទាប់របស់ iPhone 5s ពណ៌ទឹកប្រាក់ ព្រោះការរចនារូបរាងរបស់វាពិតជាស្រស់ស្អាតមែនទែន។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5 អ៊ីងបំពាក់ជាមួយនឹងមុខងារ Fingerprint Sensor និងមានរន្ធដោត microUSB Port សម្រាប់ភ្ជាប់ជាមួយនឹង Speakers ក៏ដូចជារន្ធដោតកាស 3.5mm ផងដែរ។

image

ប្រសិនបើពិនិត្យទៅលើស៊ុមព័ទ្ធរបស់ Elite 1 គឺរលើបរលោងស្រស់ស្អាត និងជាភាពទាក់ទាញមួយផ្នែកទៀតរបស់ស្មាតហ្វូនមួយនេះ។ នៅផ្នែកខាងស្តាំមានប៊ូតុងតម្លើងសម្លឹង ប៊ូតុង Power ពិសេសគឺប៊ូតុង “Smart Button” សម្រាប់គ្រប់គ្រងទៅលើ “Software & Features” ។ Elite 1 មានរូបរាងប្រវែង 143.8 mm​ x 69.5mm x 7.5mm ល្មមសមទៅនឹងទំហំដៃអ្នកប្រើប្រាស់  ពិសេសវាមានទំងន់ស្រាលផ្តល់ភាពងាយស្រួលក្នុងការយកតាមខ្លួន។

 image

អេក្រង់ធំច្បាស់ត្រជាក់ភ្នែកស្តង់ដារជប៉ុន

 ស្មាតហ្វូន Elite 1 មានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ 1080p ទំហំធំស្តង់ដារដែលផ្តល់នូវរូបភាពក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក និងមិនធ្វើឱ្យអ្នកមានភាពធុញទ្រាន់នោះទេ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កញ្ចក់អេក្រង់ IPS Screen នេះត្រូវបានផលិតមកពីក្រុមហ៊ុន Japan Display (JDI) ដែលជាអ្នកផ្គត់ផ្គង់កញ្ចក់ស្រ្គីនសម្រាប់ទូរស័ព្ទ iPhone 6s និង iPhone 6s Plus ។ នេះពិតជាបញ្ជាក់ថា កញ្ចក់អេក្រង់របស់ Elite 1 ពិតជាមានគុណភាពខ្ពស់បំផុតក្នុងការប្រើប្រាស់។

image

លក្ខណៈពិសេសរបស់ Elite 1

អ្វីដែលជាភាពលេចធ្លោ និងសំខាន់បំផុតរបស់ Elite 1 គឺបំពាក់ជាមួយនឹង Hardware ជាច្រើនដែលមានសមត្ថភាពខ្លាំងដូចជា CPU ប្រភេទ 64-bit Octa-Core និងក្រាហ្វិកប្រភេទ Mali T-720 ដែលអាចដំណើរការកម្មវិធីធំៗ ឬហ្គេមដែលមានក្រាហ្វិកខ្ពស់យ៉ាងរលូន និងលឿនបំផុត។ មិនតែប៉ុណ្ណោះ Elite 1 មានអង្គចងចាំ RAM ទំហំធំដល់ទៅ 3GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB សម្រាប់ផ្ទុកឯកសារ ចម្រៀង វីដេអូ កម្មវធី រូបភាព ហ្គេមជាដើមបានយ៉ាងទូលំទូលាយ។

ភាពអស្ចារ្យមួយទៀតគឺវាប្រើប្រាស់ប្រព័ន្ធ 4G ដែលមានល្បឿនលឿនដែលអ្នកនឹកស្មានមិនដល់ ហើយវាថែមទាំងភ្ជាប់នូវប្រព័ន្ធ GPS ឬ Bluetooth រួចជាស្រេច។ មួយវិញទៀត Elite 1 នេះមានរន្ធដោតស៊ីមកាតចំនួនពីរដែលអ្នកមិនចាំបាច់ទិញស្មាតហ្វូនបន្ថែមមួយទៀតនោះទេ។

