ព័ត៌មាន

Samsung ជាប់ចំនាត់ថ្នាក់លេខ 1 ផ្នែកលក់ស្មាតហ្វូនលើពិភពលោកគិតត្រឹមត្រីមាសទីបី

នាពេលបច្ចុប្បន្ននេះ​ ក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗមានច្រើនដូចជា​ Samsung, Apple, Huawei, Sony, Microsoft, LG, HTC និងជាច្រើនទៀត។ ប៉ុន្តែអ្វីដេលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ពេលនេះគិតត្រឹមត្រីមាសទីបីនេះទូរស័ព្ទរបស់ Samsung នៅតែឈរនៅលំដាប់កំពូលតារាងរបស់ពិភពលោក។

 image

បើតាមរបាយការណ៍ថ្មីៗនេះពី Kantar ផលិតផល Samsung បានឈរនៅចំនាត់ថ្នាក់លេខ 1 ទោះបីជាមានការលក់ធ្លាក់ចុះពីឆ្នាំមុនក្តី។ ក្រុមហ៊ុន Apple ឈរនៅចំណាត់ថ្នាក់លេខ 2 ហើយការលក់នៅឆ្នាំនេះក៏ធ្លាក់ចុះផងដែរបើប្រៀបធៀបនឹងឆ្នាំមុននោះ។ ក្រុមហ៊ុន Nokia បានឈរនៅចំណាត់ថ្នាក់លេខ​3 វិញហើយបន្ទាប់ពីការលក់មានការកើនឡើង។

 image

តើសម្រាប់ត្រីមាសទីបួននេះ Apple អាចដណ្តើមបានចំណាត់ថ្នាក់លេខមួយវិញនោះទេ? ព្រោះ Apple ទើបតែដាក់បង្ហាញនូវផលិតផលថ្មី iPhone 6s និង iPhone 6s Plus ដែលបានប្រកាសថាត្រឹមតែពេលពីរថ្ងៃលក់ដាច់ដល់ទៅ 13 លានគ្រឿងនោះ។ គួរបញ្ជាក់ផងដែរថាពេលនេះ Samsung គ្រោងនឹងបង្ហាញនូវផលិតផលថ្មី Samsung Galaxy S7 ដែលមានរូបរាងកាន់តែឡូយបច្ចេកវិទ្យាកាន់តែឆ្លាតវៃដើម្បីមកប្រកួតផ្តួល Apple iPhone ៕

ប្រភព៖ Kantar