ព័ត៌មាន

Galaxy Active Neo ជាទូរស័ព្ទ Samsung ស៊េរីថ្មីដែលរឹងមាំបំផុតដាក់លក់នៅខែក្រោយនេះ

ទូរស័ព្ទ Samsung Galaxy Neo ជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានប្រកាសជាផ្លូវការនៅក្នុងប្រទេសជប៉ុន។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 4.5 អ៊ីងកម្រិតភាពច្បាស់ 480 x 800 ភិចសែលធំល្មមគ្រប់គ្រាន់ក្នុងការមើលរូបភាព វីដេអូបានច្បាស់ត្រជាក់ភ្នែក។ Galaxy Active Neo ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Lollipop និងទទួលបានសញ្ញាបត្រទទួលស្គាល់គុណភាពការពារធូលី និងជម្រាបទឹកទៀតផង (ជម្រៅ 1.5 មែត្រដោយមិនមានបញ្ហា)។

image

លក្ខណៈទូទៅរបស់ Galaxy Active Neo

  • CPU Quad-core Qualcomm Snapdragon 410
  • LTE Connection
  • កាមេរ៉ាខាងក្រោយទំហំ 8MP
  • កាមេរ៉ាមុខទំហំ 2MP
  • អង្គចងចាំទំហំ 2GB
  • ម៉េមូរីទំហំ 16GB
  • ថ្មកម្លាំងខ្លាំង 2200mAh
  • OneDrive ឥតគិតថ្លៃ 100GB រយៈពេល 2 ឆ្នាំ

image

ទូរស័ព្ទ Samsung Galaxy Active Neo នេះនឹងដាក់លក់មុនគេនៅជប៉ុននៅដើមខែវិច្ឆិកាខាងមុខនេះជាមួយនឹងតម្លៃប្រហែលជា $168 ។ យើងមិនទាន់ដឹងថាតើ ក្រុមហ៊ុន Samsung គ្រោងនឹងយកទូរស័ព្ទរឹងមាំនេះទៅប្រកួតប្រជែងនៅលើទីផ្សារណាទៀតនោះទេ? តើអ្នកចង់ទិញទេ?

image

ប្រភព៖ Samsung Japan