ព័ត៌មាន

Samsung Galaxy S7 នឹងបង្ហាញខ្លួននៅឆ្នាំក្រោយជាមួយអេក្រង់កោងទៀតហើយ!

នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទអេក្រង់កោងកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងពិសេសទៅលើទូរស័ព្ទ Samsung Galaxy S6 | Samsung Galaxy S6 Edge (អេក្រង់ 5.1’’)| Samsung Galaxy S6 Edge+ (5.7’’) ។ កាលពីឆ្នាំទៅនេះសូម្បីតែ Galaxy Note ស៊េរីក៏អេក្រង់កោងផងដែរ។

image

តាមសេក្តីរាយការណ៍ថ្មីៗបានបញ្ជាក់ថា Samsung Galaxy S7 ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះគឺប្រាកដជាមានអេក្រង់កោងស៊េរីថ្មីឆ្នាំ 2016 ។ Samsung Galaxy S7 នឹងបង្ហាញខ្លួនជាមួយនឹងពីរស៊េរី អេក្រង់ពីរទំហំ 5.2’’ និងទំហំ 5.8’’ ។

image

ប្រសិនបើរឿងនេះជាការពិតមែននោះ តើ Samsung អាចនឹងដាក់ឈ្មោះទូរស័ព្ទអេក្រង់តូចថា S7 Edge ហើយអេក្រង់ធំ S7 Edge+ ? តោះទាយទាំងអស់គ្នាមើល!!!

ប្រភព៖ SamsungViet