បច្ចេកវិទ្យាកាន់តែទំនើប

Elite 1 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1 និងមាន UI ងាយស្រួលប្រើប្រាស់បំផុតដែលអ្នកអាចរៀបចំកម្មវិធីទៅតាមចិត្តរបស់អ្នកបាន។ មិនតែប៉ុណ្ណោះ Elite 1 បំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបជាមួយនឹងការប្រើប្រាស់មុខងារ Multi-finger Gestures ។ ការប្រើប្រាស់ម្រាមដៃពីរដើម្បីធ្វើការផ្លាស់ប្តូរនូវ Theme ឬការប្រើប្រាស់នូវម្រាមដៃបីដើម្បីធ្វើការថតរូប Screenshot ជាដើម។

សម្រាប់អ្នកដែលចូលចិត្តថតរូប អ្នកអាចធ្វើការចែករំលែករូបដែលអ្នកបានថតភ្លាមៗនៅលើបណ្តាញសង្គមបានលឿនបំផុត។ ផ្នែកខាងស្តាំរបស់វាមានប៊ូតុងស្រស់ស្អាតមួយហៅថា “Smart Button” ដែលអាចកំណត់នូវមុខងារបានជាច្រើនដូចជា វាមានតួនាទីសម្រាប់ជាកាមេរ៉ា ការឆ្លើយទូរស័ព្ទខល និងមុខងារជាច្រើនទៀតទៅតាមការកំណត់របស់អ្នក។ វាពិតជាអស្ចារ្យមែនទែន។

 image

កម្លាំងថ្មខ្លាំង

Elite 1 បានបំពាក់ជាមួយនឹងថ្មដែលមានកម្លាំងខ្លាំងដល់ទៅ 2400mAh បើទោះបីជាអ្នកលេងហ្គេម វីដេអូ អ៊ីនធើណិតជាដើម ក៏ស្មាតហ្វូននេះអាចប្រើប្រាស់បានមិនតិចជាង 5 ម៉ោងនោះទេ។ ប្រសិនបើអ្នកត្រូវធ្វើដំណើរឆ្ងាយ អ្នកគួរតែត្រៀម Power Bank មួយសម្រាប់ជួយអ្នកនៅពេលដែលអ្នកត្រូវការបន្ទាន់។

កាមេរ៉ាទំហំធំថតរូបកម្រិតច្បាស់បំផុត

 image

Elite 1 បំពាក់ជាមួយនឹងកាមេរ៉ាក្រោយទំហំធំដល់ទៅ 16 មេហ្គាភិចសែលដែលអាចថតរូបភាព វីដេអូកម្រិតច្បាស់បំផុតគ្រប់កាលៈទេសៈមិនថាយប់ ឬថ្ងៃ ទោះបីជាស្ថិតក្នុងកន្លែងដែលខ្វះពន្លឺក៏ដោយ។ កាមេរ៉ារបស់ Elite 1 អាចចាត់ទុកថាមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងកាមេរ៉ារបស់ Galaxy Note 5 ឬ iPhone 6s បាន។ ចំនែកកាមេរ៉ាខាងមុខរបស់ Elite 1 វិញមានទំហំដល់ទៅ 13 មេហ្គាភិចសែលផ្តល់ភាពងាយស្រួលក្នុងការថតរូប Selfies ឬវីដេអូខលក្នុងកម្រិតមួយដែលច្បាស់បំផុត។

រូបភាពដ៏ស្រស់ស្អាតថតដោយកាមេរ៉ា Elite 1

 image

image

image

image

image

image

image

image

image

សរុបរួមមក ស្មាតហ្វូន Elite 1 មានអេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែក​ ការរចនាម៉ូដកាន់តែស្រស់ស្អាតទាក់ទាញបំផុត កាមេរ៉ាដែលផ្តិតនូវរូបភាពច្បាស់ល្អឥតខ្ចោះ អង្គប្រតិបត្តិការ CPU ដំណើរការលឿនគ្រប់កាលៈទេសៈ ថាមពលថ្មខ្លាំងដល់ទៅ 2400mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយថែមទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com និងធ្វើការចុច LIKE ទៅលើ Facebook Page តាមរយៈតំណរ www.facebook.com/leagoo.cambodia ឬ​ អាសយដ្នានរបស់ LEAGOO Showroom ស្ថិតនៅផ្ទះលេខ 8 ផ្លូវ 136 ផ្សារថ្មី រាជធានីភ្នំពេញ។