ព័ត៌មាន

ត្រឹមរយៈពេលពីរថ្ងៃ! MYTEB GOLD ទឹកមាសលក់ដាច់លើសលប់មិនដែលធ្លាប់មានពីមុនមក!

MYTEB GOLD ពណ៌ទឹកមាសដែលជាថេប្លេតស៊េរីថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Leagoo ដែលបានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android បានបំបែកឯកត្តកម្មថ្មីដោយលក់ដាច់ច្រើនបំផុតសម្រាប់រយៈពេលពីរថ្ងៃមិនដែលធ្លាប់មានពីមុនមក។ MYTEB GOLD ត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុតពីក្រុមបច្ចេកវិទ្យាប្រចាំប្រទេសម៉ាឡេស៊ី។ MYTEB GOLD មានរូបរាងយ៉ាងស្រស់ស្អាត ភាពទាក់ទាញ ប្លែកភ្នែកជាមួយនឹងរូបរាងរលើបរលោងប្រណិតបំផុត។

 image

ថេប្លេតពណ៌ទឹកមាសមួយនេះមានតម្លៃត្រឹមតែ $119 បំពាក់បច្ចេកវិទ្យាទំនើប និងមុខងារជាច្រើនដូចជាការខលទូរស័ព្ទ ការលេងអ៊ីនធើណិត ការលេង Facebook ការទស្សនា YouTube និងជាច្រើនទៀតដែលធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្រស់ស្រាយ ពេញចិត្តបំផុតគ្រប់ៗគ្នា។  

លោក David Tan ដែលជាអគ្គនាយកគ្រប់គ្រង MYTEB Malaysia បានបញ្ជាក់ថា “យើងដឹងច្បាស់ថា តម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្នគឺអ្នកប្រើប្រាស់ចង់បានឧបករណ៍ដែលមានអេក្រង់ធំពោរពេញដោយសមត្ថភាព នឹងប្រសើរជាងអ្វីដែលកំពុងតែមាននៅលើទីផ្សាររួចមកហើយ។ អ្នកប្រើប្រាស់ចង់ទស្សនានូវវីដេអូនៅលើអេក្រង់ទំហំពេញតែម្តង នឹងពិសេសសម្រាប់ការចែករំលែកជាមួយនឹងក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិជាទីស្រឡាញ់របស់ពួកគេ។ MYTEB GOLD ត្រូវបានរចនាយ៉ាងពិសេសជាមួយនឹងអេក្រង់ True HD ISP ភ្លឺច្បាស់ត្រជាក់ភ្នែក និងដំណើរការល្បឿនអ៊ីនធើណិតលឿនដល់ទៅ 3.75G ។ វាពិតជាសក្តិសមបំផុតសម្រាប់មនុស្សគ្រប់វ័យ មិនថាចាស់ឬក្មេងនោះទេ។”

 image

MYTEB GOLD បំពាក់ជាមួយនឹង CPU Quad-Core របស់ក្រុមហ៊ុន MediaTek របស់តៃវ៉ាន់បានធ្វើឱ្យថេប្លេតនេះដំណើរការលឿនគ្មានអាក់ទោះបីអ្នកប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ ឬលេងហ្គេមដែលប្រើប្រាស់ក្រាហ្វិកធំៗ 3D ដូចជា Asphalt 7, FIFA និងជាច្រើនទៀត ដោយគ្មានបញ្ហារអាក់រអួលនោះទេ។ MYTEB GOLD បំពាក់ជាមួយនឹងម៉េម៉ូរីទំហំ 16GB សម្រាប់ផ្ទុកនូវរូបភាព វីដេអូ តន្ត្រី ហ្គេម ឬឯកសារនាៗ។ ប្រសិនបើអ្នកគិតថាមិនទាន់គ្រប់គ្រាន់នោះទេ អ្នកអាចបន្ថែមនូវម៉េម៉ូរីកាតពីខាងក្រៅបានទំហំដល់ទៅ 32GB បន្ថែមទៀត។

 image

ដោយប្រើប្រាស់នូវល្បឿនអ៊ីនធើណិត 3.75G អ្នកប្រើប្រាស់កាន់តែមានអារម្មណ៍ស្និទ្ធិស្នាល និងពេញចិត្តជាមួយនឹងល្បឿននៃការដោនឡូត ឬការមើលវីដេអូឥតអាក់ (ការ Stream វីដេអូ) ។ MYTEB GOLD បំពាក់ជាមួយនឹងកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែលអាចថតរូប វីដេអូបានច្បាស់ និងកាមេរ៉ាមុខទំហំ 3MP (ងាយស្រួលវីដេអូខល ឬ Selfies) នឹងចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់នៅលើបណ្តាញសង្គម Facebook ឬ YouTube ជាដើម។

MYTEB GOLD ពណ៌ទឹកមាសនេះគឺលក់ដាច់បំផុតក្នុងចំណោមផលិតផលស៊េរី MYTEB ទាំងអស់។ MYTEB GOLD មានតម្លៃកាន់តែពិសេសគឺត្រឹមតែ $119 ហើយនឹងមកដល់កម្ពុជានៅពាក់កណ្តាលខែតុលាខាងមុខនេះ។  សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com និងធ្វើការចុច LIKE ទៅលើ Facebook Page តាមរយៈតំណរ www.facebook.com/leagoo.cambodia ឬ​ អាសយដ្នានរបស់ LEAGOO Showroom ស្ថិតនៅផ្ទះលេខ 8 ផ្លូវ 136 ផ្សារថ្មី រាជធានីភ្នំពេញ។

លក្ខណៈទូទៅរបស់ MYTEB GOLD៖

  • –          9.6 inch Capacitive Touch Screen

  • អេក្រង់៖ True HD IPS Plus

  • 16M colors, 768×1280 pixels 

  • អង្គប្រតិបត្តិការ (CPU)៖ Quad-core 1.2 

  • Chipset Mediatek Taiwan (តៃវ៉ាន់)

  • ទំហំម៉េម៉ូរី៖ 16 GB

  • អង្គចងចាំ (RAM)៖ 1 GB

  • ម៉េម៉ូរីកាតបន្ថែម (SD Card)៖ 32GB

  • GPU: Mali 400 chipset

  • កាមេរ៉ាខាងក្រោយ៖ 5 MP, autofocus, LED flash

  • កាមេរ៉ាខាងមុខ៖ 3 MP, Video 720p@30fps

  • ថាមពលថ្ម៖ Non-removable Li-Po 3800 mAh

  • ប្រព័ន្ធប្រតិបត្តិការ​៖ Android 4.2.2

  • ការភ្ជាប់ទំនាក់ទំនង៖ Wifi B/N/G & Bluetooth LE

  • 3.75G HSPA SIM & Internet