ព័ត៌មាន

កំពូលតារាចម្រៀង កំពូលតារាម៉ូដែល និងកំពូលតារាបាល់ទាត់ប៉ះជាមួយកំពូលស្មាតហ្វូន ស្អាតអស់ទាស់

ក្រុមហ៊ុន Huawei លេងមួយក្បាច់នេះ ពិតជាធ្វើឲ្យកក្រើកពិភពស្មាតហ្វូនមែនៗតែម្ដង។ ពីមុនធ្លាប់​តែ​ឃើញ​កំពូលតារាម្នាក់ៗថតរូបជាមួយផលិតផលអ្វីមួយ តែពេលនេះកំពូល​តារា​ក្នុង​វិស័យ​បីផ្សេង​គ្នា​ប្រមូល​ផ្ដុំគ្នាថតរូបលេងកម្សាន្តជាមួយស្មាតហ្វូនដែលទើបតែចេញលក់ថ្មីៗ​របស់ក្រុមហ៊ុន Huawei ម៉ូដែល Huawei G7 Plus។ មិនគួរឲ្យជឿ!!!

កំពូលតារាទាំងបីរូបរួមមាន កញ្ញា មាស សុខសោភា កំពូលតារាចម្រៀងប្រចាំព្រះរាជា​ណា​ចក្រកម្ពុជា និងជាឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា លោក​ប្រាក់ ឧត្តមមុនី កំពូល​ខ្សែ​ប្រយុទ្ធ និងជាកីឡាបាល់ទាត់ដ៏ម្នាក់ក្នុងចំណោមកំពូលកីឡា​ឆ្នើមៗ​ទាំង​អស់របស់ជម្រើសជាតិកម្ពុជា និងចុងក្រោយគឺកំពូលតារាបង្ហាញម៉ូត ចាន់ គង្កា ជ័យ​លាភី​លេខមួយ Cambodia Top Next Model ជំនាន់ទីមួយ។

image

ឥឡូវនេះរូបភាពរបស់អ្នកទាំងបី​ កំពុងតែល្បីពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook។ មកដល់​ពេលនេះមានអ្នកទស្សនាប្រមាណ 50 ម៉ឺននាក់បានឃើញពីរូបដ៏ស្រស់ស្អាត សង្ហា និង​សិច​ស៊ី​របស់​អ្នក​ទាំង​បី ញញឹមដាក់កំពូលស្មាតហ្វូន Huawei  G7 Plus។

Huawei G7 Plus គឺជាស្មាតហ្វូនត្រកូល G ស៊េរីថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់ពិភព លោក Huawei និងជាស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ថ្មី​ ទំនើប​ជាង​បច្ចេក​វិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់មុនដែលបំពាក់នៅក្នុង Huawei Mate 7 រហូត​ដល់ទៅពីរដង។ តួយ៉ាង បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃនេះ មានល្បឿនលឿន និងឆ្លាត​ជាង​មុន ក្នុងការថតរូបភាព ទទួលការ​ហៅ​ចូល និងបិត​ម៉ោងរោទិ៍​ដោយគ្រាន់​ចុចមួយ​ប៉ក់​ប៉ុណ្ណោះ។ លើសពីនេះ លោកអ្នក​អាច​ដោះសោ​ដោយ​ប្រើក្រយ៉ៅដៃមិនថាស្ងួត ឬក៏សើម​ក្នុងរយៈ​ពេល​ត្រឹមតែ 0.5 វិនាទី ឬមួយពព្រិចភ្នែកប៉ុណ្ណោះ។

image

ជាស្មាតហ្វូនដែល ផលិតពីលោហធាតុសុទ្ធ 90% ដើម្បីឲ្យអ្នកប្រើប្រាស់​ទទួលនូវ​ស្មាតហ្វូន​ដែលរឹងមាំ និងអេឡេហ្គង់។ សំបកខាងក្រៅរបស់ Huawei G7 Plus ត្រូវបានផលិត​ឡើង​ដោយ​ប្រើវិធី Ceramic Sand-Blasting ដោយជ្រើស​រើសតែ​ខ្សាច់​ល្អបំផុត ដើម្បីបង្កើត​ឲ្យបាន​ផ្ទៃភ្លឺ​រលោង។ ការរចនា​ដ៏ឥត​ខ្ចោះ​នេះ​ត្រូវបានធ្វើ​ឡើងអស់​រយៈពេល​ប្រមាណជា 389 នាទី ក្នុង​នោះ Huawei G7 Plus បានឆ្លងកាត់ 133 ដំណាក់​កាល​ផ្សេង​គ្នា។

image

Huawei G7 Plus មានរូបរាងរឹងមាំភ្លឺរលោងជាមួយអេក្រង់ FHD 5.5 អ៊ីញ រាងកោង 2.5D ដែលមាន Resolution 1920×1080 ភិចសែល Huawei G7 Plus បង្កភាពងាយស្រួល​ដល់អ្នកប្រើ​ប្រាស់​ព្រោះវា​មាន​អេក្រង់ធំល្មម​ដែលអាច​ប្រើប្រាស់​បានដល់ 76% នៃទំហំតួទាំងមូល។ អេក្រង់ FHD ផលិតពី Super AMOLED របស់ Huawei G7 Plus មានលក្ខណៈ​ពិសេស​ជាងស្មាត​ហ្វូនដទៃ​ទៀត និងបង្កើតបានជាពណ៌ធម្មជាតិបានយ៉ាងស្រស់ស្អាត។

ឥឡូវនេះ Huawei G7 Plus ចេញលក់នៅក្នុងទីផ្សារកម្ពុជាហើយ ក្នុងតម្លៃ $349 ជាមួយ​ការថែមជូន ដង Selfie ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធ(ម្ដង) ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4GB ជារៀងរាល់ខែរយៈពេល 1ឆ្នាំ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ $2 ចាប់ពីខែទីពីរតទៅ។