ថ្មីៗនេះ ក្រុមហ៊ុន Synaptics ដែលល្បីល្បាញខាងផលិត Touch ការគ្រប់គ្រង Touch នៅលើកញ្ចក់អេក្រង់ និងជាដៃគូរបស់ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញនូវបច្ចេកវិទ្យា ClearForce Pressure-Sensitive Touchscreen ដ៏អស្ចារ្យថ្មីបំផុតធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួល។
វាមានភាពស្រដៀងជាមួយនឹងបច្ចេកវិទ្យា 3D Touch ដែលបានបំពាក់នូវលើស្មាតហ្វូន iPhone 6s និង 6s Plus ។ សម្រាប់មុខងារ ClearForce នេះវិញបានពង្រឹងទៅលើល្បឿននៃការ Scroll នៅលើអេក្រង់បានលឿនរហ័ស ការប្រើប្រាស់ដោះសោរ (Screen Unlock) ការ Wake up ឬការលេងហ្គេមកាន់តែរហ័ស និងអស្ចារ្យជាងមុន។
បច្ចេកវិទ្យាថ្មីនេះត្រូវបានមនុស្សមួយចំនួនហៅថា Force Touch ពិសេសបានប្រើប្រាស់រួចហើយនៅលើស្មាតហ្វូន Huawei Mate S របស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូន Samsung Galaxy S7 នឹងបំពាក់នូវបច្ចេកវិទ្យា ClearForce ដែលថ្មីសម្រាប់ Samsung ក្នុងការប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យា ForceTouch និង 3D Touch របស់ក្រុមហ៊ុន Huawei និង Apple ។
សូមទស្សនាវីដេអូដែលបង្ហាញពីបច្ចេកវិទ្យា ClearForce Pressure-Sensitive ដ៏អស្ចារ្យ៖
ប្រភព៖ Weibo