ព័ត៌មាន

Samsung Galaxy S7 នឹងបង្ហាញខ្លួននៅ World Mobile Congress បីស៊េរីផ្សេងគ្នា

ក្រុមហ៊ុន​ Samsung ទើបតែដាក់លក់នូវទូរស័ព្ទ Galaxy Note 5 និង Galaxy S6 Edge + ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងជាមួយនឹងរូបរាង និងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនដែលអ្នកនឹកស្មានមិនដល់។ អ្វីដែលថ្មីពេលនេះ Samsung Galaxy S7 គ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ទូរស័ព្ទពិភពលោកដើម្បីប្រកួតប្រជែងជាមួយនឹង iPhone 6s និង iPhone 6s Plus ។

 image

ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថា Samsung Galaxy S7 និងមានបីស៊េរីផ្សេងគ្នា (3 CPU ផ្សេងគ្នា) ដោយប្រើប្រាស់ Sammy Exynos Chips និង Qualcomm Snapdragon 820 ។ Samsung ក៏ដូចជា LG ជៀសវាងមិនប្រើប្រាស់នូវ Qualcomm Snapdragon 810 នោះទេសម្រាប់ស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួន។

image

Samsung Galaxy S7 នឹងមានរូបរាងកោងទៀតជាមួយនឹងសមត្ថភាពកាន់តែប្រសើរជាងមុន និងបច្ចេកវិទ្យាកាន់តែឆ្លាតវៃ។ វាគ្រោងនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទីមួយឆ្នាំ 2016 ។ យើងនឹងរង់ចាំមើលទាំងអស់គ្នា៕

ប្រភព៖ SamMobile