ព័ត៌មាន

នាឡិកាឆ្លាតវៃ s-WATCH តម្លៃពិសេសត្រឹមតែ $49 មកដល់កម្ពុជាហើយ!

ថ្មីៗនេះ ក្រុមហ៊ុន MYTEB ម៉ាឡេស៊ីបាននាំយកនូវនាឡិកាឆ្លាតវៃស៊េរីថ្មីស្រស់ស្អាតបំផុត កាលីបទាន់សម័យដែលមានឈ្មោះថា ‘s-WATCH’ មកដល់ប្រទេសកម្ពុជាជាមួយនឹងតម្លៃពិសេសត្រឹមតែ $49 ជាមួយនឹងការបន្ថែមជូន SD Card ទំហំ 8GB ដោយឥតគិតថ្លៃ។

 image

នាឡិកាឆ្លាតវៃស៊េរីថ្មីនេះមិនត្រឹមតែមានរូបរាងអស្ចារ្យ ទំហំសមល្មមសក្តិសមនឹងដៃរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងបំពាក់នូវមុខងារទំនាក់ទំនងជាច្រើនដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងបង្កើនផលិតភាពការងាររបស់អ្នកថែមទៀតផង។

 image

ការច្នៃប្រឌិតដ៏អស្ចារ្យ និងប្រណិតបំផុត

 image

នាឡិកាឆ្លាតវៃ s-WATCH ត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតជាមួយនឹងការស្រោបអ៊ីណុក រលើបរលោងពេញមួយតួខ្លួនដែលមើលទៅប្រណិតបំផុត។ វាពិតជាងាយស្រួលក្នុងការប្រើប្រាស់ បង្កើនភាពជិតស្និទ្ធិ និងភ្ជាប់ជាមួយនឹងខ្សែនាឡិកាប្រភេទ Nano Silicon ដ៏រឹងមាំដែលមានច្រើនពណ៌សម្រាប់ជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់អ្នក។ អ្វីដែលកាន់តែពិសេសអស្ចារ្យនោះគឺថា នាឡិកាឆ្លាតវៃនេះមិនជ្រាបទឹកនោះទេដូចនេះអ្នកអាចពាក់វាបាននៅពេលហែលទឹកដោយមិនចាំបាច់ដោះចេញពីដៃ។ ប្រសិនបើអ្នកជ្រុះវាចូលទៅក្នុងទឹក​ សូមកុំបារម្ភនាឡិកានេះមិនជ្រាបទឹកឡើយ។

 image

s-WATCH មានអេក្រង់ប្រភេទ 2.5D Touchscreen ភ្ជាប់ជាមួយនឹងមុខកញ្ចក់ការពារស្នាមឆ្កូតរួចជាស្រេច។ នៅពេលដែលអ្នកប៉ះនៅលើស្គ្រីន វាដំណើរការរហ័សលឿនទាន់ចិត្ត ដោយគ្មានភាពរអាក់រអួលនោះទេ។ អេក្រង់របស់នាឡិកាឆ្លាតវៃនេះជាប្រភេទ HD OGS ស្គ្រីនផ្តល់រូបភាពច្បាស់ត្រជាក់ភ្នែកបំផុត។

 image

ការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធិ

នាឡិកាឆ្លាតវៃ s-WATCH ភ្ជាប់មករួចជាស្រេចជាមួយនឹងរន្ធដោតស៊ីមកាតដែលផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នកក្នុងការខលដោយផ្ទាល់តែម្តងចេញពីនាឡិកាមួយនេះ ឬការផ្ញើរសារ SMS បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នៅត្រង់កន្លែងវាយលេខទូរស័ព្ទ និងបញ្ជីឈ្មោះ (Contacts) ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ងាយមើល ងាយប្រើ និងដំណើរការលឿនបំផុត។

 image

s-WATCH ភ្ជាប់ជាមួយនឹងស្មាតហ្វូនរបស់អ្នកបានលឿនបំផុតតាមរយៈប្រព័ន្ធ Bluetooth 3.0 មិនថាស្មាតហ្វូនរបស់អ្នកជាប្រភេទ Android ឬ iOS នោះទេ។ នៅពេលដែលនាឡិកាឆ្លាតវៃមួយនេះភ្ជាប់ជាមួយនឹងស្មាតហ្វូន វានឹងទទួលនូវសាររំលឹក (Notifications) ជាច្រើន ការទទួលសារ ការខលចេញខលចូល ការឆាត (Chats) និងមុខងារថ្មីៗជាច្រើនទៀត។

ធ្វើឱ្យជីវិតរស់នៅកាន់តែងាយស្រួល

អ្នកអាចប្រើប្រាស់នាឡិកាឆ្លាតវៃដើម្បីធ្វើការ Remote គ្រប់គ្រងកាមេរ៉ាស្មាតហ្វូនរបស់អ្នកផ្តល់ភាពងាយស្រួលក្នុងការថតរូប Selfies និងជាច្រើនទៀត។ អ្នកក៏អាចធ្វើការចាក់ចម្រៀងពីស្មាតហ្វូនរបស់អ្នកទៅកាន់នាឡិកាឆ្លាតវៃរបស់អ្នកបានយ៉ាងងាយស្រួលបំផុត។

 image

ប្រសិនបើអ្នកត្រូវការថតរូបបន្ទាន់ភ្លាមៗ s-WATCH ក៏បំពាក់នូវកាមេរ៉ាខាងមុខទំហំ 3MP ងាយស្រួលក្នុងការថតរូប វីដេអូកម្រិត HD និងរក្សាទុកនៅក្នុង SD កាតបានថែមទៀតផង។ វាពិតជាអស្ចារ្យណាស់។

 image

ប្រសិនបើលោកអ្នកជាមនុស្សចូលចិត្តលេងកីឡា s-WATCH ភ្ជាប់មកជាមួយនឹងមុខងារ Pedometer សម្រាប់រាប់ជំហាន និងតាមដានការហាត់ប្រាណរបស់អ្នកថែមទៀតផង។

នាឡិកាឆ្លាតវៃ s-WATCH មួយនេះពេលនេះបានមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃពិសេសត្រឹមតែ $49 ជាមួយនឹងការបន្ថែមនូវ SD កាតទំហំ 8GB ដោយឥតគិតថ្លៃ។ ប្រញាប់ឡើងចំនួនមានកំណត់!!!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com និងធ្វើការចុច LIKE ទៅលើ Facebook Page តាមរយៈតំណរ www.facebook.com/leagoo.cambodia ឬ​ អាសយដ្នានរបស់ LEAGOO Showroom ស្ថិតនៅផ្ទះលេខ 8 ផ្លូវលេខ 136 ផ្សារថ្មី រាជធានីភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនងដើម្បីកក់ទិញ 098398811 ឬ 0883708811 ។

លក្ខណៈពិសេសរបស់ s-WATCH

កញ្ចក់ & ទំហំអេក្រង់៖ LCD 1.54” Mipi TFT screen 240*240px Capacitive Touch Screen, Anti-Scratch

អង្គប្រតិបត្តិការ (CPU)៖ MTK6261 (កាត់បន្ថយកម្តៅ និងការប្រើប្រាស់ថាមពលថ្ម)

អង្គចងចាំ (RAM/ROM)៖ 128MB / 64MB

ប្រព័ន្ធ Bluetooth៖ Bluetooth 3.0

កាមេរ៉ា៖ 3.0M Pixel

មេម៉ូរីបន្ថែម (SD Card)៖ 32GB

ស៊ីមកាត (Sim Card)​៖Micro SIM Card

ប្រព័ន្ធ 2G/GSM/GPRS៖ GSM 850/900/1800/1900Mhz

Speaker៖ 8Ω/0.7W speaker & Mic

រន្ធផត (I/O Port)៖ Micro USB, SIM Card Slot, TF Card Slot

ទំហំ & ទំងន់៖ 48x40x9.5mm, 62g

ភាសា៖ ច្រើនភាសា

ថ្ម៖ Li-Ion Battery 380mAh

ថាមពលប្រើប្រាស់៖ 3 ម៉ោង (Phone Call), 180 ម៉ោង (Standby)

មុខងារសំខាន់ៗ៖ Phone Call, Phone Message, Phone Contacts, Phone Audio, Phone Video

ឧបករណ៍ភ្ជាប់ទំនាក់ទំនង៖ Android និង iOS